MERLENG

ហាមដាច់ខាតកុំបរិភោគអាហារ១៤ប្រភេទនេះឲ្យសោះបើអ្នកជ្រុលទិញហើយក៏ដោយចុះ!

សូមប្រយ័ត្ន! កុំអូសរំលងអីជួយស៊ែរផង! អាហារ១៤ប្រភេទ បើអ្នកជ្រុលទិញហើយហាមដាច់ខាតកុំបរិភោគឲ្យសោះ! ព្រោះវាអាច…

១- ប៉េងប៉ោះនៅខ្ចី (បៃតង)
ប៉េងប៉ោះខ្ចី មានផ្ទុកសារធាតុពុល Solanine ។ ហេតុនេះ ប្រសិនអ្នក
ធ្លាប់សាកខាំទំពារវានោះៗ ក្នុងប្រអប់មាត់នឹងមានអារម្មណ៍ល្វីងចត់
ហើយបន្ទាប់មក នឹងមានអារម្មណ៍ហាក់ដូចជាវិលមុខ ចង់ក្អួត ឬ ក្អួត តែម្តង… ។ អ្នកវិទ្យាសាស្ត្រថា ប៉េងប៉ោះខ្ចី (នៅបៃតង) ហើយបរិភោគ
ឆៅ (ស្រស់) គឺគ្រោះថ្នាក់ណាស់ ។


២- តែដុះផ្សិត
តែជាអាហារដ៏មានតម្លៃសម្រាប់សុខភាពរបស់មនុស្ស ។ ប៉ុន្តែ ប្រសិន
បើតែនោះ ឃើញមានដុះផ្សិត មានន័យថា វាមានសារធាតុ penicillin
និង aspergillus ។ ប្រសិនធុងទឹកនោះ ឥទ្ធិពលតិចបំផុត ក៏វិលមុខរាគ
រូសដែរ ។

៣- ម៉ើមខ្ញីបែក ឬ ខ្ទាំ
ម៉ើមខ្ចីទើបគាស់ ជាអាហារដ៏ល្អ តែពុំគប្បីទុកយូរ ព្រោះតែប៉ុន្មានថ្ងៃ
ប៉ុណ្ណោះ វានឹង “នោប” ស្វិត រលួយបន្តិចម្តងៗ ។ ពេលយកមកចំអិន
ប្រសិនបើអ្នកពុំកាត់ចោលផ្នែក “ខូច” នោះគប្បីដឹងថា វាមានបង្កប់សារ ធាតុពុល shikimol បង្កឲ្យមានការប្រែប្រួលកោសិកាថ្លើម ទោះបីតិចតួច
ក៏ដោយ ។


៤- ដំឡូងបារាំងដុះចេញពន្លក
ដំឡុងបារាំងមានផ្ទុកនូវសារធាតុកាកសសៃ ប្រូតេអ៊ីន បណ្តាវីតាមីន A, C,
B6, E, Fe, Ca… ជាច្រើន ។ ប៉ុន្តែ បើភ្លេចទុកចោលយូរ នោះវានឹងប៉ិច ពន្លកចេញ ដែលខណៈពេលនោះ វាសម្បូរទៅដោយសារធាតុពុល solamine ធ្វើឲ្យរំញោចខ្លាំលើរំអិលក្រពះ បន្តជះឥទ្ធិពលលើប្រព័ន្ធ សសៃប្រសាទកណ្តាល ។ ក្រោយមក វាបង្កឲ្យមានអាការឈឺពោះ
រាគរូស ក្អួតចង្អោរ និងអាចថប់ៗដង្ហើម ។


៥- ពពួកត្រសក់, ត្រប់ពត់អន្ញងជ្រក់
ពពួកត្រសក់ ត្រប់ពត់អន្ញងជ្រក់ ជាការកែច្នៃដោយប្រើអំបិលលាយផ្អាប់ទុកឲ្យជូរ ដោយការឡើងមេដោយសត្វល្អិត ។ វាជាការបំពេញសកម្មមួយ ដល់សរីរាង្គ ហើយអាចបរិភោគបានរៀងរាល់ថ្ងៃ ។

ប៉ុន្តែ ដោយសារការកែច្នៃដូចខាងលើនេះ ប្រសិនពុំយល់ដឹងពីរបៀប “ប្រើប្រាស់” វានោះ វាអាចនាំមកនូវផលអសកម្មសម្រាប់រាងកាយ ។ តាមនោះ គឺនាប៉ុន្មានថ្ងៃដំបូង ពពួកសត្វល្អិត វាបំប្លែងនីត្រាតឲ្យទៅជា nitric ហើយដំណើរ nitric ចេះតែកើនឡើង ធ្វើឲ្យកំរិត PH ធ្លាក់ចុះ (កាន់តែជូរទៅៗ) ។ ប្រសិនអ្នកបរិភោគអំឡុង ២-៣ ថ្ងៃដំបូងនោះ វាមានឱជារសហិរៗ ល្វីងៗ ដោយសារវានៅផ្ទុកសារធាតុ nitrate ច្រើន ធ្វើឲ្យមានផលអាក្រក់ដល់រាងកាយ ។


៦- សណ្តែកខៀវស្ងោរពុំទាន់ឆ្អិនល្អ
សណ្តែកខៀវមានផ្ទុក saponin និង lectins ដែល saponin ជាសាធារតុបង្កភាពរំញោចខ្លាំងក្លា ចំពោះផ្លូវរំលាយអាហាររបស់មនុស្ស អាចនាំឲ្យកើតការរលាកចេញឈាម រំលាយកោសិកាឈាមក្រហម ។ ក្នុងសណ្តែកក៏មានផ្ទុក hemagglutinin ជាមួយកន្សោមកោសិកាឈាមក្រហម បង្កការបំពុល ក្រោយពេលបរិភោគ ។ ដូច្នេះ ប្រសិនអ្នកបរិភោគសណ្តែកខៀវស្ងោរពុំបានឆ្អិនស្រួលបួល នោះអាចពុំបាន ។


៧- ស្ពៃក្តោបដែលរលះរលួយ
ស្ពៃក្តោបដែលរលះរលួយ មានផ្ទុក nitrite ជាសារធាតុដើរតួនាទីសម្រាប់ការកកើត methemoglobin ក្នុងឈាមមនុស្ស ។ វាធ្វើឲ្យបាត់បង់អុកស៊ីហ្សែនក្នុងឈាម វិលមុខ បេះដូងលោតញាប់ ក្អួតចង្កោរ ស្វាយបបេរមាត់… ប្រសិនធ្ងន់ធ្ងរនោះ អាចសន្លប់ កន្ត្រាក់ដៃជើង ពិបាកដកដង្ហើម ធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិត ប្រសិនពុំសង្គ្រោះបានត្រឹមត្រូវ និងទាន់ពេលវេលា ។


៨- ប្រមាត់ត្រី
ប្រមាត់ត្រីផ្ទុកដោយសារធាតុពុល គ្រោះថ្នាក់ដល់សុខភាព ។ ត្រីកាន់តែធំនោះៗ សារធាតុពុលកាន់តែខ្លាំង ។ ម្យ៉ាងទៀត ប្រភេទសារធាតុពុលទាំងនោះ ពុំត្រូវបានបំផ្លាញចោលបាន ក្នុងសីតុណ្ហភាពខ្ពស់ ឬ ក្នុងអាកុលទេ ។
ការបរិភោគវា ធ្វើឲ្យប៉ះពាល់ដល់មុខងាររបស់ថ្លើម ក្រលៀន ហើយបើធ្ងន់ធ្ងរ អាចបណ្តាលឲ្យស្លាប់បាន ។


៩- សណ្តែកបណ្តុះគ្មានប្ញស
មានសណ្តែកបណ្តុះច្រើនប្រភេទ (ពិសេសប្រភេទមានពណ៌លឿងៗ) កំពុងស្ថិតក្នុងដំណើរលូតលាស់ និងរីកចំរើន ត្រូវបានគេបាញ់ថ្នាំសម្លាប់សត្វល្អិត ឬ ថ្នាំសម្លាប់ស្មៅ… ជាហេតុនាំឲ្យសណ្តែកបណ្តុះនោះមើលទៅធំៗ តែពុំមានប្ញស ។ ក្នុងថ្នាំពុលសម្លាប់សត្វល្អិត មានសារធាតុបង្កមហារីក ហើយប្រភេទសណ្តែកបណ្តុះគ្មានប្ញស ងាយស្រូបយកសារធាតុដ៏ពិសពុលនេះ ។ ដូច្នេះ ពុំគួរគប្បីបរិភោគសណ្តែកបណ្តុហដែលមានសណ្ឋានដូចពោលខាងលើនេះទេ ។


១០- កន្ធាយ ក្តាម និង អន្ទង់ងាប់
ប្រភេទទាំង ៣ នេះ សម្បូរប្រូតេអ៊ីន ប៉ូវ តែប្រសិនបើវាងាប់ហើយនោះ ដាច់ខាតពុំត្រូវបរិភោគទេ ។ ព្រោះថា ក្រោយពេលងាប់ រាងកាយរបស់ពួកវារលួយយ៉ាងរហ័ស ប្រែក្លាយជា histidine ដ៏ពិសពុលបំផុត ចំពោះសុខភាព ។ បរិភោគវានោះ នឹងពុល ។


១១- ពង់មាន់ស្រស់
ផ្នែកពណ៌សនៃស៊ុត ពេលបរិភោគចូលរាងកាយ មិនងាយទទួលយកទេ ។ នៅក្នុងស៊ុតមានសារធាតុរារាំងការស្រូបទាញធាតុបំប៉នរាងកាយ និងថែមទាំងបំផ្លាញមុខងាររំលាយអាហារ របស់គ្រឿងក្នុងយើង ។ ក្រៅពីនោះ វាងាយនាំយកមេរោគ Virus ផ្សេងៗ ។

 


១២- ល្ពៅទុកយូរពេក
ល្ពៅមានផ្ទុកបរិមាណស្កខ្ពស់ ហេតុនេះ ការរក្សាទុកយូរ ធ្វើឲ្យនៅក្នុងល្ពៅកកើតដំណើរប្រែប្រួល ធ្វើឲ្យឡើងមេ និងប្តូរគុណភាព ។ បរិភោគចូលនឹងប៉ះពាល់ដល់សុខភាព ។


១៣- សម្លស្ពៃទុកចោល១យប់
ក្នុងស្ពៃមានផ្ទុកសារធាតុ nitrat ច្រើន ។ បើទុកចោល១យប់នោះៗ អំបិល nitrat នឹងប្រែទៅជាអំបិល nitrit ក្រោយពេលបរិភោគ ធ្វើឲ្យបាត់បង់អុកស៊ីហ្សែន ក្នុងបណ្តាផ្នេកនៃសរីរាង្គ ។ បង្កឲ្យមានការពុល ឈឺក្បាល វិលមុខ និងមហារីកពោះវៀន ។


១៤- ស្លឹកត្រចៀកកណ្តុរៈ
វារំញោចនឹងពន្លឺ -សារធាតុ Porphyrin ។ ប្រសិនបើបរិភោគវាក្រោមពន្លឺព្រះអាទិត្យ នោះយើងងាយនឹងរលាកស្បែក, រមាស់, ហើម និងអាការថប់ៗដង្ហើម ។ គប្បីបរិភោគវាត្រាំក្នុងទឹកឆ្អិន ៕