MERLENG

លោកឆាំ ឆានី​(Chham Chhany)ឌឺឲ្យអ្នកល្បីខាងប្រើល្បិចសាមកុកថាភ្លេចទ្រឹស្តី ស៊ុន ឈាន (Sun Quan)​

អ្នកល្បីល្បាញខាងល្បិចសាមកុកភ្លេចទ្រឹស្តី ស៊ុន ឈាន (Sun Quan)​ ដោយលោកឆាំ ឆានី​(Chham Chhany)

អធិរាជនគរវ៉ូ ( នគរទិសខាងកើត ) ស៊ុន ឈាន គឺជាអធិរាជវ័យក្មេងជាងគេ បានបន្សល់នូវទ្រឹស្តីជាច្រើនដែលជនជាតិចិនតែងតែយកមកអនុវត្តន៍ក្នុងការដឹកនាំប្រទេសដូចជា “មានតែយើងខ្លាំងខ្លួនឯងទេ ទើបអ្នកដទៃព្រមជួយយើង ” ព្រមជួយតែមិនបញ្ចេញទ័ព និងស្បៀង ” និងជួយអ្នកខ្សោយមិនត្រឹមតែគ្មានប្រយោជន៍ ហើយថែមទាំងយកសត្រូវខ្លាំងមកដាក់ខ្លួន ” ជាដើម ។

https://3.bp.blogspot.com/-IYO6ycDUSm4/Wbp2EHTaScI/AAAAAAAAF0A/40pysnRYk7cI5M4YtWupJQPrYIVb4HEVgCEwYBhgL/s640/

ថ្វីត្បិតតែទ្រឹស្តីនេះកន្លងទៅរាប់ពាន់ឆ្នាំហើយក្តី តែវាបានត្រឡប់មកថ្មីៗ បើប្រៀបធៀបនឹងការសន្យារបស់ចិនមកលើរបប ហ៊ុន សែន នៅពេលនេះ ។

ចិនសន្យាថាធ្វើជាខ្នងបង្អែក និងការពារកម្ពុជាគ្រប់ពេល ។ តែនៅពេលដែលអាមេរិកដាក់ទណ្ឌកម្មមកលើកម្ពុជា សភាអឺរ៉ុបអនុម័តការថ្កោលទោសរបប ហ៊ុន សែន បែរជាចិនដេកអះពោះធ្វើព្រងើយ ទុកឲ្យសម្តេចឆ្លេឆ្លា រកក្រឡាលោតលែងឃើញ ។

https://1.bp.blogspot.com/-WdZ5OK86CWM/Wbp2BzaOdKI/AAAAAAAAFz0/zGDbBzlv27ccom_zfEWDDz3MvtEkcs3rQCEwYBhgL/s640/

ទង្វើចិននៅពេលនេះបញ្ជាក់ថា ចិនកំពុងយកទ្រឹស្តី ស៊ុន ឈាន មកលេងជាមួយកម្ពុជាហើយគឺ ” ព្រមជួយតែមិនបញ្ចេញទ័ព និងស្បៀង ” និងជួយអ្នកខ្សោយមិនត្រឹមតែគ្មានប្រយោជន៍ ហើយថែមទាំងយកសត្រូវខ្លាំងមកដាក់ខ្លួន ” ។ បានន័យថា ចិនសន្យាជួយតែមិនធ្វើ ហើយបើចិនជួយខ្មែរដូចយកមហាយក្សអាមេរិក និងសហគមន៍អឺរ៉ុបជាសត្រូវអញ្ចឹង ។

ហេតុនេះសូមសម្តេច តេជោ ដែលតែងតែក្អេងក្អាងថាខ្លួនជើងខ្លាំងខាងល្បិចសាមកុកនោះ នឹកឃើញឡើងវិញនូវទ្រឹស្តី ស៊ុន ឈាន ដែលចិនកំពុងលេងជាមួយសម្តេចនាពេលនេះតាមការគួរ ដើម្បីកុំយឺតពេល(តិច)រកកន្ទេលរុំមិនបានណាសម្តេច ៕

https://4.bp.blogspot.com/-at8dIjLJ-aw/Wbp233TmfKI/AAAAAAAAF0Q/6dWpGxCT63sd2ZqBsLtvvv6L0cvehK9QACEwYBhgL/s1600/

https://2.bp.blogspot.com/-YgQY2WByvS0/Wbp2BaBXc7I/AAAAAAAAFzw/avwR0NR0Y3AaPk63X81T5dkPyByxwkFhwCEwYBhgL/s640/

https://3.bp.blogspot.com/-HuA6qY0fYOo/Wbp2D1Px11I/AAAAAAAAFz8/4sDNrmYvCE0YFPPIleex1LJVq44lKPP2ACEwYBhgL/s640/

https://1.bp.blogspot.com/-p1JFH6D3YKg/Wbp2EUcGZSI/AAAAAAAAF0E/vbuykVz247EbXl3W3iUvg0HgTGynk_liwCEwYBhgL/s640/

ប្រភព/អត្ថបទ៖ ដោយ លោកឆាំ ឆានី​(Chham Chhany)

Add a Comment