MERLENG

សិស្សបាក់ឌុបឆ្នាំនេះជាប់ ៦៣,៨៤% និង និទ្ទេស A រហូតទៅដល់…(សូមជួយស៊ែឲ្យសិស្សបាក់ឌុបបានដឹងផង)

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលទ្ធផលសិស្សប្រឡងបាក់ឌុបជាប់នៅឆ្នាំនេះ ទទួលបាននិទ្ទេស «A» ច្រើនជាងឆ្នាំមុនជិត៣ដង គឺមានចំនួនរហូតទៅដល់៤២៤នាក់នៅទូទាំងប្រទេស។

https://1.bp.blogspot.com/-Ul2Jri71yqc/WbS1iGzsXJI/AAAAAAAAF7s/Q82Q-6Z1Eqo4fLSNDCWC_cGMqNBWek7wwCLcBGAs/s320/

លោក ហង់ ជួនណារ៉ុន បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយលទ្ធផលនៃការប្រឡងបាក់ឌុបនៅមណ្ឌលខេត្តកណ្តាល និងរាជធានីភ្នំពេញត្រូវបានប្រកាសថា «លទ្ធផលល្អនេះ បានកើតឡើង ដោយសារតែ កត្តាសិស្ស រួមបញ្ជូលនឹងកត្តាគ្រូ ហើយនឹងការសហការបានយ៉ាងល្អពី អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងពីអង្គភាពប្រឆាំងអំពើពុករលួយជាដើម»។

https://3.bp.blogspot.com/-tHfTZ5VFeCw/WbS1iHviV6I/AAAAAAAAF7w/NmyDPEScT80SW9MTFc1UIXSbK6zbYqJpwCLcBGAs/s320/

នៅមុននេះ ក្រសួងអប់រំ បានបង្ហាញលទ្ធផលប្រឡងបាក់ឌុប នៅឆ្នាំនេះឲ្យដឹងថា មានអ្នកជាប់ ៦៣,៨៤% ក្នុងនោះ មានអ្នកជាប់និទ្ទេស A ចំនួន៤២៤នាក់ និទ្ទេស B ចំនួន២ ៤៦៤នាក់ និទ្ទេស C ចំនួន៥ ០០០នាក់ និទ្ទេស​ D៖ ចំនួន​ ៩ ១២៣​នាក់និង និទ្ទេស E មានចំនួន៤៦ ៦៥៧នាក់។

https://3.bp.blogspot.com/-sJeDVeyk9gQ/WbS1iVl0l7I/AAAAAAAAF70/QAm5wy9lOBgI9k2MqHnaS0YE0ERDxS76QCEwYBhgL/s320/

បេក្ខជនទទួលបាននិទ្ទេស A ចំនួន ៤២៤នាក់ មកពី៖ – រាជធានី​ភ្នំពេញ ចំនួន​១៩៤​នាក់
– សៀមរាប ចំនួន​៤៧នាក់- កណ្ដាល ចំនួន​២៦​នាក់- បាត់ដំបង ចំនួន​២៣នាក់- កំពត ចំនួន​២១​នាក់- កំពង់ចាម ចំនួន​២០​នាក់- ព្រៃវែង ចំនួន​១២​នាក់- បន្ទាយមានជ័យ ចំនួន​១២​នាក់- កំពង់ឆ្នាំង ចំនួន​១២​នាក់- ព្រះសីហនុ ចំនួន​៩នាក់
– កំពង់ធំ ចំនួន​៩​នាក់- តាកែវ ចំនួន​៨នាក់- ត្បូងឃ្មុំ ចំនួន​៧​នាក់- ពោធិ៍សាត់ ចំនួន៦នាក់- ក្រចេះ ​ចំនួន​៦នាក់
– ស្វាយរៀង ចំនួន៥នាក់- ព្រះវិហារ ចំនួន២នាក់- កែប ចំនួន២នាក់- កំពង់ស្ពឺ ​ចំនួន១នាក់- ប៉ៃលិន ​ចំនួន​១​នាក់
– ​កោះកុង ​ចំនួន១នាក់

https://1.bp.blogspot.com/-T6w6-uQa0vI/WbS1jcM_QAI/AAAAAAAAF74/KRUY4IPuLiUR_e5Vijqb9RAXyPfrwTpIgCEwYBhgL/s320/

ក្រោយចេញលទ្ធផលនេះ លោក ហង់ ជួនណារ៉ុន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានិសិស្ស និងអាណាព្យាបាលសិស្ស និងដៃគូសហការដែលបានចូលរួមចំណែក​ធ្វើឲ្យការប្រឡង​បាក់ឌុប នៅឆ្នាំនេះ ទទួលបានលទ្ធផលល្អបែបនេះ។

https://2.bp.blogspot.com/-tHfTZ5VFeCw/WbS1iHviV6I/AAAAAAAAF7w/MlQEbo4CwrUccJLjY52g5rl9Ko6wUiTIQCEwYBhgL/s320/

លោក​រដ្ឋមន្រ្តីក្រសួងអប់រំ នៅតែស្នើឲ្យសិស្សានុសិស្ស ខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឲ្យទទួលបានលទ្ធផលល្អ។ លោក បានបង្ហាញមហិច្ឆិកាថា សិស្សបាក់ឌុប និទ្ទេសA នៅឆ្នាំក្រោយៗ នឹងមាន​ការកើនឡើងជាបន្ត បន្ទាប់ទៀត។ ជាការគត់សម្គាល់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានធ្វើកំណែទម្រង់ លើការប្រឡងបាក់ឌុប រយៈពេល៣ឆ្នាំហើយ កាលពីឆ្នាំ២០១៤ សិស្សបាក់ឌុប និទ្ទេសA មានតែ១១នាក់ ប៉ុណ្ណោះ ក្រោយមកនៅឆ្នាំ២០១៥ មានចមនួន១០៨នាក់ និងនៅឆ្នាំ២០១៦នេះ សិស្សបាក់ឌុប និទ្ទេសA មានរហូតទៅដល់៤០៥នាក់៕