MERLENG

រថភ្លើងអាកាសនឹងមានវត្តមាននៅក្រុងភ្នំពេញដែលនឹងសាងសង់ដោយមហាមិត្តជប៉ុន

ប្រទេសជប៉ុនបានសម្រេចថានឹងសិក្សាគម្រោងសងរថភ្លើងអាកាសឲ្យកម្ពុជាហើយ ដើម្បីឆ្លើយតបតាមសំណើរបស់ភាគីកម្ពុជាក្នុងឱកាសបំពេញទស្សនាកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុន សែន នាពេលថ្មីៗកន្លងមកនេះ។

នេះបើតាមការប្រកាសឲ្យដឹងព័ត៌មានជាផ្លូវការពីក្រសួងកាបរទេសកម្ពុជា អំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។យោងតាមសេចក្តីប្រកាសដដែលបានឲ្យដឹងថា តបនឹងសំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម ស៊ីនហ្សូ អាបេ បានឯកភាពជំរុញការអនុវត្តគម្រោងអាទិភាពមួយចំនួនដូចជា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងចរាចរក្នុងក្រុង គម្រោងធ្វើឲ្យប្រសើរប្រព័ន្ធភ័ស្តុភាកម្មនៅកម្ពុជា និងការអភិវឌ្ឍន៍ធនធានមនុស្សដើម្បីបម្រើវិស័យឧស្សាហកម្ម។ ជប៉ុននឹងសិក្សាគម្រោងបង្កើតរថភ្លើងធុនស្រាលស្វ័យប្រព័ន្ធលើអាកាសនៅរាជធានីភ្នំពេញដែលនឹងជួយកាត់បន្ថយការកកសន្ទះចរាចរ និងគ្រោះថ្នាក់ចរាចរ ហើយព្រមទំាងជួយទាក់ទាញភ្ញៀវទេសចរមកកម្ពុជាផងដែរ។គម្រោងរថភ្លើងអាកាសនេះនឹងរត់ពីក្រុងភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ ដោយគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៨០០លានដុល្លារអាមេរិក។

សូមបញ្ជាក់ គម្រោងរថភ្លើងអាកាសធុនតូចស្វ័យប្រវត្តនេះ គឺជាគម្រោងដំបូងគេនៅកម្ពុជា ដែលមានការជួយជ្រោមជ្រែងពីជប៉ុនផ្ទាល់។ ហើយមានវាអត្ថប្រយោជន៍ច្រើនក្នុងការកាត់បន្ថយការកក់ស្ទះចរាចរ​ ចំណេញពេលវេលាក្នុងការធ្វើដំណើរ និងអាចប្រែក្លាយក្រុងភ្នំពេញ ទៅជាទីក្រុងដ៏មានសោភ័ភាពទៀតផង៕

ប្រភពៈbusiness-cambodia.com

Add a Comment