MERLENG

ភាពខូចចិត្ត​នឹង​រឿង​ស្នេហា​ជា​បទពិសោធន៍​នាំ​អ្នក​ទៅ​រក​ស្នេហា​​អមតៈ​នៅ​ថ្ងៃ​អនាគត!

ការបែកបាក់​ស្នេហា​អាច​ជា​បទពិសោធន៍​ដ៏​សែន​ឈឺចាប់​បំផុត​មួយ​នៅក្នុង​ជីវិត ជាពិសេស​ក្រោយ​ពេល​យើង​ដឹង​ថា​គូស្នេហ៍​យើង​ផិត​ក្បត់​លួច​ទៅ​មាន​អ្នកថ្មី។ ពេល​ស្នេហា​ត្រូវ​បញ្ចប់ យើង​នឹង​ត្រូវ​ឆ្លងកាត់​អារម្មណ៍​ខូចចិត្ត​ខ្លាំង ព្រោះ​យើង​បាន​បាត់បង់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ និង​ពិបាក​បំភ្លេច​គេ​បំផុត។ តែ​ទោះជា​យ៉ាងណា ការសិក្សា​ពី​សកលវិទ្យាល័យ​ប៊ីងហេមតុន (Binghamton) បាន​ឱ្យ​ដឹង​ថា មនុស្ស​ដែល​ត្រូវ​សង្សារ​ក្បត់​ចិត្ត​ច្រើនតែ​អាច​រក​មិត្តប្រុស​ថ្មី​ដែល​ល្អជាង​មុន​ទៅ​ថ្ងៃ​អនាគត។

ដំណឹង​ល្អ!!! ភាពខូចចិត្ត​នឹង​រឿង​ស្នេហា​ជា​បទពិសោធន៍​នាំ​អ្នក​ទៅ​រក​ស្នេហា​​អមតៈ​នៅ​ថ្ងៃ​អនាគត

មនុស្ស​ស្រី​ដែល​ធ្លាប់​រង​ការឈឺចាប់​ដោយសារ​ត្រូវ​គូស្នេហ៍​ទៅ​មាន​អ្នកថ្មី​ច្រើនតែ​កសាង​អនាគត​ស្នេហា​បាន​ជោគជ័យ ពេល​ធ្លាប់​មើល​ខុស​អ្នកចាស់​ម្តង​រួច។ ការស្រាវជ្រាវ​នេះ​បាន​សិក្សា​ទៅលើ​មនុស្ស​ជាង 5,705នាក់​មកពី​ប្រទេស​ផ្សេង​គ្នា។ តាម​ការបូក​សរុប​ចុងក្រោយ ស្ត្រី​ដែល​ខូចិត្ត​នឹង​រឿង​ស្នេហា​អាច​មើល​ដឹង​ពី​សញ្ញា​ព្រមាន​បាន​លឿន​ដោយសារ​បទពិសោធន៍​ពីមុន​របស់​នាង​ធ្លាប់​មាន។

ដំណឹង​ល្អ!!! ភាពខូចចិត្ត​នឹង​រឿង​ស្នេហា​ជា​បទពិសោធន៍​នាំ​អ្នក​ទៅ​រក​ស្នេហា​​អមតៈ​នៅ​ថ្ងៃ​អនាគត

ដូចនេះ បើសិន​រឿង​នេះ​កើតឡើង​ចំពោះ​អ្នក ឈប់​បារម្ភ​ទៀត​ទៅ។ ភាពខូចចិត្ត​កាន់តែ​ខ្លាំង អ្នក​នឹង​យក​ឈ្នះ​លើ​វា ហើយ​ថែមទាំង​អាច​រក​អ្នកថ្មី​ដែល​ត្រឹមត្រូវ​ទៅ​ថ្ងៃ​អនាគត៕

ដំណឹង​ល្អ!!! ភាពខូចចិត្ត​នឹង​រឿង​ស្នេហា​ជា​បទពិសោធន៍​នាំ​អ្នក​ទៅ​រក​ស្នេហា​​អមតៈ​នៅ​ថ្ងៃ​អនាគត