MERLENG

Latest

បើ​ចល័ត​រថក្រោះ​កុំ​ភ័យព្រោះសម្ដេច ហ៊ុន សែន កំណត់ថ្ងៃ​ឲ្យ​ឡាវ​ដក​ទ័ព​ពី​កម្ពុជា

សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​កម្ពុជា បាន​ថ្លែង​សង្កត់​ធ្ងន់​នៅ​ព្រឹក​នេះ ប្រាប់​នាយករដ្ឋមន្ត្រី​ឡាវ ឲ្យ​ដក​កង​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ ត្រឹម​ថ្ងៃ​ទី១៧ ខែ​សីហា​ជា​កំណត់។ ការ​ថ្លែង​ឡើង​បែប​នេះ បន្ទាប់​ពី​មាន​ភាព​តាន​តឹង​នៅ​តាម​ព្រំ​ដែន​ខេត្ត​ស្ទឹងត្រែង ជាមួយ​កង​ទ័ព​ឡាវ ដែល​រារាំង​កម្លាំង​កង​វិស្វកម្ម​ដំណើរការ​ឈូស​ឆាយ​ស្ថាបនា​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា ខណៈ​ដែល​ផែន​ការ​នោះ​ស្ថិត​នៅ​លើ​ដែន​អធិបតេយ្យ​កម្ពុជា​ទាំង​ស្រុង។ សម្ដេច​បាន​ថ្លែង​ឲ្យ​កង​ទ័ព​ឡាវ ដក​បន្ទាន់​ត្រឹម​ថ្ងៃ ១៧ ខែ​សីហា។ សម្ដេច​បាន​បន្ថែម​ទៀត​ថា ​បើ​មាន​ការ​ចល័ត​រថក្រោះ កុំ​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​ការ​ចល័ត​នោះ គឺ​មាន​ទិស​ដៅ​ទៅ​ខេត្ត​ស្ទឹង​ត្រែង៕
Read More

រឿងទាំង១០នេះនឹងកើតមានឡើងនៅក្នុងឆ្នាំ ២០៣០ តោះរង់ចាំមើលទាំងអស់គ្នា!

អ្វីៗដែលយើងមានសព្វថ្ងៃនេះសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែងស្រាវជ្រាវ អភិវឌ្ឍន៍ពីមួយជំនាន់ទៅមួយជំនាន់។ សព្វថ្ងៃនេះការសិក្សាស្រាវជ្រាវនៅតែបន្តធ្វើឡើងឥតស្រាកស្រាន្ត ដើម្បីបំពេញតម្រូវការរបស់មនុស្ស និងដើម្បីឆ្លើយតបនឹងការប្រែប្រួលរបស់ភពផែនដី ដោយសារតែយើងឃើញមានរឿងរ៉ាវប្លែកៗជាច្រើនបានកើតឡើងជារឿយ ដែលរួមមានបញ្ហាអាកាសធាតុនិង ជម្ងឺរាតត្បាតថ្មីជាដើម។ ប្រសិនជាអ្នកសុទ្ធតែអាចប្រមើលមើលដឹងមុនពីអនាគត តើអ្នកគិតយ៉ាងណាដែរ? ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនជុំវិញពិភពលោកបានធ្វើការប៉ាន់ប្រមាណពីអនាគត ពោលគឺការអភិវឌ្ឍន៍ និងបម្រែបម្រួលរបស់ពិភពលោកនៅឆ្នាំ ២០៣០ដែលអ្នកទាំងអស់គ្នាគួរតែដឹង ដែលក្នុងនោះមានដូចជា៖ ១. ប្រទេសអាល្លឺម៉ង់នឹងធ្វើបិទការនាំចូល រឺផលិតឡានដែលដើរដោយចំហេះផូស៊ីល ២. ប្រទេសឥណ្ឌានឹងក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោក ៣. ឈាមសប្បនិម្មិតនឹងមានលក់នៅលើទីផ្សារជំនួសអោយឈាមធម្មជាតិ ៤. តម្លៃថាមពលសូឡារក្នុងមួយវាត់នឹងកើនឡើងដល់ ០.៥ដុល្លារអាមេរិច ៥. ឡានដើរអោយប្រព័ន្ធអាឡិចត្រូនិចប្រមាណជាង១៣លានគ្រឿងនឹងត្រូវបានគេទិញជុំវិញពិភពលោក ៦.
Read More

មេឃុំក្រមុំ សង្កាត់អូចារ នឹងត្រូវដកចេញពីតំណែង ប្រសិនបើនៅតែមិន…

ក្ដៅៗ!ចៅសង្កាត់អូចារចិត្តសឿងមែនចេញលិខិតឆ្លើយតបទៅ ចៅហ្វាយខេត្តបាត់ដំបងវិញ បាត់ដំបង៖ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េតចៅសង្កាត់អូចា ខេត្ត បាត់ដំបង បានចេញលិខិតឆ្លើយតប ទៅនិងការ ព្រមាន របស់ចៅហ្វាយខេត្តបាត់ដំបង វិញ កាលពីរសៀលថ្ងៃទី៧ សីហា នេះ ។ ការឆ្លើយតប របស់ លោកស្រីចៅសង្កាត់អូចា  បានធ្វើឡើងបន្ទាប់ពី រដ្ឋបាលខេត្តបាត់ដំបង បានព្រមានចាត់វិធានការបន្ទាន់ និងម៉ឺងម៉ាត់បំផុត ប្រសិនបើ ចៅ សង្កាត់អូរចារ បន្តផ្ដល់សេវាសាធារណៈឥតគិតថ្លៃដល់ប្រជាជន
Read More

មើលឡើងព្រិលភ្នែកនៅពេលដែលអ្វីគ្រប់យ៉ាងវាដូចនឹង Background ខ្លាំងពេក!

តើធ្លាប់បានជួបរឿងចៃដន្យបែបនេះដែរឬទេ គឺផ្ទៃ Background  ដូចគ្នាទៅនឹងសំលៀកបំពាក់ដែលយើងពាក់ ឬ របស់អ្វីមួយដែលយើងកាន់ ។ បើមិនធ្លាប់បានរឿងចៃដន្យបែបនេះនោះទេ អាចទស្សនារូបថតខាងក្រោមនេះបាន ធានាថាវាធ្វើឲ្យអ្នកភ្ញាក់ផ្អើលមិនខាន ។ ប្រភព ៖ Boredpanda
Read More

សាកល្បង​សេរ៉ូម​នេះ​អាច​ធ្វើឱ្យ​ស្បែកមុខ​លោក​អ្នក​ស​ម៉ត់​រលោង​ត្រឹម​រយៈពេល​តែ 2សប្តាហ៍ បើខ្លាច​ខូច​ស្បែក​ដោយសារ​អាកាសធាតុ​ក្តៅខ្លាំង!

នៅក្នុង​អំឡុង​ពេល​រដូវ​ក្តៅ មនុស្ស​ជាច្រើន​ព្រួយបារម្ភ​ពី​សម្រស់​ស្បែក​មិន​ស្អាត​ដោយសារ​ត្រូវ​នឹង​កម្តៅថ្ងៃ​ក្តៅ​ខ្លាំង។ តែ​ទោះបី​ជា​យ៉ាងណា យើង​នៅ​មាន​រូបមន្ត​ធ្វើ​ដោយ​ដៃ​យ៉ាង​មាន​ប្រសិទ្ធិភាព​មួយ​ដែល​អាច​ជួយ​រក្សា​ភាពត្រជាក់​ដល់​ស្បែក​លោក​អ្នក​រហូត​ក្នុង​អំឡុង​ថ្ងៃ​ក្តៅ​ខ្លាំង ហើយ​ស្បែក​នឹង​កាន់តែ​ម៉ត់​រលោង​តាម​បែប​ធម្មជាតិ​ទៀត​ផង។ មនុស្ស​ជាច្រើន​បាន​អះអាង​ថា សេរ៉ូម​មួយ​នេះ​ពិត​ជា​អាច​ធ្វើឱ្យ​ផ្ទៃមុខ​អ្នក​ស​ម៉ត់​រលោង​មែន។ ប្រសិនបើ​អ្នក​ចង់​សាកល្បង​វា និង​ចង់​បាន​ស្បែក​មុខ​ស្អាត​គួរឱ្យ​ទាក់ទាញ​ត្រូវ​អនុវត្ត​តាម​រូបមន្ត​ខាងក្រោម។               ប្រទាលកន្ទុយក្រពើ គ្រឿងផ្សំ ម្សៅ​ឈើអែម 1ស្លាបព្រា ប្រទាលកន្ទុយក្រពើ 3ស្លាបព្រា ទឹកកុឡាប 1ស្លាបព្រា ថ្នាំ​វីតាមីន C 1គ្រាប់  
Read More

រថភ្លើងអាកាសនឹងមានវត្តមាននៅក្រុងភ្នំពេញដែលនឹងសាងសង់ដោយមហាមិត្តជប៉ុន

ប្រទេសជប៉ុនបានសម្រេចថានឹងសិក្សាគម្រោងសងរថភ្លើងអាកាសឲ្យកម្ពុជាហើយ ដើម្បីឆ្លើយតបតាមសំណើរបស់ភាគីកម្ពុជាក្នុងឱកាសបំពេញទស្សនាកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុន សែន នាពេលថ្មីៗកន្លងមកនេះ។ នេះបើតាមការប្រកាសឲ្យដឹងព័ត៌មានជាផ្លូវការពីក្រសួងកាបរទេសកម្ពុជា អំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។យោងតាមសេចក្តីប្រកាសដដែលបានឲ្យដឹងថា តបនឹងសំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម ស៊ីនហ្សូ អាបេ បានឯកភាពជំរុញការអនុវត្តគម្រោងអាទិភាពមួយចំនួនដូចជា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងចរាចរក្នុងក្រុង គម្រោងធ្វើឲ្យប្រសើរប្រព័ន្ធភ័ស្តុភាកម្មនៅកម្ពុជា និងការអភិវឌ្ឍន៍ធនធានមនុស្សដើម្បីបម្រើវិស័យឧស្សាហកម្ម។ ជប៉ុននឹងសិក្សាគម្រោងបង្កើតរថភ្លើងធុនស្រាលស្វ័យប្រព័ន្ធលើអាកាសនៅរាជធានីភ្នំពេញដែលនឹងជួយកាត់បន្ថយការកកសន្ទះចរាចរ និងគ្រោះថ្នាក់ចរាចរ ហើយព្រមទំាងជួយទាក់ទាញភ្ញៀវទេសចរមកកម្ពុជាផងដែរ។គម្រោងរថភ្លើងអាកាសនេះនឹងរត់ពីក្រុងភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ ដោយគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៨០០លានដុល្លារអាមេរិក។ សូមបញ្ជាក់ គម្រោងរថភ្លើងអាកាសធុនតូចស្វ័យប្រវត្តនេះ គឺជាគម្រោងដំបូងគេនៅកម្ពុជា ដែលមានការជួយជ្រោមជ្រែងពីជប៉ុនផ្ទាល់។ ហើយមានវាអត្ថប្រយោជន៍ច្រើនក្នុងការកាត់បន្ថយការកក់ស្ទះចរាចរ​ ចំណេញពេលវេលាក្នុងការធ្វើដំណើរ និងអាចប្រែក្លាយក្រុងភ្នំពេញ
Read More

មានការបាក់ធ្លាក់ស្ពានកញ្ចក់ដែលខ្ពស់ជាងគេនៅចិនដែលសម្លាប់មនុស្សអស់ជាច្រើននាក់[វីដេអូ]!

ប្រទេសចិន៖ តាមប្រភពពត៏មានពីបណ្តាញសង្គម YouTube បានបង្ហោះវីឌីអូមួយដែរអ្នកទាំងអស់គ្នាពិតជាដឹងនឹងស្គាល់ហើយនៅស្ពានដែលល្បីជាងគេគឺស្ពានកញ្ចក់នៅចិននោះដែរធ្វើឡើងពីកញ្ចក់ ឥឡូវនេះបានបាក់ធ្លាក់មនុស្សមកស្លាប់និងរបួសជាច្រើននាក់ នេះបើយោងតាម YouTube​ Video(តើវាពិតជាពិតមែនឬមិនមែនព្រោះនៅខាងក្រោមនេះមានវីឌីអូដែរបញ្ជាក់)។
Read More

ទេពអប្សរវៀតណាមឃើញហើយទន់ជង្គង់ ព្រោះតែ…!

VN ៖ កញ្ញា Nguyen Tran Huyen My បានទទួលជោគជ័យ និងក្លាយជាម្ចាស់មកុដ តំណាងប្រទេសវៀតណាម ក្នុងកម្មវិធី Miss Grand Vietnam ២០១៧ ដោយមានការបំពាក់មកុដពីកញ្ញា Ariska Putri Pertiwii ជាម្ចាស់មកុដ Miss Grand International ២០១៦។ នាង Nguyen Tran Huyen My
Read More

មនុស្សមានស្លាប ហោះកាត់ចុងឈើរាល់យប់ធ្វើឲ្យអ្នកភូមិភ័យខ្លាចលែងហ៊ានចេញពីផ្ទះ[មានវីដេអូ]

ថៃ៖ នៅពេលថ្មីៗនេះបានដំណឹងពីអ្នកភូមិ ប្រាសាទផន តំបន់ ណងប៉្លង ស្រុកឆាំនិ ខេត្តបូរីរាំម បាននាំគ្នាផ្ញាក់ផ្អើលជាខ្លាំងដែលឃើញរបស់ចម្លែកម៉្យាងចេញមកពាក់កណ្ដាលយប់ ហើយអ្នកភូមិបានជុំគ្នានិយាយពីរឿងហេតុការណ៍ដែលខ្លួនបានឃើញ ភាគច្រើនឃើញដូចគ្នាគឺឃើញប្រៀបដូចជាមនុស្សមានស្លាបហោះកាត់លើចុងឈើជារៀងរាល់យប់ ដោយម្នាក់ៗនិយាយថាខ្លួនមិនមែនភ្នែកស្អុយឬ ផឹកស្រាស្រវឹងនោះទេ។ មានសិស្សស្រីម្នាក់ឈ្មោះ សម្បត្តិ អាយុ១៨ឆ្នាំ រៀនថ្នាក់ ម៦ បានរៀបរាប់ផងដែរថាពីមុនធ្លាប់លឺអ្នកភូមិនិយាយគ្នាពីរឿននេះ តែខ្លួនជាក្មេងស្ទាវសម័យអ៊ីនធើណែត មិនសូវជឿទៅលើរឿងបែបនេះឡើយ ហើយបាននិយាយថាចង់ឃើញខ្លាំងណាស់ ។ លុះដល់យប់ជ្រៅខ្លួនបានមើលទូរទស្សន៍ជាមួយប្អូនស្រីនៅក្នុងផ្ទះ មុននឹងចូលគេងខ្លួនបានទៅបន្ទប់ទឹកនៅខាងក្នុងផ្ទះ តែបន្ទប់ទឹកនោះមានចន្លោះប្រហោងចំហៀងជាប់និងដំបូលដែលនៅពេលថ្ងៃអាចសម្លឹងមើលឃើញសួនច្បារនៅខាងក្រោយផ្ទះផងដែរ ដល់ពេលខ្លូនចេញពីបន្ទប់ទឹកវិញ បានឈរសម្លឹងទៅចន្លោះនោះ ស្រាប់តែឃើញចម្លែកអ្វីម៉្យាង
Read More

ចៅសង្កាត់​ទំនប់ទឹកត្រូវពលរដ្ឋទាមទារ​ឲ្យ​ ផ្ដល់​លុយ​១០​ដុល្លារ​ និង​៥០​ម៉ឺន​ដុល្លារតាម​ការសន្យា[វីដេអូ]

ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋ​ជាច្រើន​សិប​នាក់ បាន​នាំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​ ចៅសង្កាត់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP ) ផ្តល់​ថវិកា​១០​ដុល្លារ ដល់​មនុស្ស ចាស់​អាយុ​៦៥​ឆ្នាំ​​ និង​ថវិកា​ចំនួន​៥០​ម៉ឺន​ដុល្លារ យក​មក ​អភិវឌ្ឍ​មូលដ្ឋាន របស់​ពួកគាត់ តាម​ការ​សន្យា​កាលពី​មុន​ពេល​បោះឆ្នោត។ ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ ចំការមន នេះ​ បាន​ធ្វើឡើង ក្នុង​វេទិកា​​សាធារណៈ កាលពី ព្រឹក​ថ្ងៃ​ទី​៧ ​ខែ​សីហា ឆ្នាំ​២០១៧ នៅ​ក្នុង​សាលាសង្កាត់ ទំនប់​ទឹក
Read More