MERLENG

ប្រហែលជាតិនេះមិនរស់ទេ បើ​លេង​សុទ្ធតែ​បែបៗនឹង…

តាម​សេចក្តី​រាយ​ការ​ពី​ព្រំប្រទល់​ព្រំដែន​ប៉ោយ ខេត្តបន្ទាយមានជ័យ ស្តី​អំពី​ចំណីអាហារ​មួយ​ចំនួន​ដែល​កំពុងធ្វើការ​នាំ​ចូល​ក៏​ដូច​ជា​កំពុង​ផលិត​ក្នុងស្រុក​ដែល​ជា​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ។ ដោយឡែក​នៅ​កម្ពុជា​យើង​សព្វ​ថ្ងៃនេះ​ពួក​គេ​ផលិត​ចំណីអាហារ​គេ​មិន​បាន​យក​វត្ថុធាតុដើម​មក​ផលិត​នោះ​ទេ គឺ​គេ​យកសារ​ធាតុគីមី​ចំណីអាហារ​មក​ផលិត​ទាំងស្រុង ។

https://4.bp.blogspot.com/-aLb9zHDOFfI/WbYC4tb_4II/AAAAAAAAGF0/y5HeDZo5nSMuCeENzy7C47Ok-9tqOarEQCLcBGAs/s1600/

https://1.bp.blogspot.com/-e7KCav1RknE/WbYC5wepaRI/AAAAAAAAGGI/N3ZUT2ZdTA8SmPld2Hb8sZEjZ2EDo6L2wCLcBGAs/s1600/

ម្ហូបអាហារ​ដូច​ជា សរសៃ​គុយទាវ លត ប្រហិត ប៉ា​តេ ណែម គេ​ប្រើ​ម្សៅ​បូ​រ៉ា​ក់​ធ្វើ​ឱ្យ​ស្វិត​ដែល​ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រករបៀង​ព្រំ​ប្រ​ប៉ោយ​ប៉ែ​ត រីឯ​ផ្អក ប្រហុក ម៉ាំ គេ​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​ឈ្មោះ ដេ​ដេ​រ៉េ​ប៉េ កុំឱ្យ​រុយ​រោម និង​មាន​ដង្កូវ ។ ចំណែក​ស្ក​ត្នោត​គេ​យក​ស្ក​កាក​អំពៅ​យក​ទៅ​ត្រាំ​ទឹក​រួច​យក​ទៅ​រំងាស់​ហើយ​យក​ស្ក​.​សម​កលាយ​ហើយ​គេ​យក​ទៅ​វិច​ដោយ​ដាក់​គីមី​សូ​ល្យូ​ម​អ៊ី​ដ្រូ​សុល​ហ្វី​ត​ធ្វើ​ឱ្យ​ស ។ ចំណែក​ត្រី​នាំ​ចូល​ជា​ពិសេស​ត្រី​ទី​ឡា​ព្យ៉ា​ក្រហម គេ​យក​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​កលាយ​ជាមួយ​ចំណី​ធ្វើ​ឱ្យ​ត្រី​ឆាប់​ធំ ។

https://4.bp.blogspot.com/-AgESsHIhkQc/WbYC4mJiAdI/AAAAAAAAGF4/IjhRcSqD2XYoagX4zhrdWWKUzqmaE7sqQCEwYBhgL/s1600/

https://3.bp.blogspot.com/-6DqpkoIp-mw/WbYC52UCnvI/AAAAAAAAGGM/LAnHGLeV3SkhcFGLg7IkmK05Gh706Wv1ACEwYBhgL/s1600/

បច្ចុប្បន្ន​មាន​ជនខិលខូច​បាន​លួច​នាំ​ចូល​នូវ​ចំណីអាហារ​ដែល​ជា​កាក​សំណល់​ដូច​ជា ពោះគោ ពោះវៀន​គោ ថ្លើម​គោ អណ្ដាតគោ ក្រលៀន​គោ​លំពែង​គោ និង គ្រឿងក្នុង​ជ្រូក មាន​ក្រពះ​ជ្រូក ហ៊ុន​ជ្រូក ពោះវៀនធំ ពោះវៀនតូច​ជ្រូក ពី​ប្រទេស​ជិតខាង ដូច​ជា​ថៃ និង​វៀតណាម យក​មក​លក់​ចែកចាយ​ក្នុង​ទីផ្សារ​របស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាងច្រើន​ផង​ដែរ ។ ដូច្នេះ​ដើម្បី​សុខុមាលភាព​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ការពារ​ជាតិ​គីមី​ដែល​ឈ្មួញ​ទុច្ចរិត​បាន​ដាក់​នៅ​លើ​បន្លែរ ត្រី សាច់ ក៏​ដូច​ជា​ម្ហូបអាហារ​ផ្សេង​ៗ​ទៀត បងប្អូន​គួរ​ណា​តែ​លាង​សម្អាត និង​ចម្អិន​ឱ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​កើត​មាន​បញ្ហា​សុខភាព ៕