MERLENG

មនុស្ស​រាប់​រយ​នាក់​នាំ​គ្នា​ជិះ​កង់​ស្រាត​ពេញ​ផ្លូវ ដើម្បីអ្វីទៅ?

មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ជិះ​កង់​ស្រាត​ពេញ​តាម​ផ្លូវ ដើម្បី​ចូល​រួម​ទិវា​ជិះ​កង់​ស្រាត (World Naked Bike Ride) លើក​ទី ១១ នៅ​ប្រទេស​អង់គ្លេស។


ទិវា​ជិះ​កង់​ស្រាត​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​តាម ៧០ ទីក្រុង​ជុំវិញ​ពិភព​លោក ដើម្បី​ប្រារព្ធ​អំពី​ការ​ជិះ​កង់ រាងកាយ និង​ការ​រស់​នៅ​ដោយ​គ្មាន​ការ​រំខាន។

អ្នក​ជិះ​កង់​ខ្លះ​បាន​បិទ​បាំង​តែ​ផ្នែក​ខ្លះ​នៃ​រាង​កាយ​ប៉ុណ្ណោះ ហើយ​ខ្លះ​ទៀត​បាន​គូរ សរសេរ​អក្សរ​និង​សារ​ទៅ​តាម​ការ​ចូលចិត្ត​របស់​ពួកគេ។ ការ​ស្រាត​ជិះ​កង់​ក្នុង​ទិវា​នេះ​គឺ​ជា​រឿង​ស្រប​ច្បាប់​នៅ​អង់គ្លេស ព្រោះ​បាន​បង្កើត​ឡើង​ក្នុង​កម្មវិធី Sexual Offences Act តាំង​ពី​ឆ្នាំ ២០០៣ ម្ល៉េះ៕