MERLENG

អ្នកខ្លាំងលាក់មុខដាក់មួយបទធ្វើឲ្យ លោក ចា រិទ្ធី ចង់អញ្ជើញប្អូនឱ្យមក​ច្រៀង​នៅ​ទូរទស្សន៍​អាសុីអាគ្នេយ៏(មានវីដេអូ)

ថ្មីៗនេះ ប្អូនប្រុសតូចម្នាក់ កំពុងតែទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក តាមរយៈការបញ្ចេញទឹកដមនៃការច្រៀងរបស់ប្អូន ដែលមានភាពពីរោះខ្លាំង ស្ទើរមិនគួរឱ្យជឿ។ ក្នុងនោះដែរ សូម្បីតែតារាសម្តែងជើងចាស់ លោកទេព រិនដារ៉ូ ក៏បានបង្ហោះសារសរសើរដល់ប្អូនប្រុសពោរពេញដោយសមត្ថភាពម្នាក់នេះដែរ ដោយលោកលើកឡើងយ៉ាងដូច្នេះថា៖ ក្មួយប្រុសម្នាក់នេះច្រៀងពិរោះណាស់លោកអើយ​ ស្តាប់ឡើងព្រឺក្បាល​ …។

ដោយឡែកមុននេះបន្តិច បន្ទាប់ពីបានទស្សនាវីដេអូនៃការច្រៀងរបស់ប្អូនប្រុសរួចហើយ លោកចា រិទ្ធី ក៏បានប្រកាសស្វែងរកប្អូនតាមរយៈទំព័រគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ បង​ប្អូន​ជា​ទី​ស្រលាញ់​ទាំង​អស់​ បើ​សិនជា​​មាន​អ្នក​ណា​បាន​ជួប​រឺ​ស្គាល់​ប្អួន​ប្រុស​ម្នាក់​នេះ​សូម​ជួយ​ប្រាប់​ខ្ញុំ​ផង​ ខ្ញុំ​នឹង​អោយ​គាត់​ច្រៀង​នៅ​ទូរទស្សន៍​អាសុីអគ្នេយ៏​ រឿង​ការ​ចំណាយ​ទូទៅ​និង​កន្លែង​ស្នាក់​នៅ​ខ្ញុំ​ជា​អ្នក​ចេញ​ទាំង​អស់​ សូម​អរគុណ​ទុក​ជា​មុន

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ បទស្ទឹងសែនប៉ារីស