MERLENG

អត់ដែលដឹងសោះថាសត្វ​ថ្លែន​មាន​ពិស​ដ៍​សាហាវ​ជាង​ពស់វែកទៅទៀត!

ជាទូទៅ​សត្វ​ថ្លែន​មើលទៅ​មិនមាន​អ្វីដែល​គួ​អោយ​ខ្លាចរអា​នោះទេ ពីព្រោះ​វា​មិនសូវ​កាច​សាហាវ​ដូច​ពស់ ហើយ​មិនសូវ​ដែល​ដេញ​ខាំ​មនុស្ស​ផ្តេសផ្តាស់​នោះដែរ​។ ដោយសារ​ភាព​ស្លូត​របស់​វា​បែបនេះហើយ ដែល​ធ្វើអោយ​មនុស្ស​ភាគច្រើន​មិនសូវ​ខ្លា​ចវា​ប៉ុន្មាន​ទេ​។ តែ​ជា​ការពិត ថ្លែន​គឺជា​សត្វ​អ​សិរ​ពិស​សហាវ​បំផុត ដែល​សារជាតិ​ពឹ​សរប​ស់វា​ដែល​បាន​ខាំ​ចូលខ្លួន​មនុស្ស​ហើយ មិន​ងាយ​នឹងមាន​ថ្នាំ​ព្យាបាល​ទេ មាន​មនុស្ស​ស្ទើរតែ​១០០% ដែល​ត្រូវបាន​វា​ខាំ​ហើយ​ស្លាប់​ក្នុង​រយៈពេល​១​ម៉ោង ៣០​នាទី ក្រោយ​។

គឺ​ព្រោះតែ​ជាតិ​ពិស​របស់​វា​បាន​ចូលដល់​បេះដូង​យ៉ាង​ឆាប់រហ័ស នឹងគាំង​បេះដូង​ស្លាប់​តែម្តង​។ រហូតមកដល់​ពេលនេះ មិនមាន​អ្នកជំនាញ​ណា​ហ៊ាន​អះអាងថា​មាន​ឧស​ថ​ព្យាបាល​វា​អោយមាន​ប្រសិទ្ធភាព ១០០%​នៅឡើយ​ទេ​។  តែបើ​តាម​ជំនឿ​បុ​រា​ណ្យ​វី​ញ គេ​ថា​ងាយ​ណាស់​គ្រាន់តែ​លោត​ទៅ​ផឹកទឹក​អោយបាន​មុន សត្វ​ថ្លែន​ទៅ​គឺ​វា​ជាសះស្បើយ​ហើយ​។

តែបើ​ផឹក​មិនទាន់​ទេ នឹងត្រូវ​ស្លាប់​តែម្តង  ពីព្រោះ​ថ្លែន​គ្រប់​ពេលដែល​វា​ខាំ​ហើយ វាំ​តែងតែរ​ត់ទៅ​ផឹកទឹក​យ៉ាង​លឿន​។ តែ​នេះ​គ្រាន់តែ​ជា​ពាក្យ​លេចឮ​និយាយ​តៗ​គ្នា​ប៉ុណ្ណោះ​ហើយ​កន្លងមក​គេ​ពុំទាន់​ឃើញ​មនុស្ស​ណា​ស្លាប់​ដោយសារ​សត្វ​ថ្លែន​ខាំ​នៅឡើយ ។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​សត្វ​ថ្លែន​ប្រភេទ​ថ្មី​ដែលមាន​ជើង​ខ្លី​ជាង​សត្វ​ថ្លែន​ធម្មតា​មាន​ស្រកា​ភ្លឺ​ដូចជា​ឥ​ន្ធ​នូ​និង​មាន​កន្ទុយ​វែង​ជាង​សត្វ​ថ្លែន​ធម្មតា​នៅ​ទឹកដី​ភូមិភាគ​ឥសាន​ប្រទេស​កម្ពុជា​។​សត្វ​ថ្លែន​ទូទៅ​មិន​អាចមាន​ជើង​ខ្លី​និង​កន្ទុយ​ដ៏​វែង​បែបនេះ​នោះទេ តែ​កន្ទុយ​របស់​ថ្លែន​ចម្លែក​មួយ​នេះ​មាន​ប្រវែង​វែង​ជាង​ខ្លួន​វា​ទៅទៀត​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ស្រកា​របស់​វា​អាច​បញ្ចេញ​ជា​ពន្លឺ​ពណ៌​ដូចជា​ឥ​ន្ធ​នួ​នៅពេលដែល​ត្រូវ​ពន្លឺ​ថ្ងៃ​ទៀតផង​។​

​លោក Ben Rawson អ្នកវិទ្យាសាស្ត្រ​រុករក​ក្នុង​តំបន់​បាន​និយាយថា “​នេះ​គឺជា​សត្វ​ប្រភេទ​ថ្មី​ទឺ​៣​ហើយ​ដែល​យើង​បាន​រុករក​ក្នុង​រយៈពេល​២​ឆ្នាំកន្លងមក​កាលពី​ឆ្នាំមុន​យើង​បាន​រកឃើញ​សត្វ ប្រចៀវ​ប្រភេទ​ថ្មី​មួយ​ហើយ​ក្នុងឆ្នាំនេះ​ផងដែរ​យើង​ក៏បាន​រកឃើញ​ទោច​ប្រភេទ​ថ្មី​មួយ​ផងដែរ​យើង​នឹងដាក់​ឈ្មោះ សត្វ​ថ្លែន​ប្រភេទ​ថ្មី​នេះ​ថា Lygosoma Veunsaiensis”​។ លោក នាង ធី អ្នក​អភិរក្ស​សត្វ​ក្នុង​តំបន់​បាន​ប្រាប់ថា “​សត្វ​ប្រភេទ​នេះ​ពិបាក​រក​ណាស់​ពីព្រោះ​សត្វ​ល្មូ​ន​ប្រភេទ​នេះ​វា​រស់នៅ​ក្រោម​ដី​”​។​

ប្រភព៖khmerapsara