MERLENG

លោកគ្រូ ឃីម សុខហេង បាញ់ចំៗបទស្រី​និច​ និង​នាយ​ចឺម ថា… ​[វីដេអូ]

ថ្មី​ៗ​នេះ​តារា​ចំរៀង ពីរ​ដួង​ដែល​កំពុង​តែ​ទទូល​កាចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មិត្ត​អ្នក​ស្តាប់​គ្រាប់​ស្រទាប់​វណ្ណះ តាម​រយះ​បទ​ “មនុស្សប្រុស​មាន​សង្សារ​ច្រើន​មិន​មែន​សុទ្ធ​តែ​សាវា”

ដែល​ច្រៀង​ដោយ​ នាយ​ចឺម និង​ “មនុស្ស​​ស្រី​មាន​សង្សារ​ច្រើន​ក៍មិន​មែន​សុទ្ធ​តែ​សាវា” ច្រៀង​ដោយ ស្រី​និច។ ដែល​ទាំង​ការ​សំដែង​និង​សូរ​សព្ទ័​ចំរៀង​ ពិរោះ​ក្រអូន​ក្រអៅ។

ប៉ុន្មាន​នាទី​មុន​នេះ​ លោក​គ្រួរ​សុខ​ហេង បាន​បង្ហោះ​វីដេអូ​មួយ​បាន​ធ្វើ​អោយ​ ស្រី​និច​អស់​សំនើច​ដោយ​សា​ កា​និយាយ​របស់​លោក​គ្រូរ​និយាយ​បាញ់​ចំៗ​មក​លើ​បទ​នាង​ពេក។​ប៉ុន្តែ​អ្វី​ដែល​លោក​គ្រួនិយាយ​គ្រាន់​តែ​ចង់​អប់​រំ​ដល់​សិស្សា​នុសិស្ស​ ដែល​ពេល​ក្នុង​វ័យ​សិក្សា​ គួរ​កុំ​មាន​ស្នេហា​ ទស្សនា​វីដេអូលោក​គ្រូរ​ខាង​ក្រោម​តិច​សិន​ទៅ
ស្រីនិច : លោកគ្រូបាញ់ចំៗ ហាហា មើលត្រង់នាទី ទី4

លោកគ្រូ ឃីម សុខហេង គឺជានាយកប្រតិបត្តិវិទ្យាស្ថានសិក្សាដើម្បីភាពជោគជ័យ។ លោកធ្លាប់​ត្រូវបានទទួលការតែងតាំង​ជា​តំណាងប្រតិភូយុវវជនកម្ពុជា នៅក្នុងសមាជយុវវជនពិភពលោកនៅឆ្នាំ ២០០៥ ហើយ ២ឆ្នាំក្រោយមកលោកបានក្លាយ​ជា​សមាជិក​សភា យុវវជនពិភពលោក និងជាវាយគ្មិនអន្តរជាតិស្តីពីបញ្ហាយុវវជនដែលត្រូវបានអញ្ជើញពីបណ្តា​ប្រទេសជឿនលឿន​ជាដើម មុននឹង លោកបានឡើងជានាយកអង្គការ HEDC អន្តរជាតិនៅឆ្នាំ ២០០៨។ លោកក៏បានបង្កើត​ក្រុមហ៊ុនផ្ទាល់​ខ្លួនមួយ​ចំនួន ហើយអ្វីដែលជាការចាប់អារម្មណ៍នេះលោកបានដើរទិញភាគហ៊ុនពីក្រុមហ៊ុនល្អៗដែលលោកចាប់អារម្មណ៍។ តាំងពីឆ្នាំ ២០០៥ រហូតមកដល់បច្ចុប្បន្ន គាត់បានបណ្តុះបណ្តាលសិក្ខាកាមបានជិត ១០ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា ដែលមានមន្ត្រីរបស់រដ្ឋាភិបាល អង្គការជាតិ អង្គការអន្តរជាតិ ទីភ្នាក់ងារអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅស្រុក និងតាមបណ្តាមីក្រូហិរញ្ញវត្ថុទូទាំង ប្រទេស។

ទាំងនេះ គឺជាគន្លឹះសំខាន់ៗទាំង ១០ចំណុចដែលបានចងក្រង និងដកស្រង់ពីប្រភពផ្សេងៗដើម្បីជោគជ័យក្នុងជីវិត និងអាជីវកម្ម ពីលោកគ្រូ ឃីម សុខហេង៖

១. ត្រូវមានគោលការណ៍ក្នុងការដឹកនាំជីវិតច្បាស់លាស់

ត្រូវមានសុខភាពល្អ ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត

ត្រូវមានគោលដៅច្បាស់លាស់នៅក្នងជីវិត

ត្រូវមានចំណេះដឹងភាសាខ្មែរឲ្យបានច្បាស់ ប្រើប្រាស់អក្សរសាស្ត្រខ្មែរឲ្យត្រូវ

ត្រូវចេះភាសាបច្ចេកទេស គឺចំណេះដឹងបច្ចេកទេស និងជំនាញឲ្យច្បាស់លាស់

ត្រូវមានជំនាញក្នុងការទំនាក់ទំនង

ត្រូវចេះភាសាបរទេស ភាសា គឺជាស្ពានមាសចំលងយើងទៅកាន់ត្រើយរុងរឿង

ត្រូវបន្តនៅការរៀន បន្តនូវការផ្លាស់ប្តូរខ្លួនឯងជាបន្តបន្ទាប់ ដើម្បីកុំឲ្យខ្លួនយើងនៅដដែល។

២. ត្រូវមានគោលដៅច្បាស់លាស់

មនុស្សដែលមានគោលដៅច្បាស់លាស់ មនុស្សដែលមានផែនការជីវិតរបស់គេច្បាស់លាស់ ដែលគេចេះគូសផែនទី ប្លង់ មនុស្សបែបនេះ តែងរកឃើញនូវវិធីដែលត្រូវដើរដើម្បីឆ្ពោះទៅកាន់គោលដៅរបស់ពួកគេ។ មនុស្សដែលជោគជ័យ គេគ្មានពេលវេលា​មកគិតពីកត្តាដែលនាំឲ្យគេមិនជោគជ័យនោះទេ គឺគេផ្តោតទៅលើគោលដៅរបស់គេ ហើយគេសួរខ្លួនឯងថាតើ គេត្រូវធ្វើម៉េចដើម្បីទៅដល់កន្លែងហ្នឹង។

៣. គំនិតជាទ្រព្យ

“មានគំនិត ទើបមានកំណើត និងពាក្យ ក្រអ្វីក្រចុះ កុំឲ្យតែក្រគំនិត”។ កាលណាដែលយើងក្រគំនិតទៅហើយ វានឹងនាំយើងឲ្យ ក្រអ្វីៗផ្សេងទៅទៀត។ នៅពេលដែលយើងក្រគំនិត ចិត្តយើងចង្អៀតចង្អល់ មិនមានសុជីវធម៌ សីលធម៌ក្នុងការរស់នៅមិនល្អ យើង ធ្វើឲ្យគេស្អប់។ ប្រសិនយើងចង់ជោគជ័យឆាប់ យើងចង់មានដំណែងកាន់តែខ្ពស់ មានទ្រព្យច្រើន លុះត្រាតែយើងរៀនគិតឲ្យប្លែក រៀនគិតឲ្យល្អ រៀនគិតឲ្យផ្សេងពីបុគ្គលធម្មតា។ មនុស្សដែលចង់បានជោគជ័យពិតប្រាកដ មនុស្សដែលមានសុបិននៅក្នុងជីវិត របស់គេ មនុស្សដែលមានគោលដៅច្បាស់លាស់នៅក្នុងជីវិតរបស់គេ គេមានជំនឿតែមួយគត់ បើគេមិនធ្វើសកម្មភាព គឺគេមិន អាចទៅដល់គោលដៅហ្នឹងបានទេ ហើយគេនឹងរស់នៅក្នុងជំជឿរបស់គេ ដែលអាចនាំគេទៅដល់កន្លែងហ្នឹង។

៤. សេពគប់បុគ្គលជោគជ័យ

ខ្ញុំបានសេពគប់ជាមួយបុគ្គលដែលជោគជ័យជាច្រើន គ្រប់វិស័យទាំងអស់។ ចំណុចនេះ គឺជាលក្ខណៈពិសេសដែលជំរុញឲ្យខ្ញុំ​អាចដឹកនាំជីវិតទៅកាន់ភាពជោគជ័យបាន។ មួយទៀតត្រូវពិនិត្យមើលភាពជឿជាក់លើខ្លួនឯង ហើយតើត្រូវធ្វើយ៉ាងម៉េចទើប​យើង​មានភាពជឿជាក់លើខ្លួនឯង?​ យើងអាចសេពគប់អ្នក ដែលជោគជ័យទាំងនោះ យើងអាចសុំយោបល់ពីអ្នកដែលជោគជ័យ ឬក៏​បើ​យើង​មិនទាន់មានភាពជឿជាក់លើខ្លួនឯងយើងត្រូវតែរៀន។ បើយើងមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត វាអាចបញ្តាលមក​ពីសមត្ថភាពបច្ចេកទេសរបស់យើងក្នុងការធ្វើអ្វីដែលយើង​បានគិតធំ គឺសមត្ថភាពនៅមានកម្រិត​។ ត្រូវមានទីប្រឹក្សារ ឬគ្រូដើម (mentor) ដែលអាចផ្តល់យោបល់ដល់យើង តម្រង់ទិសដល់យើង។

៥. ត្រូវហ៊ានគិតធំ

នៅពេលដែលយើងមានការគិតធំ យើងចេះធ្វើផែនការសម្មភាព ដើម្បីឲ្យយើងអាចសម្រេចបាននូវការគិតធំរបស់យើង។ នេះវាទាក់ទងទៅនឹងយុទ្ធសាស្ត្រនៃការគិត និងការរៀបចំផែនការរបស់យើង។ នៅពេលដែលអ្នកមានការគិតធំអ្នកត្រូវមានឆន្ទៈពិតប្រាកដ មានសេចក្តីអំណត់ តស៊ូក្រាញ់នរនៀលនឹងផែនការសកម្មភាពដែលយើងត្រូវធ្វើដើម្បីសម្រេចបានគោលដៅរបស់យើង។

៦. អភិវឌ្ឍន៍ធនធានមនុស្ស

ការអភិវឌ្ឍន៍ធនធានមនុស្សមានសារៈសំខាន់ណាស់សម្រាប់អង្គការស្ថានប័ននានា ក្នុងការបង្កើតប្រាក់ចំនេញដល់ស្ថាប័ន។ បើ​យើងជាអ្នកដឹកនាំ យើងតែងតែមានទស្សនៈវិស័យវែងឆ្ងាយ យើងមានផែនការយុទ្ធសាស្ត្រលឿន តែបើធនធានមនុស្សអត់លឿន សួរថាតើយើងអាចទៅប្រកួតប្រជែងជាមួយគេយ៉ាងម៉េច? ដើម្បីពង្រឹងស្ថាប័នមួយ ទី១ ត្រូវបង្កើតឲ្យមានភាពច្បាស់លាស់នៅ​ក្នុងអាជីវកម្ម មានរចនាសម្ព័ន្ធ ការគ្រប់គ្រងច្បាស់លាស់។ ត្រូវមានការបែងចែកតួនាទី និងការទទួលខុសត្រូវឲ្យបានច្បាស់លាស់​ដល់​​បុគ្គលិក។ ទី២ ត្រូវមានការបណ្តុះបណ្តាលដល់​បុគ្គលិក និងពិនិត្យមើលថាតើបុគ្គលិកហ្នឹងមានចំណេះដឹង និងបទពិសោធន៍​គ្រប់គ្រាន់ក្នុងការធ្វើរឿងដែលយើងចង់ឲ្យគាត់ធ្វើ។ ប្រសិនបើការងារដែលយើងដាក់ឲ្យគាត់ធ្វើ ១០តែគាត់មានសមត្ថភាព​ធ្វើបាន​ត្រឹម៧ យើងត្រូវបង្វឹកឲ្យគាត់ចេះ ៣បន្ថែមទៀត ហើយប្រគល់ការងារហ្នឹងឲ្យគាត់អនុវត្ត ហើយត្រូវមានយន្តការក្នុងការ​គ្រប់គ្រង​ត្រួតពិនិត្យក្នុងការអនុវត្តការងាររបស់ពួកគាត់។

៧. ត្រូវមានវិធីសាស្ត្រក្នុងការរៀន

វិធីសាស្ត្រនៃការរៀន មនុស្សខ្លះគាត់រៀនតាមរយៈការអានសៀវភៅ មនុស្សខ្លះទៀតអាចរៀនតាមរយៈការស្តាប់ នៅពេលដែលគាត់ស្តាប់លឺជាសំលេង ធ្វើឲ្យកម្រិតនៃការចងចាំរបស់គាត់បានខ្ពស់ជាង ហើយអ្នកខ្លះទៀតគាត់រៀនតាមរយៈការអនុវត្តតាម​រយៈ​ការដកបទពិសោធន៍ មនុស្សប្រភេទហ្នឹងលុះត្រាតែធ្វើឲ្យគាត់បានដកពិសោធន៍ បានធ្វើការអនុវត្តទើបធ្វើឲ្យគាត់ចាំ។ ត្រូវចេះ​ពិសោធន៍​ខ្លួនឯងមើលពេលដែលយើងស្តាប់ខ្សែអាត់សំលេង។ ខ្ញុំចូលចិត្តស្តាប់ធម៌អប់រំចិត្ត ខ្លឹមសារអត្ថន័យ។ នៅពេលដែលយើងស្តាប់ច្រើនវាចំរើនបញ្ញា ហើយបើយើងយកមកត្រិះរិះពិចារណាទៀតបញ្ញាយើងនឹងកើនបានកាន់តែខ្ពស់ ហើយបើ​យើងបានយកមកអនុវត្តទៀត បានយកមកពិសោធន៍ប្រើប្រាស់នៅក្នុងជិវិតយើង បញ្ញាហ្នឹងវាកើនខ្ពស់មែនទែន។ បញ្ញាដែលខ្ពស់ជាងគេបំផុត គឺបញ្ញាដែលបានមកពីការពិសោធន៍ និងការអនុវត្តន៍។

៨. ភាពជោគជ័យវាដូចជាសម្ល

ទីមួយត្រូវដឹងថាខ្លួនឯងចង់ស្លអី ហើយសម្លនឹងត្រូវមានគ្រឿងអីខ្លះ នឹងដឹងថាតើត្រូវស្លយ៉ាងដូចម្តេច? ភាពជោគជ័យដូចគ្នា តើយើងខ្លួនឯងហ្នឹងត្រូវដឹងខ្លួនឯងថា តើយើងឲ្យនិយមន័យនៃភាពជោគជ័យយ៉ាងដូចម្តេច? សម្លហ្នឹង គឺស្មើនឹងគោលដៅជីវិតរបស់ខ្លួនឯង តើយើងមានគោលដៅជីវិតហ្នឹង យើងចង់សម្រេចអី ចង់ធ្វើអី អាជីពអី ចឹងទើបយើងដឹងថាខ្លួនយើងហ្នឹងត្រូវរៀបចំគ្រឿងអីខ្លះ ដើម្បីឲ្យយើងជោគជ័យបាន ត្រូវការភាសាអត់ ត្រូវការជំនាញភាពជាអ្នកដឹកនាំអត់ ត្រូវការជំនាញគ្រប់គ្រងធនធានមនុស្សអត់ ត្រូវការរៀនជំនាញទុន (soft skills)អត់​ បន្ទាប់កត្រូវចេះស្ល ផ្គុំគ្នាដើម្បីឲ្យខ្លួនឯងឆ្ពោះទៅរកភាពជោគជ័យ។

៩. មិនអាចជួលអ្នកដទៃដកដង្ហើមជំនួសយើងបានឡើយ

ជាការពិតនៅក្នុងជីវិតរបស់យើង យើងពិតជាត្រូវការជំនួយពីអ្នកដទៃដើម្បីយើងទទួលបានជោគជ័យ ប៉ុន្តែយើងត្រូវដឹងខ្លួនឯងថា លើលោកនេះទោះបីយើងពូកែយ៉ាងណាក៏ដោយ យើងមិនអាចជោគជ័យតែម្នាក់ឯងបានទេ យើងពិតជាត្រូវការការជួយជ្រុមជ្រែង ការលើកទឹកចិត្ត ការជួយគាំទ្រពីអ្នកដទៃដែលនៅជុំវិញខ្លួនយើង។ ប៉ុន្តែយើងត្រូវចំាថា មានរឿងខ្លះនៅក្នុងជីវិតរបស់យើង អត់មាននរណាជួយយើងបានទេ គឺទាល់តែខ្លួនយើងជាខ្លួនឯងហ្នឹងជាអ្នកធ្វើទើបទទួលបានជោគជ័យ។

១០. ស្ថាប័នមួយដែលរីកចំរើនមិនអាស្រ័យតែលើអ្នកដឹកនាំតែម្នាក់នោះទេ

ស្ថាប័នមួយដែលអាចរីកចំរើន​​​ទៅ​​បាន គឺអាស្រ័យ​លើការមានការចូលរួមពីគ្រប់ផ្នែកទាំងអស់ដែលមានការពាក់ព័ន្ធគ្នារួមទាំង​ផ្នែកព័ត៌មានវិទ្យា ទីផ្សារ គណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងផ្នែកផ្សេងៗដទៃជាច្រើនទៀត។ ភាពជោគជ័យរបស់ស្ថាប័ន យើងជាអ្នកដឹកនាំយើងសំខាន់មែន ប៉ុន្តែមនុស្សដែលនៅជុំវិញខ្លួនយើង លទ្ធភាពនៃការធ្វើការជាក្រុមជាមួយគ្នាបានល្អ ម្នាក់មានការទទួលខុសត្រូវរៀងៗខ្លួនតាមផ្នែក តាមតួនាទី តាមការទទួលខុសត្រូវ នោះនឹងកំណត់ភាពរីកចំរើន និងនិរន្តរភាពរបស់ស្ថាប័ន តាមរយៈផលិតភាពការងារខ្ពស់។