MERLENG

ពុទ្ធោអើយ ! ស្មានតែក្បឿងទាល់តែមើលជិតបានដឹង

ក្នុងខណៈ​ពេល​ស្នាក់នៅ​ផ្ទះជួ​ល​សំរាប់​ដំ​ណើរ​ទេ​សចរណ៍​​វិស្សមកាល នៅ​មិន​ឆ្ងាយ​​ប៉ុន្មាន​ពី​សមុទ្រ បុរស​ម្នា​ក់​បាន​ឈរ​ពី​មាត់​​បង្អួច​ចោល​ភ្នែក​ទៅកាន់​ទេសភា​ព​ខាងក្រៅ ។ នៅពេលនោះ គាត់​ក៏បាន​ភ្ញាក់ខ្លួ​ន​ព្រឺ​ត ចំពោះ​ផ្ទះមួយ​ដែល​ដំបូល​គ្រប​ដណ្តប់​ក្បឿង​ខ្មៅ​ក្រឹក​គួរ​ឲ្យ​ចម្លែកក្នុងចិត្ត ។​

https://kandob.com/wp-content/uploads/2017/08/

បុរស​ដែ​ល​មានការ​ចង់ដឹ​ង​ចង់ឃើញ​នេះ មិន​អស់ចិត្ត ក៏បាន​ចូលទៅ​​កៀក​ដំបូលផ្ទះ​អ្នកជិត​ខាង​នោះ និង​បាន​រកឃើ​ញ​ដំបូល​ក្បឿង​មាន​ប្រភេទ​ផ្សេងៗ​គ្នា «​ពណ៌​ខ្មៅ និង​​ពណ៌​ត្នោត​» ។ ពេល​ចូល​​កាន់តែ​កៀក​មែនទែ​នទៅ គាត់​ពិតជា​ស្រឡាំងកាំង​​តែម្តង ព្រោះ​វា​មិនមាន​ជា​ក្បឿង​ទេ តែ​ជំនួស​ឲ្យ​សុទ្ធតែ «​ព្រុយ​ត្រី​ឆ្លាម​» ត្រូវបាន​តម្រៀប​រដូករណែល​ស្អេកស្កះ ជាហេតុ​ធ្វើ​ឲ្យ​គាត់​កើត​អារម្មណ៍​ក្តៅក្រហាយ​ជាខ្លាំង ។​

https://kandob.com/wp-content/uploads/2017/08/

ដូច្នេះ គាត់​ក៏បាន​ផ្តិត​យក​រូបភាព​​ទាំងនេះ ដើម្បី​រាយការណ៍​ទៅ​អង្គការ​អភិរក្ស​សត្វ ។​

​ព្រុយ​ត្រី​ឆ្លាម​ទាំងនោះ ត្រូវបាន​គេ​ដឹកយក​​មកពី​ទីកន្លែង​សម្ងាត់​មួយ និង​ផ្ទេរ​ចេញ​នៅ​កំពង់ផែ​ក្បែរ​នោះ និង​បន្ទាប់មក ក៏​ហាល​ពួកវា​នៅលើ​ដំបូលផ្ទះ ។​

https://kandob.com/wp-content/uploads/2017/08/

ត្រី​ឆ្លាម​ត្រូវបាន​​គេ​កាត់​បំបែក និង​បោះ​ចូលក្នុង​សមុទ្រ​វិញ ព្រោះ​សាច់​របស់​ពួកវា​ពុំ​អាច​រក្សាទុក​​បាន​បានយូរ​ទៀត ។​

​យោងតាម​ស្ថិតិ UN ជា​មធ្យម ត្រី​ឆ្លាម​ប្រមាណ ៣០ ម៉ឺន​ក្បាល ត្រូវបាន​សម្លាប់​ក្នុង​មួយថ្ងៃៗ ។ អង្គការ​អភិរក្ស​បាន​អះអាងថា តួលេខ​ពិតប្រាកដ គឺ​កើនឡើង​ខ្ពស់ជាង​នេះ ៕​