MERLENG

សូម​ស្តាប់​ការបកស្រាយ​របស់ លោក​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណថាតើ​អាប​មាន​ពិត​ដែរ​ឫ​ទេ ?

ជាការ​ដំណាល​ប្រាប់តៗ​គ្នា​ពី​ចាស់ៗ បាន​ឲ្យ​ដឹងថា អាប​មាន​ដើមកំណើត​មកពី មនុស្ស​ស្រី​អ្នក​ដែល​រៀន​មន្តអាគម​គាថា លុះ​ខុស​ក្រម​ប្រតិបត្តិ​ក៏បាន​ក្លាយជា​អាប​ទៅ​។ ម្យ៉ាងទៀត​បើតាម​លោក​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ បាន​ឲ្យ​ដឹង​តាមរយៈ​កម្រង​ឯកសារ​ស្ដីពី​ប្រពៃណី និង​ទំនៀម​ទំលាប់​ខ្មែរ បាន​ឲ្យ​ដឹងថា អាប មាន​ដើមកំណើត​មកពី​អ្នក​ដែល​រៀន​ស្នេហ៍មុខ​។ លោក​ថា រូប​អាប​កម្រ​មាន​ភេទ​ប្រុស​ណាស់ ភាគច្រើន​មានតែ​ស្ត្រី​។ ស្ត្រី​ដែល​រៀន​ស្នេហ៍មុខ​នេះ លុះ​បាន​កាន់​យូរៗ​ទៅ សិល្ប៍​ស្នេហ៍មុខ​នេះ​ក៏​ចូល​ជ្រួតជ្រាប​ជោកជាំ​ក្នុង​ខ្លួន​ស្ត្រី​ដែល​បាន​រៀន​នោះ រួច​ក៏​បណ្ដាល​ឲ្យ​រូបគេ​ក្លាយជា​អាប​ដូច្នេះ​ទៅ​។​

លោក​ព្រឹទ្ធាចារ្យ​បាន​ឲ្យ​ដឹង​ទៀតថា ព្រលឹង​អាប​បាន​សណ្ឋិត​នៅក្នុង​តួអង្គ​ស្ត្រី​នោះ​ជានិច្ច​ជា​កាល​។ ប្រសិនបើ​រូប​អាប​កើតក្ដី​ខឹងសម្បារ អាក់អន់ចិត្ត ឬ​ថ្នាំងថ្នាក់​នឹង​អ្នក​ណាមួយ ព្រលឹង​អាប​នោះ​នឹង​ទៅធ្វើ​ឲ្យ​អ្នកនោះ​ចុកពោះ ឈឺ​ថ្កាត់ ឬ​អាច​ឈានដល់​ការ​ឡប់​បាត់បង់​ស្មារតី​លែង​ដឹង​ខុសត្រូវ​ក៏មានដែរ​។ ចាស់ៗ​បាន​និយាយថា នៅវេលា​យប់​ចូលមក​ដល់ ព្រលឹង​អាប​តែងតែ​ចេញពី​តួ​រូប ដើរ​រកស៊ី​គំរង់ ស៊ី​ឈាម កូន​កង្កែប ហើយ​អ្វីដែល​អាប​ចូលចិត្ត​បំផុត​នោះ​គឺ ឲ្យ​តែមាន​ផ្ទះ​អ្នកភូមិ អ្នកស្រុក​ណា​ដែល​ទើបនឹង​សម្រាលកូន​រួច​ថ្មីៗ​។

រូបភាពពាក់ព័ន្ធ

រូបរាង​របស់​អាប គេ​សម្គាល់​ត្រង់​ថា មាន​ភ្លើងពណ៌​ខៀវ​ធំ​ជាងភ្លើង​អំពិលអំពែក ក៏ប៉ុន្តែ​ភ្លើង​នោះ​ពុំមាន​សកម្មភាព​ភ្លឺ​ភ្លឹបភ្លែតៗ ដូចជា​អំពិលអំពែក​នោះទេ គឺ​វា​ភ្លឺ​ធ្លោ​រហូត តែបើ​កាលណា​វាច​ង់​បំបាំង​ខ្លួន​ចេញពី​ឧបសគ្គ​អ្វីមួយ វា​នឹង​ពន្លត់ភ្លើង​ឲ្យ​ងងឹត​មួយរយៈ​នោះ​សិន លុះ​សភាពការណ៍​បាន​ធម្មតា​វិញ អាប​នឹង​បន្ត​បំភ្លឺ​ភ្លើង​របស់​វា​ទៀត​។​

រូបភាពពាក់ព័ន្ធ

​អ្នកស្រុក​អ្នកភូមិ​ខ្លះ​តែង​និយាយ​តៗ​គ្នា​មក​ថា គេ​បានឃើញ​អាប​ដែលមាន​សភាព​ជា​ពោះវៀន ធ្លាក់ចុះ​ប៉ប្រះ​ដី រតេយរតាយ ឬ​ឯ​ភ្លើង​ខៀវ​ផ្នែក​ខាងលើ​ជា​ក្បាល​របស់​អាប​។ អ្នកខ្លះ​ជឿថា​ពោះវៀនពោះតាំង​របស់​អាប​នោះ គឺជា​ពោះវៀន​របស់​ស្ត្រី​ដែលជា​តូ​របស់​អាប​នោះឯង​។ នោះ​ពេលដែល​អាប​ដើររក​ចំណី​នៅពេល​យប់​ឆ្អែត​ហើយ​នោះ ព្រលឹង​របស់​អាប​នឹង​វិលត្រឡប់​ទៅ​ចូលក្នុង​រូប​ស្ត្រី​នោះ​វិញ​។ ក៏ប៉ុន្តែ​បើ​ជួប​ចៃដន្យ​អាក្រក់​ណាមួយ ដូចជា​ត្រូវ​អ្នកស្រុក​ព្រួត​ចាប់ ឬក៏​ជាប់អន្ទាក់​ធ្លាក់ចូល​ក្នុង​បន្លា​ស្អិត​ណាមួយ​ដកខ្លួន​ពុំរួច ឬក៏​ត្រូវ​គ្រូសិល្ប៍​ចាប់ចង់​ដោយ​គាថា​ណាមួយ​នោះ គេ​ថា​រូប​ដែល​អាប​សណ្ឋិត​នោះ​ក៏ត្រូវ​ធ្លាក់ខ្លួន​ឈឺ​ស្លាប់​ភ្លាមៗ​ផងដែរ​។​

​ចាស់​ពី​ដើម​និយាយថា អ្នកភូមិ​អ្នកស្រុក​ពិតជា​ខ្លាច​អាប​ខ្លាំងណាស់​។ បើកាលណា​រូប​អាប​នោះ​មករក​ទិញ ខ្ចី ឬ​សុំ​របស់​អ្វីមួយ គេ​តែងតែ​បំពេញ​តាម​តំរូវ​ការមិន​ឲ្យ​អាក់អន់ចិត្ត​នោះទេ ព្រោះតែ​កាលណា​ធ្វើ​ឲ្យ​អាប​នោះ​ខឹង គេ​នឹង​មក​ធ្វើទុក្ខបុកម្នេញ​អ្នកស្រុក​មិន​ឲ្យ​រស់​បាន​ស្រួល​ទេ​។ តែ​បើសិនជា​អាប​នោះ​ត្រូវ​គ្រូសិល្ប៍​ចាប់បាន​វិញ ឬ​អស់​អាយុសង្ខារ​នោះ អ្នកស្រុក​ពិតជា​នាំគ្នា​អរ​សប្បាយ និង​ធូរចិត្ត ព្រោះថា​អស់​មាន​អ្នក​បង្ករឿង​ក្នុង​ស្រុកភូមិ​ទៀតហើយ​។​

​ក្រោយពី​បាន​ស្ដាប់​នូវ​ដើមកំណើត​អាប និង​ជំនឿ​របស់​ប្រជាជន​ខ្មែរ​ទាក់ទង​នឹង​អាប​នេះ តើ​អ្នក​ជឿថា អាប​ពិត​ជាមាន​មែន​ឬទេ​?

លទ្ធផល​រូបភាព​សម្រាប់ ผี

​នៅទីនេះ មិន​ចង់​សំដៅថា​លោកអ្នក​ជឿ​ឬក៏​មិន​ជឿ​នោះទេ ក៏ប៉ុន្តែ​គ្រាន់តែ​ចង់​ជម្រាប​ថា តាំងពី​សម័យ​បុរាណកាល​រហូតមកដល់​ពេលបច្ចុប្ន​ន្ន​នេះ ក៏​នៅតែមាន​ជំនឿ​ទៅលើ​អាប​ធ្មប់​នេះដែរ​។ គេ​ជឿថា អាប ធ្មប់ មាន​ឥទ្ធិពល​ម្យ៉ាង​ដែលមាន​អានុភាព​មកលើ​ជីវិត​របស់​មនុស្ស​។ គេ​សង្កេតឃើញថា មិនមែន​តែ​នៅក្នុង​សង្គម​ខ្មែរ​យើង​ប៉ុណ្ណោះ​ទេ​ដែល មាន​ជំនឿ​លើ​អាប​ធ្មប់​នេះ សូម្បីតែ​ប្រទេស​ដទៃទៀត​ដូចជា នៅ​ទ្វីបអាហ្វ្រិក អូស្ត្រាលី ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ឡាវ ជាដើម នៅតែមាន​ជំនឿ​ដូចគ្នា​នឹង​ខ្មែរ​យើង​ដែរ​។​

​បើតាម​អ្នកប្រាជ្ញ​នៅ​ប​ច្ចិ​ម​ប្រទេស​ជាច្រើន​បាន​វាយតម្លៃ​លើ​ជំនឿ​នេះ​ថា វា​មាន​ឥទ្ធិពល​មួយផ្នែក​តាមរយៈ​ចិត្តសាស្ត្រ​។ ក្រៅពីនេះ ជំនឿ​លើ​អាប​ធ្មប់​នេះ វា​នៅតែ​ស្ថិតក្នុង​ភាព​អា​ថិ៍​កំបាង​នៅឡើយ​។ យ៉ាងណាក្ដី​ចាស់​ព្រឹទ្ធ​ចា​រ្យ​ដែលមាន​ចំណេះ​ខាង​អាគម​អូមអាម​បាន​មានប្រសាសន៍ថា បញ្ហា​អាប​ធ្មប់​នៅ​ស្រុក​ខ្មែរ គឺ​ខុសពី​ប្រទេស​ដទៃ ក៏ប៉ុន្តែ​លោក​ក៏បាន​បញ្ជាក់ថា ការចេះ​នូវ​វិជ្ជា​អាប​ធ្មប់​អី​នោះ គ្មានអ្វី​ជាការ​ប្រសើរ​ដល់​សង្គម​នោះទេ​។ ក៏ប៉ុន្តែ​ដើម្បី​ទប់ទល់​នឹង​ភាវៈ​អាក្រក់​ដែល​តែងតែ​ធ្វើបាប​យាយី​អ្នកដទៃ គេ​ក៏បាន​រៀន​មន្ត​គាថា សិល្ប៍សាស្ត្រ និង​ឱសថ​ខ្លះៗ ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ពី​អានុភាព​នៃ​អំពើ​ទាំងនោះ​។​

​សរុប​មកវិញ ដោយសារ​បច្ចុប្បន្ននេះ​វិទ្យាសាស្ត្រ​មានការ​រីកចម្រើន​ឥតឈប់ឈរ ដែល​ធ្វើ​ឲ្យ​ការលូតលាស់​នៃ​បញ្ញា​ស្មារតី​របស់​មនុស្ស​ក៏​ដូចគ្នា ដែល​បានធ្វើ​ឲ្យ​មនុស្ស​ចេះ​គិតពិចារណា​រកហេតុ​ផល​ច្បាស់លាស់​ណាស់​មុននឹង​ជឿ​លើ​ជំនឿ​អរូបី​ផ្សេងៗ (​ក៏ប៉ុន្តែ​នៅមាន​អ្នក​គិត​បែប​អរូបី​ខ្លះ​ដែល​តាម​តំបន់​ភូមិ​ស្រុក​ដាច់ស្រយាល​មួយចំនួន ដែល​មិនទាន់​ជ្រួតជ្រាប​ពី​វិទ្យាសាស្ត្រ​)​។ យ៉ាងណាក្ដី ការដែល​លើកយក​ជំនឿ​ចាស់​បុរាណ​មក​ជម្រាបជូន​នៅពេលនេះ ពុំមាន​មាន​ចេតនា​ចង់​ឲ្យ​សង្គម​វិលត្រឡប់​ទៅកាន់​អតីតកាល​វិញ​នោះទេ គ្រាន់តែ​ចង់បង្ហាញ​ឲ្យ​កូន​ខ្មែរ យល់ដឹង​ពី​ជំនឿ និង​វប្បធម៌​របស់​ដូនតា​ខ្មែរ​កុំ​ឲ្យ​បាន​បង់​តែប៉ុណ្ណោះ​៕​

លទ្ធផល​រូបភាព​សម្រាប់ ผี

Add a Comment