MERLENG

សួស វី​សា ចេញមុខបកស្រាយ ចំពោះរឿង​អាស្រូវ រវាង​នាង ​និង​សម្តេច ហ៊ុន សែន

ព័ត៌មាន​ដ៏​រសើប​មួយ កំពុង​ចាក់ស្រេះ ស្ទើរ​ស្ទះដង្ហើម រវាង​ជើង​ខ្លាំង​រិះគន់​ឥត​សំចៃមាត់ ក្នុង​បណ្តាញ​សង្គម Facebook គឺ​លោក ឆាំ ឆា​នី និង​សម្តេច​តេ​ជោ ហ៊ុន សែន ដែលមាន​កញ្ញា​ស្រស់ប្រិមប្រិយ សម្លេង​ផ្អែម ប្រចាំ​ផលិតកម្ម ហង្ស​មាស គឺ​កញ្ញា សួស វី​សា ជា​កូនអុក​សំខាន់ កំពុង​ត្រូវបាន​លេច​ធ្លាយ ព័ត៌មាន​អាស្រូវ​មួយចំនួន ស្ទើរ​មិន​នឹកស្មាន ហើយក៏​ឆេះ​រាលដាល​ទៅដល់ ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​ទើប​ឡើង​ថ្មី ច​ន ចន្ទ​លក្ខិណា និង​កំពុង​ធ្វើ​ឲ្យ​អ្នកលេង​ក្នុង​បណ្តាញ​សង្គម Facebook អ​ន្ទះ​អ​ន្ទេ​ញ​រង់ចាំ​មើលថា តើ​រឿងអាស្រូវ រវាង កញ្ញា សួស វី​សា និង​សម្តេច ហ៊ុន សែន ជាការ​ពិត​ឬ​អត់? ។

https://3.bp.blogspot.com/-o5sO9RMDbd8/WX32obbkJQI/AAAAAAAADAs/iDNyJyBQUfYj2Wz9tA81GZD4NCxCTJM_wCLcBGAs/s640/

សូមបញ្ជាក់ថា រឿងហេតុ​ដំបូង បានកើត​ឡើង កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ដោយសារ​ម្ចាស់ Account Facebook ឈ្មោះ Chham Chhany បាន​សរសេរ​បង្ហោះ​រឿងអាស្រូវ របស់ កញ្ញា សួស វី​សា និង​សម្តេច ហ៊ុន សែន យ៉ាងចំៗថា «បែកក្អម​អូន​ហើយ សម្តេច​អើយ​ទទឹកជោគ​អស់ ទទឹកជោគ​អស់ ជោគអស់ៗ
______
ព័ត៌មាន​ពី​មន្ត្រី​ម្នាក់​បាន​ទំលាយ​ថា ហ៊ុន សែន បាន​យក​ខ្លួន​កញ្ញា សួស វី​ហ្សា កាលពី​អំឡុង​ឆ្នាំ២០១២ និង២០១៣ ពេលដែល ហ៊ុន សែន យក​នាង​លើក​ទី១នៅ​ខេត្តពោធិ៍សាត់ ។
សូម​រង់ចាំ​ភាគ​បន្ត !» អមដោយ​រូបភាព កញ្ញា សួស វី​សា និង​សម្តេច​តេ​ជោ ហ៊ុន សែន ។

https://3.bp.blogspot.com/-EqElJ0tsDxg/WX3yIG5WDYI/AAAAAAAAC_w/S-KR7zBbJuoj5dwWq-ps5wekBHVYxixygCLcBGAs/s1600/

មិនយូរប៉ុន្មាន រឿងនេះ បានធ្វើ​ឲ្យ ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​ទើប​ឡើង​ថ្មី អ្នកនាង ច​ន ចន្ទ​លក្ខិណា ទើសភ្នែក​ទ្រាំ​មិន​បាន ​ចេញលិខិត​បដិសេធ និង​ថ្កោលទោស ចំពោះ លោក ឆាំ ឆា​នី ភ្លាមៗ ដែលមាន​ខ្លឹមសារ​ជាអាទិ៍៖

https://3.bp.blogspot.com/-FYp6Op3XaYE/WX3yQu8jffI/AAAAAAAAC_0/WBfnyt6UvCQLB3OKAMMqdr166l3ogf5IACLcBGAs/s1600/

គ្រាន់តែ​ចេញ​លិខិត​នោះភ្លាមៗ លោក ឆាំ ឆា​នី បាន​ឆ្លើយតប​យ៉ាង​ម៉ា​ចាស់ដៃ​វិញ​ថា «អុញ ហ៊ុន សែន និង សួស រី​សា ដេក​ជាមួយគ្នា​អត់​បដិសេធ​ផង​បែ​ជា​សមាគម​សិល្បករ​ខ្មែរ​ចេញមុខ​បដិសេធ​ជំនួស​ឆ្កុយ
_______
បញ្ជាក់ ៖ រឿង ហ៊ុន សែន ដេក​ជាមួយ សួស រី​សា មាន​ផ្សាយ​បន្ត​ចែកជូន​បងប្អូន​ជ្រាប​ក្នុងពេលឆាប់ៗនេះ ហើយ ឆាំ ឆា​នី សូម​ស្វាគមន៍​នាង ច​ន ចន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ អញ្ជើញ​ចាត់វិធានការ​ច្បាប់​មកលើ ឆាំ ឆា​នី ចុះបើ​នាង​ចង់ »។

https://3.bp.blogspot.com/-DaflxjSYGho/WX3yl5XQzDI/AAAAAAAAC_4/gTJW1q6FV34YBXrExefKuyQYqBYY7oG2wCLcBGAs/s1600/

មិនតែប៉ុណ្ណោះ លោក ឆាំ ឆា​នី បាន​ដុតឲ្យ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដាក់ពាក្យ​ប្តឹង​ឲ្យលឿនៗ ថែម​ទៀតផង ៖ «អញ្ជើញ​ចូលមក​បើ​នាង​ចង់
______
ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​ទើប​ឡើង​ថ្មី ច​ន ចន្ទ​លក្ខិណា បានចេញ​លិខិត​បដិសេធ និង​ថ្កោលទោស​នៅថ្ងៃនេះ ២៨ កក្កដា ២០១៧ ដោយ​ព្រមាន​ឲ្យ​ខ្ញុំ ឆាំ ឆា​នី ធ្វើការ​សុំទោស​ជា​សាធារណៈ​ដោយ​លាយលក្ខណ៍អក្សរ តែបើ​ខ្ញុំ​រឹង​មិន​ព្រម​ទន់​ទេ សមាគម​ដែលមាន​នាង​ជា​ប្រធាន និង​ចាត់វិធានការ​ច្បាប់ ( ប្តឹង ) ខ្ញុំ ឆាំ ឆា​នី មិន​ខាន ។
ឆាំ ឆា​នី សូម​ជម្រាប​ទៅ​សមាគម​សិល្បករ​ខ្មែរ និង​នាង ច​ន ចន្ទ​លក្ខិណា មេត្តា​ជ្រាប​វិញ​ផង​ថា អញ្ជើញ​ប្តឹង​ចុះបើ​នាង​ចង់ ហើយ​កុំ​បង្អង់​ប្តឹង​ឲ្យ​លឿន »។

https://2.bp.blogspot.com/-X7ECB8hXb7w/WX3zUdHhRYI/AAAAAAAADAU/_fw6A_09yEEFHnMclUj8VgOsYVVHm1cyACLcBGAs/s1600/

ចំពោះ​ការផ្ទុះ​រឿងអាស្រូវ​ដ៏​ធ្ងន់ធ្ងរ​នេះ ជនរងគ្រោះ​ជា​សា​ម៉ី​ខ្លួន គឺ កញ្ញា សួស វី​សា បាន​ចេញមុខ​បដិសេធ​ដាច់អហង្កា ចំពោះ​រឿងអាស្រូវ រវាង​នាង​និង​សម្តេច ហ៊ុន សែន កាលពី​ប៉ុន្មាន​ម៉ោង​នេះ ដោយ​សរសេរ​រៀបរាប់ថា «ជួយ​ស៊ែរ​ជាបន្ទាន់​ផង
នាង​ខ្ញុំ សួស វី​សា សូម​ធ្វើការ​ឆ្លើយតប​ទៅ​ជន​អគតិ​ម្ចាស់​គណនី Facebook ឈ្មោះ Chham Chhany ថា៖ គួរ​មាន​គុណធម៌ និង​សិ​ល​ធម៌​ជាម​នុស្ស​ផង មិនត្រូវ​ធ្វើជា​មនុស្ស​ខ្វះ​ការអប់រំ ប្រៀនប្រដៅ ដូច​លោក​ឡើយ។ ខ្ញុំ​សូម​ប្រកាសជូន​សារ​ធា​រណ:ជន​មេត្តា​ជ្រាបថា៖ នាង​ខ្ញុំ​សុំ​ថ្កោលទោស និង​បដិសេធ​ដាច់អហង្កា​ចំពោះ​អំពើ​បរិហារ​កេ​រ្ត៍ និង​ជេរប្រមាថ ម៉ាក់​ងាយ​មកលើ​រូបនាង​ខ្ញុំ ជាពិសេស​ថ្នាក់ដឹកនាំ​ជាទីគោរព​ស្រលាញ់​បំផុត​នៃ​យើង។ នាង​ខ្ញុំ​សូមបញ្ជាក់ថា៖ នាង​ខ្ញុំ​មិនដែល​បាន​ជួប​សម្តេច​ដោយផ្ទាល់​សូម្បី​តែម្តង​ឡើយ ។ សូម​អរគុណ»។

https://2.bp.blogspot.com/-i0KOHYRsfzU/WX3yszQKFLI/AAAAAAAAC_8/wY6j_c1kXFc6t8wk3LAxh4429M6nc78aQCLcBGAs/s1600/

ពាក់ព័ន្ធ​រឿងអាស្រូវ​នេះ អ្នកលេង​ក្នុង​បណ្តាញ​សង្គម Facebook ខ្លះ​បាន​លើកឡើងថា «កញ្ញា សួស វី​សា គួរតែ​ចេញមុខ​បកស្រាយ​តបត​បែបនេះ​យូរហើយ មិនគួរ​ស​ង្ងំ​ធ្វើ​មិនដឹង​ពេក នឹង​នាំ​ឲ្យ​តែ​អ្នក​ដែល​បង្ខូច​កិត្តិយស​យើង​នោះ រឹតតែ​បានចិត្ត រឹតតែ​បង្ក​ភាពចលាចល​ថែមទៀត​នៅក្នុង​សង្គម…! » ។

https://4.bp.blogspot.com/-wQATILg0pKQ/WX3y3FdEenI/AAAAAAAADAA/OTWlvLXKeg8ckCifaCypZatYPtPtADy0QCLcBGAs/s1600/

ទោះបីជា​យ៉ាងណា កញ្ញា សួស វី​សា បាន​អះអាងថា នាង​បានឃើញ​តាំងពី​ដំបូង ហើយ​នាង​ចង់​ចេញ​ជា​វីដេអូ​រតបត​វិញ ភ្លាមៗ តាំងពី​ឃើញ ជន​នោះ​ផូស​ភ្លាម តែដោយសារ​នាង​ពិភាក្សា​ជាមួយ​មេធាវី នឹង​សមាគម​សិល្បករ​ខ្មែរ ក៏ដូចជា​ក្រុម​គ្រួរ​សារ​របស់​នាង ហើយ​ក្រុមគ្រួសារ​នាង មិនអោយ​នាង​តបត​ទាំង​កំរោល​ទេ ចឹ​ង​ហើយ​បានជា​ពេលភ្លាមៗនោះ នាង​បាន​ត្រឹម​ដាក់ពាក្យ​ប្តឹង​ទៅខាង​សមាគម និង​មេធាវី អោយជួយ​អន្តរាគមន៍ នឹង​បានចេញ​ជា​លិខិត​ថ្កោលទោស​ប៉ុណ្ណឹង​សិន៕ ដោយ ផ្កាយព្រឹក

https://2.bp.blogspot.com/-tEdBL-rNJYU/WX3y9Kl4uZI/AAAAAAAADAE/qyBPULUsIyQNq54JlWvZjepn2wPwhrzQQCLcBGAs/s640/

https://4.bp.blogspot.com/-h0qWuDcI0Dg/WX3y9fLbIjI/AAAAAAAADAM/4W-9zkydsOUN79DSUj1eIhNEDsYlDH8VQCLcBGAs/s640/

https://4.bp.blogspot.com/-lmbhDWJosT8/WX3y9IWLfrI/AAAAAAAADAI/Lbog9bHA2bQh2RwVFeY80mz2FfORZHMCQCLcBGAs/s640/

https://2.bp.blogspot.com/-9qeVgJLAYnE/WX3y932JCQI/AAAAAAAADAQ/j1rW-Naqu7YZ8LhZ3sBtBz8706oJo6lmgCLcBGAs/s640/

https://3.bp.blogspot.com/-RiVXrO3ncBo/WX3zqzCM0vI/AAAAAAAADAY/E9sycci2LCsE2bIkO_pxoEQs1u6tQyblwCLcBGAs/s640/

https://1.bp.blogspot.com/-YSyg-mqBMoE/WX3zrt4z3ZI/AAAAAAAADAg/YuTUNFulXGwB3T4SL5DxYNSXI1WZSSSzwCLcBGAs/s1600/

https://1.bp.blogspot.com/-eTYIDKI7lYY/WX3zrNx3EvI/AAAAAAAADAc/tl-jgah13TUUF-66F1o0rpG8F8raUKkpQCLcBGAs/s640/

https://2.bp.blogspot.com/-J75JiroK23g/WX3zsdgSMwI/AAAAAAAADAo/-u_DciU1YUgxUqS0hHAIpLhPUTd5bfLDACLcBGAs/s1600/

https://1.bp.blogspot.com/-ulpg3tcOuK4/WX3zsHGWmII/AAAAAAAADAk/bETcpnD0X6kG1rlBHHjb1X_WM54PV6P2wCLcBGAs/s640/