MERLENG

វាផ្តល់​អត្ថប្រយោជន៍​ច្រើន​ហើយមាន​សុវត្ថិភាព​ដល់​គភ៌​ទៀត​ផងពេលសម្រេច​ទឹកកាម​អំឡុងពេេល​មាន​ផ្ទៃពោះ

ពេល​មាន​ផ្ទៃពោះ​ជា​ដំណាក់កាល​មួយ​នៅពេល​ដែល​អរម៉ូន​ចាប់ផ្តើម​កកូរកកាយ។ អរម៉ូន​អឺស្ត្រូសែន តេសតូស្តេរ៉ូ និង​ប្រូហ្គេស្តេរ៉ូន​ធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​កើត​អារម្មណ៍​ច្រើន​ទាំង​ស្រេកឃ្លាន​អាហារ និង​ចំណង់​តណ្ហា​ផ្លូវភេទ។ ប៉ុន្តែ​ស្ត្រី​ជាច្រើន​គិត​ថា ការសម្រេច​កាម​ដោយ​ខ្លួនឯង​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​គភ៌។

សម្រេច​ទឹកកាម​ពេល​មាន​ផ្ទៃពោះ​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ប៉ុណ្ណោះ​ទេ​តែ​ក៏​សុវត្ថិភាព​ដល់​គភ៌​ទៀត​ផង!!!

តាម​ពិត​ទៅ សំណាង​ល្អ​ការសម្រេច​ទឹកកាម​ដោយ​ខ្លួនឯង​មិន​បាន​បង្ក​ផលប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​អ្នក​ឡើយ។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ទូទៅ​បានពី​ការសម្រេច​កាម​ដោយ​ខ្លួនឯង​ក្នុង​ពេល​មាន​ផ្ទៃពោះ៖

កាត់បន្ថយ​ភាពតានតឹង
ពេល​មាន​ផ្ទៃពោះ​អាច​ជា​ពេល​កើត​ស្ត្រេសបំផុត។ នៅពេល​អ្នក​បាន​សម្រេច​ទឹកកាម​ហើយ វា​នឹង​ផ្តល់​នូវ​អារម្មណ៍​ស្រស់ស្រាយ និង​សកម្មឡើង។

ព្យាបាល​ជំងឺ

សម្រេច​ទឹកកាម​ពេល​មាន​ផ្ទៃពោះ​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ប៉ុណ្ណោះ​ទេ​តែ​ក៏​សុវត្ថិភាព​ដល់​គភ៌​ទៀត​ផង!!!

ការសម្រេច​ទឹកកាម​អាច​ជួយ​បំបាត់​បញ្ហា​ពេល​មាន​ផ្ទៃពោះ​ដូចជា អាការៈ​ចាញ់​កូន ហើម​ជើង ឈឺ​ខ្នង ឈឺ​ត្រគាក និង​ភ្លៅ។

ពង្រឹង​ភាពស៊ាំ
ការសម្រេច​កាម​ក្នុង​អំឡុងពេល​ពពោះ​ក៏​អាច​ជម្រុញ​ប្រព័ន្ធ​ភាពស៊ាំ ប្រឆាំង​នឹង​ការឆ្លង​មេរោគ ហើយ​ផ្តាសាយ។

ជម្រើស​ដ៏ប្រសើរ
សម្រេចកាម​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ​ផ្តល់​សុវត្ថិភាព​ច្រើនជាង​ការបង្កាត់​ភ្លើង​ស្នេហ៍ ព្រោះ​វា​ងាយ​បង្ក​ការឈឺចាប់។ ដូចនេះ​សម្រេច​កាម​ខ្លួនឯង​ជា​ជម្រើស​ដ៏ល្អ។

កាន់តែ​មាន​ក្តីសុខ
ការសម្រេច​ទឹកកាម​ក្នុង​ពេល​មាន​ផ្ទៃពោះ​បាន​ផ្តល់​ក្តីសុខ​ច្រើនជាង​ការសម្រេច​កាម​ក្នុង​ពេល​រួមភេទ​ធម្មតា នេះ​ដោយសារ​មាន​អរម៉ូន និង​ចរាចរណ៍​ឈាម​ច្រើន​ក្នុង​ប្រដាប់បន្តពូជ៕

សម្រេច​ទឹកកាម​ពេល​មាន​ផ្ទៃពោះ​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ប៉ុណ្ណោះ​ទេ​តែ​ក៏​សុវត្ថិភាព​ដល់​គភ៌​ទៀត​ផង!!!