MERLENG

សាកល្បង​សេរ៉ូម​នេះ​អាច​ធ្វើឱ្យ​ស្បែកមុខ​លោក​អ្នក​ស​ម៉ត់​រលោង​ត្រឹម​រយៈពេល​តែ 2សប្តាហ៍ បើខ្លាច​ខូច​ស្បែក​ដោយសារ​អាកាសធាតុ​ក្តៅខ្លាំង!

នៅក្នុង​អំឡុង​ពេល​រដូវ​ក្តៅ មនុស្ស​ជាច្រើន​ព្រួយបារម្ភ​ពី​សម្រស់​ស្បែក​មិន​ស្អាត​ដោយសារ​ត្រូវ​នឹង​កម្តៅថ្ងៃ​ក្តៅ​ខ្លាំង។ តែ​ទោះបី​ជា​យ៉ាងណា យើង​នៅ​មាន​រូបមន្ត​ធ្វើ​ដោយ​ដៃ​យ៉ាង​មាន​ប្រសិទ្ធិភាព​មួយ​ដែល​អាច​ជួយ​រក្សា​ភាពត្រជាក់​ដល់​ស្បែក​លោក​អ្នក​រហូត​ក្នុង​អំឡុង​ថ្ងៃ​ក្តៅ​ខ្លាំង ហើយ​ស្បែក​នឹង​កាន់តែ​ម៉ត់​រលោង​តាម​បែប​ធម្មជាតិ​ទៀត​ផង។

មនុស្ស​ជាច្រើន​បាន​អះអាង​ថា សេរ៉ូម​មួយ​នេះ​ពិត​ជា​អាច​ធ្វើឱ្យ​ផ្ទៃមុខ​អ្នក​ស​ម៉ត់​រលោង​មែន។ ប្រសិនបើ​អ្នក​ចង់​សាកល្បង​វា និង​ចង់​បាន​ស្បែក​មុខ​ស្អាត​គួរឱ្យ​ទាក់ទាញ​ត្រូវ​អនុវត្ត​តាម​រូបមន្ត​ខាងក្រោម។

ខ្លាច​ខូច​ស្បែក​ដោយសារ​អាកាសធាតុ​ក្តៅខ្លាំង​មែន​ទេ? សាកល្បង​សេរ៉ូម​នេះ​អាច​ធ្វើឱ្យ​ស្បែកមុខ​លោក​អ្នក​ស​ម៉ត់​រលោង​ត្រឹម​រយៈពេល​តែ 2សប្តាហ៍!!!

              ប្រទាលកន្ទុយក្រពើ

គ្រឿងផ្សំ

  • ម្សៅ​ឈើអែម 1ស្លាបព្រា
  • ប្រទាលកន្ទុយក្រពើ 3ស្លាបព្រា
  • ទឹកកុឡាប 1ស្លាបព្រា
  • ថ្នាំ​វីតាមីន C 1គ្រាប់

ខ្លាច​ខូច​ស្បែក​ដោយសារ​អាកាសធាតុ​ក្តៅខ្លាំង​មែន​ទេ? សាកល្បង​សេរ៉ូម​នេះ​អាច​ធ្វើឱ្យ​ស្បែកមុខ​លោក​អ្នក​ស​ម៉ត់​រលោង​ត្រឹម​រយៈពេល​តែ 2សប្តាហ៍!!!

   ម្សៅ​ឈើអែម

*ការរៀបចំ
ដាក់​ម្សៅ​ឈើអែម​ចូល​ទៅក្នុង​ចាន​មួយ ហើយ​ដាក់​ទឹក​ផ្កាកុឡាប​ចូល។ បន្ទាប់មក​ច្រោះ​យក​ទឹក​របស់​វា​ដាក់​ចូល​ក្នុង​ចាន​មួយ​ផ្សេង​ទៀត។ បន្ទាប់មក​ទៀត​ដាក់​សាច់​ប្រទាល​កន្ទុយ​ក្រពើ និង​កិន​គ្រាប់​ថ្នាំ​វីតាមីនC ចូល។ ច្របល់​គ្រឿងផ្សំ​ទាំងអស់​បញ្ចូលគ្នា​ឱ្យ​បាន​សព្វល្អ។

*វិធី​ប្រើ

ខ្លាច​ខូច​ស្បែក​ដោយសារ​អាកាសធាតុ​ក្តៅខ្លាំង​មែន​ទេ? សាកល្បង​សេរ៉ូម​នេះ​អាច​ធ្វើឱ្យ​ស្បែកមុខ​លោក​អ្នក​ស​ម៉ត់​រលោង​ត្រឹម​រយៈពេល​តែ 2សប្តាហ៍!!!

     ទឹកកុឡាប

លាង​សម្អាត​ផ្ទៃមុខ​របស់​អ្នក​នឹង​ទឹក​ឱ្យ​បាន​ស្អាត​សិន រួច​យក​ចង្អុលដៃ​ជ្រលក់​ចូល​ក្នុង​សេរ៉ូម​ខាងលើ​បន្តិច បន្ទាប់មក​លាប​ពេញ​លើ​ផ្ទៃមុខ​របស់​អ្នក និង​ម៉ាស្សា​រយៈពេល 2-3នាទី។ បន្ទាប់ពី​នេះ​លាង​សម្អាត​ស្បែកមុខ​អ្នក​នឹង​ទឹកក្តៅឧណ្ហៗ ហើយ​ជូត​ឱ្យ​ស្ងួត។ នៅ​ចុងបញ្ចប់​អ្នក​ត្រូវ​ប្រើ​ក្រែម​សំណើម​ធម្មជាតិ​ដូចជា​ប្រេងដូង៕

ខ្លាច​ខូច​ស្បែក​ដោយសារ​អាកាសធាតុ​ក្តៅខ្លាំង​មែន​ទេ? សាកល្បង​សេរ៉ូម​នេះ​អាច​ធ្វើឱ្យ​ស្បែកមុខ​លោក​អ្នក​ស​ម៉ត់​រលោង​ត្រឹម​រយៈពេល​តែ 2សប្តាហ៍!!!

                 ថ្នាំគ្រាប់​វីតាមីន C

 

Add a Comment