MERLENG

ប៉ូលិសចុះទៅស្វាគមន៍ទាំងគ្នា មិនទាន់ផ្លាស់ខោអាវស្រួលបួលផង…

ខេត្តកណ្ដាលៈ កាលពី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅវេលាម៉ោង ១៥និង៣០នាទី នគរបាលការិយាល័យ ប្រឆាំងជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល សហការជាមួយ នគរបាលស្រុកស្អាង ចុះបង្ក្រាបទីតាំង កោសជប់និងម៉ាស្សា ដែលបង្កប់របររកស៊ីផ្លូវភេទ (ពេស្យាចារ) បានចំនួន២ទីតាំង ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

បើតាមការឲ្យដឹង ពីមន្ត្រីនគរបាល នៃការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនិតិជន បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំង ដែលសមត្ថកិច្ចបង្ក្រាបបាន មានទីតាំងទី១ មានម្ចាស់ឈ្មោះ ឈ្មោះ ចាន់ លក្ខិណា ហៅ សីណា ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅក្នុង ភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល (គេចខ្លួន) និងមានស្ត្រីរកស៊ីផ្លូវភេទចំនួន៤នាក់ ទី១-ឈ្មោះ ផល លីន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិឥស្លាម ទី២-ឈ្មោះ អ៊ែល ស្រីនី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម ទី៣-ឈ្មោះ ផល អៃណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្ត្រីទាំង៣នាក់ មានស្រុកកំណើត ភូមិឆ្លូងទី១ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទី៤-ឈ្មោះ អ៊ាវស៉ីថា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិពុទ្ធស ឃុំពុទ្ធស ស្រុកបាទីខេត្តតាកែវ ។

ចំណែកម្ចាស់ទីតាំងទី២ មានឈ្មោះ ម៉ុន ស្រីថូ ហៅពៅ ភេទស្រី អាយុ២៦ឆ្នាំ (គេចខ្លួន) មានស្ត្រីរកស៊ីផ្លូវភេទ ចំនួន២នាក់ ទី១-ឈ្មោះ ភ័ក្រ ស្រីធា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិព្រែកតាលាប់ ឃុំលើកដែក ស្រុកលើកដែក ខេត្តកណ្តាល និងទី២-ឈ្មោះ ធា គឹមសា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

ក្នុងប្រតិបត្តិការនេះផងដែរ ប៉ូលិសបានដកហូតវត្ថុតាង មាន៖ ទីតាំង ទី១-ស្រោមអនាម័យ ទើបប្រើរួចថ្មីចំនួន២ និងទីតាំងទី២- ស្រោមទើបប្រើហើយថ្មី១, សំបកស្រោម១ និងប្រអប់ស្រោមថ្មី មិនទាន់ប្រើ ចំនួន៧ប្រអប់ ។

បើតាមប្រភព ពីមន្ត្រីនគរបាលដដែល បានបន្តថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ដោយមានការសង្ស័យ ទីតាំងកោសជប់និងម៉ាស្សា នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ សមត្ថកិច្ចនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានសហការជាមួយ មន្ត្រីនគរបាលស្រុកស្អាង សម្រេចចុះបង្ក្រាប ទីតាំងកោសជប់ម៉ាស្សា ដែលមានបង្កប់ សេវាកម្មរកស៊ីផ្លូវភេទខាងលើ និងសុំធ្វើការឆែកឆេរ រហូតរកឃើញវត្ថុតាង (ស្រោមអនាម័យ) ជាក់ស្ដែង និងបានធ្វើការឃាត់ខ្លួន ស្ត្រីរកស៊ីផ្លូវភេទចំនួន៦នាក់ មកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចឲ្យស្ត្រីទាំង៦នាក់ត្រឡប់ទៅលំនៅដ្ឋាន រៀងៗខ្លួនវិញ ។

ចំណែកទីតាំងទាំង២ កន្លែងត្រូវបិទជាបណ្ដោះអាសន្ន រហូតមានច្បាប់អនុញ្ញាតិ ត្រឹមត្រូវទើបអនុញ្ញាតិ បើកដំណើរការឡើងវិញបាន។ ដោយឡែកស្ត្រីជាម្ចាស់ទីតាំងទាំង២ ដែលគេចខ្លួនត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការបន្តតាមច្បាប់៕