MERLENG

អាហារទាំង ៥ប្រភេទដែលអាចជួយលាងតម្រងនោមរបស់អ្នកបាន

ការលាង​តម្រងនោម អាច​ជួយ​បង្ការ​ជំងឺ​តម្រងនោម និង​ផ្តល់​ភាព​ក្មេង​វិញ ដល់​រាងកាយ​ទាំងមូល​បាន​។ វា​អាច​ជួយ​សន្សំ​ថវិកា ពី​ការព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ ដែល​មាន​​​តម្លៃ​ថ្លៃ ឬ​ត្រូវ​ការដោះស្រាយ បញ្ហា​តម្រងនោម​នៅ​ថ្ងៃក្រោយ​។ ខណៈពេល​ការលាង​តម្រង​​នោម គឺជា​រឿង​អស្ចារ្យ​នោះ យក​ល្អ អ្នក​គួរតែ​រក្សា ការទទួល​ទានរ​បប​អាហារ​ណា​ដែល​ល្អ ចំពោះ​សុខភាព​តម្រងនោម​។


ទឹក​ឪឡឹក​
​សមាសធាតុ​បញ្ចុះ​ទឹកនោម របស់​ផ្លែ​ឪឡឹក ប្រហែល​ជា​ជួយ​ដល់ ការផលិត​ទឹកនោម បាន​​​​កាន់តែ​ច្រើន​។ វា​ក៏​អាច​បញ្ចេញ​ជាតិពុល កាន់តែ​ច្រើន​ពី​ក្នុង​រាងកាយ​ដែរ​។ ផ្លែ​ឪឡឹក ប្រហែល​ជា​ជួយ​លាង​សម្អាត​ជាតិពុល ក្នុង​តម្រងនោម​ទៀត ព្រោះ​សម្បូ​ជាតិ​ប៉ូ​តា​ស្យូម​។ ចូរ​ធ្វើ​ទឹក​ឪឡឹក​ពី​រពែង និង​លាយ​ជាមួយ ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​កាហ្វេ​ផង បន្ទាប់មក ញ៉ាំ​វា​មួយ​ថ្ងៃ​ពីរ​ទៅ​បី​ដង​។
ទឹក​ក្រូចឆ្មារ​
​ទឹក​ក្រូចឆ្មារ ប្រហែលជា​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការលាង​សម្អាត​តម្រង​នោម​។ សារធាតុ Citric ក្នុង​ក្រូចឆ្មារ ប្រហែលជា​ទៅ​បន្ថយ ចំនួន​ជាតិ​កាល់ស្យូម​ក្នុង​ទឹកនោម ដូច្នេះ វា​នឹង​បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​បាន​។ ទឹក​ក្រូចឆ្មារ គួរតែ​លាយ​ជាមួយនឹង ទឹក​ក្តៅ​ឧណ្ហៗ​មួយ​ពែង ហើយ​ទទួលទាន នៅ​ពេល​ព្រឹក មិនទាន់​ញ៉ាំ​អាហារ​។
ទឹក​ការ៉ុត​
​សារធាតុ Carotene ក្នុង​ម៉ើម​ការ៉ុត ប្រហែល​ជា​ជួយ​បង្ការ គ្រួស​ក្នុង​តម្រងនោម​បាន​។ ខណៈពេល​ដែល​ទឹក​ការ៉ុត ជួយ​លាង​សម្អាត​តម្រងនោម​បាន​នោះ អ្នក​ត្រូវ​តែ​ចាំ​ថា ការ៉ុត ក៏​អាច​ជួយ​បឺត​ស្រូប សារធាតុ​កំទិចកំទី​បានដែរ​។ ចូរ​យក​ការ៉ុត​បី​ម៉ើម ហើយ​លាង​​ទឹក​ឱ្យ​ស្អាត រួច​កាត់​វា ដើម្បី​ចម្រាញ់​ជា​ទឹក​។ ចូ​រលាយ​ទឹក​បន្ថែម​សិន មុន​នឹង​ទទួល​​​​ទាន​។ អ្នក​គួរតែ​ទទួលទាន​មួយថ្ងៃ​ម្តង​។
ទឹក​ត្រសក់​
​សមាសធាតុ​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម របស់​ផ្លែ​ត្រសក់ ប្រហែល​ជា​ជួយ​ច្រោះ​សារធាតុ​អាស៊ីត​អ៊ុយ​រិក ពី​ក្នុង​ខ្លួន ហើយ​ក៏​ជួយ​រំលាយ គ្រួស​ក្នុង​តម្រងនោម​បានដែរ​។ អ្នក​គួរតែ​ចិត​សម្បក​ត្រសក់​ចេញ មុន​នឹង​យក​ទៅ​ចម្រាញ់​ជា​ទឹក​។ ចូរ​ទទួលទាន​ទឹក​ត្រសក់ បី​ទៅ​បួន​​ពែង ចំនួន​ពីរ​ទៅ​បី​ដង​ក្នុង​មួយថ្ងៃ​។
ទឹក​ទំពាំងបាយជូរ​
​ទំពាំងបាយជូ​រ សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម ដែល​ជួយ​ជំរុញ​ឱ្យ ជាតិពុល​ក្នុង​ឈាម ចាកចេញ​ពី​តម្រងនោម​បាន​យ៉ាង​ស្រួល​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​ដែល​ស្ថិត​ក្នុង​ពេល កំពុង​តែ​​លាង​ឈាម​វិញ គឺ​មិន​ត្រូវបាន​ណែនាំ ឱ្យ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម​ឡើយ​៕