MERLENG

អាវុធ​ទំនើប​ BM21​ រាប់​សិប​គ្រឿង​កំពុង​ផ្លាស់​ទី​ពី​ព្រះ​វិហារ ​ទៅ​ស្ទឹងត្រែង ប្រហែលជិតផ្ទុះ​សង្គ្រាម​ហើយ

អាវុធ​ទំនើប​ BM21​ រាប់​សិប​គ្រឿង​កំពុង​ផ្លាស់​ទី​ពី​ព្រះ​វិហារ ​ទៅ​ស្ទឹងត្រែង ​ដើម្បី​យក​ទៅ​បញ្ឈរ​ជើង​នៅ​ទី​នោះ ​ការពារ​ក្រែង​មាន​អ្វី​មិន​ល្អ​កើត​ឡើង​អាច​ដំណើរ​ការ​ប្រយុទ្ធ​បាន​ភ្លាម​ៗ។

http://www.angkorpost.net/wp-content/uploads/2017/08/

លោក អ៊ុន ចាន់ដា ​អភិបាលខេត្តព្រះវិហារ នៅវេលាម៉ោង០៩៖៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ​២០១៧នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនដំណើរទព័ចល័ត ពី​ខេត្ត​ព្រះវិហារ ទៅខេត្តស្ទឹងត្រែង ដែលក្បួនកងទ័ព បានគេកត់សម្គាល់ឃើញថា បាន​បំពាក់​ដោយ​អាវុធ​ទំនើប ប្រភេទ BM21 រាបើសិបគ្រឿង ប្រកបដោយអានុភាពខ្លាំងក្លា។

http://www.angkorpost.net/wp-content/uploads/2017/08/

មិន​ត្រឹម​តែ​បញ្ជូន​អាវុធ​ទំនើប​នេះ​ទេ ​កម្ពុជា​ក៏​បាន​បញ្ជូន​រថ​ពាស​ដែក ​និង​កម្លាំង​ទ័ព​ជា​ច្រើន​ទៀត​ទៅ​កាន់​តែ​ខេត្ត​ស្ទឹង​ត្រែង​ដែរ ​ក្រោយ​ពី​មាន​ការ​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​ឡាវ។

http://www.angkorpost.net/wp-content/uploads/2017/08/

ស្ថានការណ៍​វិវាទ​ដ៏​តឹងតែង​នេះ កើត​ឡើង​ក្រោយ​កម្ពុជា​​ព្រមាន​ប្រើ​ទ័ព​ទល់​ឡាវ ដោយ​សារ​មូលហេតុ​ខាង​ទាហ៊ាន​ឡាវ​រារាំង​កម្លាំង​កង​វិស្វកម្ម​ដំណើរការ​ឈូស​ឆាយ​ស្ថាបនា​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា ហើយ​កងទ័ព​បាន​ចូល​មក​ដល់​ទឹក​ដី​របស់​កម្ពុជា​ប្រមាណ ៣០ នាក់ មិន​ព្រម​ត្រឡប់​ទៅ​វិញ។

http://www.angkorpost.net/wp-content/uploads/2017/08/

សម្ដេច​ហ៊ុន សែន បាន​ថ្លែង​ព្រឹកមិញ​ថា នឹង​ជិះ​យន្តហោះ​ទៅ​ឡាវ​ដោយ​ផ្ទាល់ ដើម្បី​ចរចា​ពី​រឿង​ដក​ទ័ព​នេះ ក្រោយ​លិខិត​៣ទំព័រ​របស់​សម្តេច​ហ៊ុនសែន ត្រូវ​ខាង​ភាគី​ឡាវ​ព្រងើយ​កន្តើយ។ ប៉ុន្តែ​បើ​ខាង​ភាគី​ឡាវ​នៅ​មិន​ព្រម​ដក​ទ័ព នោះ​ការ​ផ្ទុះ​អាវុធ​ប្រហែល​ចៀស​មិន​ផុត​ឡើយ ដើម្បី​រក្សា​ដែន​អធិបតេយ្យ​​កម្ពុជា​មិន​ឲ្យ​ជាតិ​សាសន៍​ណា​ឈ្លានពាន​យក​បាន​សូម្បី​មួយ​ចង្អាម៕

Add a Comment