MERLENG

យុវតីភាគច្រើននៅចិនអស់ព្រហ្មចារីមុនរៀបការហើយប្រើប្រាស់ព្រហ្មចារី​ក្លែងក្លាយដើម្បីបំភាន់ភ្នែកប្តីរបស់ខ្លួននៅយប់ផ្សុំដំណេក

ក្រុង​ប៉េកាំង : ផលិតផល​បង្កើត «ព្រហ្មចារី​ក្លែងក្លាយ» មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់ ហើយ​វា​ក៏​មាន​រឿង​ចម្រូង​ចម្រាស​ជា​ច្រើន​ដែរ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ និង​ប្រើប្រាស់​ផលិតផល​នេះ​។

សន្ទះ​ព្រហ្មចារី​សិប្បនិមិ្មត​ដែល​គេ​ដឹង​ថា វា​មាន​ដាក់​បង្កប់​នូវ​សារធាតុ​រាវ​ម្យ៉ាង​ពណ៌​ដូច​ឈាម​នោះ អាច​ជួយ​ដល់​ក្រុម​ស្រ្តី​មួយ​ចំនួន​ក្នុង​ការ​ប្រើប្រាស់​វាជា​ព្រហ្ម ចារី​ក្លែង​ក្លាយ។ មួយ​រយៈ​កន្លង​មក ផលិតផល​បង្កើត​នេះ​ត្រូវ​បាន​គេ​ដាក់​វា​លក់​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ យ៉ាង ​គគ្រឹក​គគ្រេង​ តែ​ឥឡូវ​នេះ​ត្រូវ​បាន​អាជ្ញាធរ​គ្រោង​នឹង​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​ជួញ ដូរ​ក្រៅ​ប្រព័ន្ធ​ឡើយ បន្ទាប់​ពី​ក្រុម​វេជ្ជបណ្ឌិត​ចិន​បាន​ព្រមាន​ថា វា​អាច​បង្ក​គ្រោះ​ថ្នាក់​នៅ​ពេល​ដែល​ស្ត្រី​ធ្វើ​ការ​ញាត់​វា​បញ្ចូល ទៅ​ក្នុង​យោនី​របស់​ខ្លួន​។ សូម្បី​តែ​ផលិតផល​ប្រើ​បិទ​ជាប់​ជាមួយ​យោនី​ស្រ្តី ដើម្បី​ឲ្យ​មាន​សភាព​តឹង​ណែន​នោះ​ក៏​ត្រូវ​បាន​គេ​ហាម​ដាក់​លក់​ដែរ។

វត្ថុ​ទាំង​ពីរ​យ៉ាង​ខាង​លើ​ត្រូវ​បាន​គេ​ដាក់​លក់​ដោយ​ចំហ​លើ​គេហ​ទំព័រ ​ចិន​ មួយ​គឺTaobao.com តែ​ក្រុម​មន្ត្រី​សុខាភិបាល​របស់​ចិន​បាន​និយាយ​ថា វត្ថុ​ទាំង​នោះ​នឹង​ត្រូវ​គេ​ហាម​ប្រាម។

ដោយ​ឡែក​ក្រុម​អ្នក​លក់​ផលិតផល​នេះ បាន​និយាយ​សរសើរ​ពី​សារៈសំខាន់​របស់​វា​ថា៖ «​សន្ទះ​ផ្ទុក​ឈាម​នេះ​មាន​ទំហំ​តូច​អាច​ញាត់​ចូល​ទៅ​ក្នុង​យោនី​ស្រ្តី​ដោយ ​ងាយ​ស្រួល។ វា​មាន​ពណ៌​ដូចជា​ឈាម​អ៊ីចឹង ហើយ​វា​ធ្វើ​ឲ្យ​ដៃ​គូ​រួម​ភេទ​របស់​ស្រ្តី ដែល​ប្រើវា​នោះ​មាន​អារម្មណ៍​ជឿជាក់​ថា នាង​ពិត​ជា​នៅ​ក្រមុំ​ព្រហ្ម​ចារី​ពិត​មែន​នៅ​ពេល​ពួក​គេ​ប្រតិបត្តិការ រួមរ័ក។ វត្ថុ​ទាំង​នេះ​ក៏​ជា​វត្ថុ​ស័ក្ដិសិទ្ធិ​មួយ​ដែល​ស្ត្រី​ចិន​ជា​ច្រើន​នាក់ បាន​ប្រើ​ប្រាស់​វា​ដើម្បី​ឆក់​យក​បេះដូង​បុរស​ចិន​រាប់​មិន​អស់​ដែល​ចង់​ បាន​តែ​ស្រី​នៅ​បរិសុទ្ធ​»​។

សេចក្តី​បន្ថែម​ផ្សាយ​នៅ​ក្នុង​គេហ​ទំព័រ Taobao បាន​ឲ្យ​ដឹង​បន្ត​ថា៖ «សន្ទះ​ផ្ទុក​ឈាម​នោះ​វា​ធ្វើ​ឡើង​ដោយ​សារធាតុ​កូឡាជិន និង​មាន​ពណ៌​ក្រហម​ធម្មជាតិ​តែ​ម្តង វា​មិន​បាន​ប៉ះពាល់​សរីរាង្គកាយ​មនុស្ស​ឡើយ ថែម​ទាំង​ជា​ឈាម​សិប្បនិមិ្មត​ពណ៌​ក្រហម​មាន​ប្រសិទ្ធ​ភាព​នៅ​ក្នុង​សភាព​នៃ ​ពន្លឺ​ភ្លឺ​ព្រាល​ៗ​ ទៀត​ផង។ ដូច្នេះ​ស្រ្តី​ទាំងឡាយ​អាច​សាកល្បង​ប្រើ ហើយ ​ពិត​ជា​មាន​អារម្មណ៍​ថា វា​មើល​ទៅ​ដូចជា​របស់​ពិត​អ៊ីចឹង»។

ក្រុម​អ្នក​លក់​ខាង​លើ​បាន​បន្ត​ទៀត​ថា សន្ទះ​ផ្ទុក​ឈាម​នេះ​មាន​សណ្ឋាន​ដូចជា​បន្ទះ​ហ្វីល​ថត​ស្តើងៗ​អ៊ីចឹង​ដែរ ហើយ​នៅ​ពេល​វា​ត្រូវ​នឹង​របស់​សើម វត្ថុ​រាវ​ពណ៌​ក្រហម​ខាង​ក្នុង​នឹង​ហូរ​ចេញ​មក​ក្រៅ ខណៈ​​ពេល​ដែល​សន្ទះ​នោះ​វា​នឹង​រហែក​ធ្លាយ ដូច​សន្ទះ​ព្រហ្មចារី​ធម្មជាតិ។
ក្នុង​រយៈ​ពេល​៣០​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រុម​អ្នក​លក់​ម្នាក់​បាន​ឲ្យ​ដឹង​ថា លោក​បាន​លក់​វា​ចំនួន ៨០ បន្ទះ​ដោយ​ក្នុង​មួយ​បន្ទះ​តម្លៃ​ចាប់​ពី ១០០ ទៅ ១៥០ យន់​ចិន (ស្មើ ១៦ ទៅ ២៤ ដុល្លារ អាមេរិក)។ នៅ​ពេល​គេ​ញាត់​បន្ទះ​នេះ​ចូល​ទៅ​ក្នុង​យោនី​ស្រ្តី ហើយ​វា​នឹង​ជាប់​នឹង​សាច់​ដុំ​នៃ​បរិវេណ​ប្រដាប់​នោះ​តែ​ម្តង និង​មាន​លក្ខណៈ​តឹង​ណែន​ទៀត​ផង។

មាន​ស្រ្តី​ជាង ២០០​នាក់​បាន​បញ្ចេញ​យោបល់​ស្តី​ពី​ផលិត​នៃ​សន្ទះ​ព្រហ្មចារី​សិប្ប និមិ្មត​នេះ។ ដោយ​អតិថិជន​ស្រ្តី​ភាគ​ច្រើន​ទាំង​នេះ​បាន​និយាយ​ថា វា​មាន​ភាព​ជោគជ័យ​សម្រាប់​ពួក​គាត់​ប្រើ​វា​ដើម្បី​បន្លំ​ភ្នែក​មិត្ត ប្រុស​ឬ​ក៏​ស្វាមី​ខ្លួន​ឲ្យ​មាន​អារម្មណ៍​ជឿជាក់​ថា ខ្លួន​ពិត​ជា​នៅ​មាន​ភាព​ក្រមុំ​ព្រហ្មចារី​មែន។
ស្រ្តី​ជនជាតិ​ចិន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា៖ «វា​ពិត​ជា​អស្ចារ្យ​មែន! មិត្ត​ប្រុស​ខ្ញុំ​ពេញ​ចិត្ត​ខ្លាំង​ណាស់ ហើយ​គាត់​មក​ជួប​ខ្ញុំ​រៀង​រាល់​ថ្ងៃ​តែ​ម្តង។ ឈាម​ហូរ​ចេញ​មក​នោះ​មើល​ទៅ​មិន​ដូចជា​ឈាម​ក្លែងក្លាយ​ឡើយ នាង​ខ្ញុំ​មាន​ការ​បារម្ភ​ណាស់​ដែរ​ពេល​ឃើញ​វា។ តែ​បើ​វា​នៅ​ក្នុង​សភាព​មាន​ពន្លឺ​ភ្លើង​ភ្លឺ​ឡឹម​ៗ​នោះ​រឹត​តែ​ដូច​របស់ ពិត​បេះបិទ​តែ​ម្ដង»។

នៅ​លើ​គេហ​ទំព័រ​មួយ​គឺ microblog Weibo.com ដែល​ស្តី​ពី​ការ​ចរាច​រលក់​ផលិតផល​នេះ​ក៏​មាន​ភាព​ចម្រូង​ចម្រាស​គ្នា​ណាស់ ​ដែរ ដោយ​គេ​ឃើញ​មាន​មនុស្ស​ជា​ច្រើន​បាន​លើក​ចោទ​ជា​សំណួរ​ថា តើ​ប្រពៃណី​ចិន​គួរ​តែ​បន្ត​ផ្ដល់​តម្លៃ​ខ្ពស់​លើ​ព្រហ្មចារី​របស់​ ស្ត្រី​ទៀត​ទេ ខណៈ​ដែល​សម័យ​កាល​ទំនើប​បាន​ធ្វើ​ឲ្យ​ស្ត្រី​ជា​ច្រើន​ងាក​រក​ផលិតផល ព្រហ្មចារី​សិប្បនិមិ្មត ដើម្បី​ជា​ធ្នាក់​ទាក់​ចិត្ត​បុរស​ដូច្នោះ?

នាង ហ្វាង ពីង ដែល​អធិប្បាយ​ក្នុង​គេហ​ទំព័រ​ខាង​លើ​បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​មិន​អាច​ជឿ​ឡើយ​ថា មាន​ស្រ្តី​ភាគ​ច្រើន​បាន​កំពុង​តែ​ជាវ​នូវ​ផលិតផល​ទាំង​អស់​នេះ​ដើម្បី​យក ​មក​ប្រើ​ជា​គ្រឿង​សម្រាប់​ផ្គាប់​ចិត្ត​មិត្ត​ប្រុស ឬ​ស្វាមី​ខ្លួន។ បើ​បែប​នេះ​មែន វា​មាន​ន័យ​ថា បុរស​ជន​ជាតិ​ចិន​មួយ​ចំនួន​នៅ​តែ​មិន​អាច​ជម្រះ​ចោល​នូវ​គំនិត​ចាស់​គំរឹល ​ដដែល​»។

ទន្ទឹម​នឹង​នេះ រដ្ឋ​បាល​ស្បៀង​អាហារ និង​ឱសថ រួម​ជា​មួយ​ក្រុម​វេជ្ជ​បណ្ឌិត​ក៏​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​លើ​បញ្ហា​នេះ​ដែរ។

លោក ឌូ ពីង មន្ត្រី​រដ្ឋ​បាល​ស្បៀង​អាហារ និង​ឱសថ​នៃ​ទីក្រុង​ស៊ាងហៃ បាន​មាន​ប្រសាសន៍​ថា ផលិតផល​ទាំង​ពីរ​ដែល​បាន​ចរាចរ​លក់​នោះ ពុំ​ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ថា ជា​គ្រឿង​ប្រើ​ប្រាស់​តាម​មាត្រដ្ឋាន​ឱសថ​ឡើយ។

លោក ឌូ ពីង បាន​បន្ត​ថា ខាង​ផ្នែក​រដ្ឋបាល​យើង​នឹង​តាមដាន​ឲ្យ​បាន​ជាប់​លាប់​នូវ​ការ​ចរាចរ​លក់​ ផលិតផល​ទាំង​នេះ​តាម​អ៊ីនធឺណិត ហើយ​នឹង​ប្រកាស​ដល់​ប្រជាជន​ផង​ដែរ​ថា មិន​ត្រូវ​ប្រើប្រាស់​វា​បន្ត​ទៀត​នោះ​ទេ ព្រោះ​ជា​ការ​ប្រថុយ​ប្រថាន​មួយ​ដល់​សុខភាព។

ចំណែក​ក្រុម​វេជ្ជបណ្ឌិត​វិញ​ក៏​បាន​ថ្លែង​ពី​ក្តី​បារម្ភ​របស់​ខ្លួន​នៅ ​ ពេល​ពួក​គាត់​បាន​មើល​ឃើញ​ពី​ប្រជាប្រិយភាព​នៃ​ការ​លក់​នូវ​ផលិត​ផល​ទាំង​ នេះ​តាម​គេហទំព័រ Taobao ដ៏ល្បីល្បាញ​នោះ​។

លោក​ស្រី​វេជ្ជ​បណ្ឌិត ឆាង ឆឹង​រុង បម្រើ​ការងារ​នៅ​នាយកដ្ឋាន People’s Liberation Army នៃ​មន្ទីរ​ពេទ្យ​មួយ​មាន​លេខ ៤១១ បាន​មាន​ប្រសាសន៍​ថា៖ «ផលិត​ផល​ទាំង​នេះ​អាច​ត្រូវ​បាន​គេ​ប្រើ​សារ​ធាតុ​ខ្លះ​ដែល​អាច​បង្ក​ឲ្យ មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ស្រ្តី»។

លោក​ស្រី ឆាង ឆឹងរុង បាន​បន្ត​ថា៖ «គ្រឿង​ប្រើប្រាស់​ដែល​មាន​សណ្ឋាន​ជា​សន្ទះ​ផ្ទុក​ឈាម​នៅ​ក្នុង​យោនី​របស់​ ស្រ្តី​នា​ពេល​នេះ​កំពុង​តែ​ចោទ​ជា​បញ្ហា​យ៉ាង​ខ្លាំង​តែ​ម្តង​ហើយ។ ប្រសិន​ជា​ពួក​គាត់​ប្រើ​ផលិតផល​ដែល​មាន​គុណភាព​អន់​នោះ វា​ពិត​ជា​អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ប្រដាប់​ភេទ​ជា​មិន​ខាន​ឡើយ»។

លោក​ស្រី​វេជ្ជ​បណ្ឌិត​ដដែល​បាន​ផ្តល់​ជា​ប្រឹក្សា​ថា បង​ប្អូន​ស្រ្តី​ដែល​កំពុង​តែ​គិត​លើ​ការ​កែខៃ​នៃ​សន្ទះ​ព្រហ្ម​ចារី​នោះ គួរ​តែ​មក​ជួប​វេជ្ជ​បណ្ឌិត​វិញ​ទើប​ប្រសើរ។ លោក​ស្រី​បាន​បន្ថែម​ថា ការ​វះកាត់​ធ្វើ​សន្ទះ​ព្រហ្មចារី​ថ្មី​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង​ ក្នុង​ចំណោម​ស្រ្តី​មាន​វ័យ​ពី ២០​ ឆ្នាំ​ទៅ​៣០​ឆ្នាំ។ ក្រុម​ស្រ្តី​ទាំង​នេះ​បាន​សារភាព​ថា ពួក​គាត់​បាន​កំពុង​តែ​ស្វះស្វែង​រក​ការ​វះកាត់​ដាក់​នូវ​សន្ទះ​ព្រហ្ម ចារី​នេះ ដោយ​ពួក​គាត់​មាន​ការ​បារម្ភ​នៅ​ពេល​ពួក​គាត់​រៀបការ​តែ​ម្តង»។

លោក​ស្រី វេជ្ជបណ្ឌិត បាន​លើក​ឡើង​ថា៖ «ក្រុម​វេជ្ជ​បណ្ឌិត​ធ្វើ​ការ​ពិនិត្យ​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​នូវ​ប្រព័ន្ធ​ សុខភាព​បន្ត​ពូជ​របស់​ស្ត្រី និង​ធ្វើការ​ព្យាបាល​ជំងឺ​កាម​រោគ ឬ​ជំងឺ​ឆ្លង​នានា​ឲ្យ​ជា​សះស្បើយ​សិន មុន​នឹង​ធ្វើ​ការ​វះកាត់​បង្កើត​សន្ទះ​ព្រហ្មចារី​ថ្មី​ឲ្យ​ស្ត្រី​ដែល​ចង់​ ផ្គាប់​ចិត្ត​ប្រុស​ស្នេហ៍​អស់​ទាំង​នោះ»