MERLENG

មេឃុំក្រមុំ សង្កាត់អូចារ នឹងត្រូវដកចេញពីតំណែង ប្រសិនបើនៅតែមិន…

ក្ដៅៗ!ចៅសង្កាត់អូចារចិត្តសឿងមែនចេញលិខិតឆ្លើយតបទៅ ចៅហ្វាយខេត្តបាត់ដំបងវិញ
បាត់ដំបង៖ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េតចៅសង្កាត់អូចា ខេត្ត បាត់ដំបង បានចេញលិខិតឆ្លើយតប ទៅនិងការ ព្រមាន របស់ចៅហ្វាយខេត្តបាត់ដំបង វិញ កាលពីរសៀលថ្ងៃទី៧ សីហា នេះ ។


ការឆ្លើយតប របស់ លោកស្រីចៅសង្កាត់អូចា  បានធ្វើឡើងបន្ទាប់ពី រដ្ឋបាលខេត្តបាត់ដំបង បានព្រមានចាត់វិធានការបន្ទាន់ និងម៉ឺងម៉ាត់បំផុត ប្រសិនបើ ចៅ សង្កាត់អូរចារ បន្តផ្ដល់សេវាសាធារណៈឥតគិតថ្លៃដល់ប្រជាជន ដោយគ្មានការប្រជុំ អនុ ម័ត តម្លៃ។

ដ្ឋបាលខេត្តបាត់ដំបងបញ្ជាក់ថា ការកំណត់ផ្តល់សេវាសាធារណៈក្នុងតម្លៃសូន្យរៀល ដោយចៅសង្កាត់អូរចារ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត គឺជាទង្វើរំលោភច្បាប់ និងរំលោភអំណាច  ព្រោះកញ្ញាមិនបានប្រជុំជាមួយក្រុមប្រឹក្សា ឃុំសង្កាត់ ដើម្បីអនុម័ត។នៅក្នុងលិខិតចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលខេត្តបាត់ដំបង បានទាមទាឲ្យកញ្ញា ចៅសង្កាត់អូរចារ ធ្វើការផ្អែកតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដូចខាងក្រោម៖ទី១. រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់ ដើម្បីអនុម័តយកតម្លៃសេវាសាធារណៈ សូន្យរៀល មុនពេលអនុវត្ត។

 

២. តម្រូវឲ្យកញ្ញា រ៉ូហ្ស៊េត ចេញថវិកាផ្ទាល់ខ្លួនជំនួសប្រជាពលរដ្ឋ ដែលមកទទួលសេវាដោយមិនគិតថ្លៃ ដល់រដ្ឋវិញ។ទី៣. ករណីរចៅសង្កាត់អូរចារ មិនអនុវត្តតាមសេចក្ដីណែនាំ រដ្ឋបាលខេត្តបាត់ដំបង នឹងមានវិធានការជាបន្ទាន់ និងម៉ឺងម៉ាត់បំផុត ចំពោះចៅសង្កាត់រូបនេះ។

សូមអានលិខិតឆ្លើយតបរបស់ ចៅសង្កាត់ស្រី អូចារ

 

 

ប្រភពហ្វេសប៊ុក៖ Sin Rozeth

ក្តៅៗ ជួយស៊ែរផង! នេះជាការបំភ្លឺរបស់ កញ្ញារ៉ូហ្សេត ទៅនឹងការព្រមានរបស់អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង

ថ្មីៗនេះមាន លិខិតព្រមាន ដែលចុះហត្ថលេខាដោយចៅហ្វាយខេត្តបាត់ដំបងនោះ បានចាត់ទុកថា ទង្វើរបស់កញ្ញាចៅសង្កាត់ ធ្វើ​ឡើង​តាម​តែ​ចិត្ត​ឯង ផ្ទុយ​ពី​ច្បាប់​ជ្រើសតាំង​ក្រុមប្រឹក្សា​ឃុំសង្កាត់ និង បំពាន​អំណាច​ព្រម​ទាំង​រើសអើង​សមាជិក​ក្រុមប្រឹក្សាសង្កាត់​ដែលមកពីបក្សផ្សេង។

សូមអានលិខិតបំភ្លឺរបស់កញ្ញាដូចខាងក្រោម៖

ខាងក្រោមនេះជាលិខិតបំភ្លឺរបស់ចៅសង្កាត់អូរចារ

មតិពីអ្នកលេងហ្វេសប៊ុក៖

អុញនោះ!! សាលាខេត្តបាត់ដំបង ព្រមានមេឃុំអូចារ កញ្ញា រ៉ូហ្ស៊េត ​ព្រោះ​គិត​ថ្លៃ​សេវា​សាធារណៈ ០ រៀល និង…

លិខិតព្រមាន ដែលចុះហត្ថលេខាដោយចៅហ្វាយខេត្តបាត់ដំបងនោះ បានចាត់ទុកថា ទង្វើរបស់កញ្ញាចៅសង្កាត់ ធ្វើ​ឡើង​តាម​តែ​ចិត្ត​ឯង ផ្ទុយ​ពី​ច្បាប់​ជ្រើសតាំង​ក្រុមប្រឹក្សា​ឃុំសង្កាត់ និង បំពាន​អំណាច​ព្រម​ទាំង​រើសអើង​សមាជិក​ក្រុមប្រឹក្សាសង្កាត់​ដែលមកពីបក្សផ្សេង។

ចំណាត់​ការ​របស់ រ៉ូហ្សេត​ដែល​នាំ​ឲ្យ​ចៅហ្វាយ​ខេត្តបាត់ដំបង លោកចាន់ សុផល ទ្រាំ​មិន​បាន​នោះ​រួម​មាន៖ ការផ្សព្វផ្សាយឯកសារ និងកិច្ចប្រជុំផ្សេងៗ​របស់​សង្កាត់​អូចារតាម​រយៈ​ហ្វេសប៊ុក ការរើសអើងនិន្នាការនយោបាយ  និង ការមិនយកកម្រៃថ្លៃសេវាសាធារណៈ(ធ្វើលិខិតស្នាម០រៀល)។

Add a Comment