MERLENG

បើសិនជាអ្នកចង់ឲ្យកូនកើតមកមានភ្នែកស្អាត ភ្នែក​ធំៗ​មូល​ក្រឡង់​ស្អាត កុំភ្លេច​អាហារ 5មុខ​នេះ​ឱ្យ​សោះ!

ទារក​កើត​មក​មាន​រោមភ្នែក​វែង រង្វង់ភ្នែក​មូលក្រឡង់ ស្បែក​ស​ជា​ក្តីប្រាថ្នា​របស់​អ្នកម្តាយ​គ្រប់រូប។ ដូចនេះ​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ បើ​ម្តាយ​ចង់​បាន​ភ្នែក​កូន​ធំ ទាមទារ​ឱ្យ​អ្នក​ចំណាយ​ពេល​វេលា និង​ថាមពល​ច្រើន​ទៅលើ​របបអាហារ។ ខាងក្រោម​នេះ​ជា​ប្រភេទ​អាហារ​ដែល​អ្នក​ត្រូវ​ទទួលទាន៖

ចង់​បាន​កូន​កើត​មក​រោម​ភ្នែក​វែង ភ្នែក​ធំៗ​មូល​ក្រឡង់​ស្អាត កុំភ្លេច​អាហារ 5មុខ​នេះ​ឱ្យ​សោះ!!!

1. អាស៊ីត​អាល់ហ្វា-លីណូឡេនិច (α-linolenic)
វា​ជា​សារធាតុ​ដ៏សំខាន់​សម្រាប់​ការលូតលាស់​កែវភ្នែក​របស់​គភ៌។ បើ​ស្ត្រី​មាន​ផ្ទៃពោះ​ខ្វះ​អាស៊ីត​នេះ វា​នឹង​បង្ក​ផលប៉ះពាល់​ដល់​ភ្នែក​ក្មេង​ទៅ​ថ្ងៃ​អនាគត។ អង្គការ​សុខភាព​ពិភពលោក (WHO) ណែនាំ​ឱ្យ​ស្ត្រីពពោះ​ទទួលទាន​អាហារ​ផ្ទុក​អាស៊ីត​អាល់ហ្វា-លីណូឡេនិច​ឱ្យ​បាន ១០០០មីលីក្រាម​ជាប្រចាំ។ អាហារ​ទាំងនោះ​រួម​មាន គ្រាប់វាល់ណាត់ គ្រាប់​ផ្លែឈើ ត្រីសាល់ម៉ុង ត្រីធូណា…។

ចង់​បាន​កូន​កើត​មក​រោម​ភ្នែក​វែង ភ្នែក​ធំៗ​មូល​ក្រឡង់​ស្អាត កុំភ្លេច​អាហារ 5មុខ​នេះ​ឱ្យ​សោះ!!!

2. វីតាមីន A
ថ្លើម​សត្វ ប្រេង​អូលីវ ទឹកដោះគោ និង​ស៊ុត ក៏​ដូចជា​ការ៉ុត ស្ពៃខ្មៅ ម្ទេសប្លោក ដំឡូង ក្រូច…សម្បូរ​ទៅដោយ​វីតាមីន A ។ កង្វះ​វីតាមីន A ធ្វើឱ្យ​សមត្ថភាព​ភ្នែក​ខ្សោយ ងាយ​កើត​ជំងឺ​ខ្វាក់​មាន់។

3. វីតាមីន C
ផ្លែឈើ​ស្រស់ និង​បន្លែ ជាពិសេស​ត្រសក់ ផ្កា​ខាត់ណា ស្ពៃក្តោប ផ្លែប៉េស ក្រូច ជា​វីតាមីន C ដ៏ចាំបាច់​សម្រាប់​កែវភ្នែក។ បើ​ខ្វះ​វីតាមីន​នេះ​ងាយនឹង​កើត​ម្ញ៉ូបភ្នែក​បំផុត។

ចង់​បាន​កូន​កើត​មក​រោម​ភ្នែក​វែង ភ្នែក​ធំៗ​មូល​ក្រឡង់​ស្អាត កុំភ្លេច​អាហារ 5មុខ​នេះ​ឱ្យ​សោះ!!!

4. ខ្លាញ់​ត្រី
ស្ត្រីពពោះ​គួរ​ញ៉ាំ​ខ្លាញ់ត្រី​សាឌីន និង​ត្រី​ស្បៃកា​ឱ្យ​បាន​ច្រើន ព្រោះ​ត្រី​នេះ​ផ្ទុក DHA បង្កើត​ភ្នាស​ប្រព័ន្ធ​សរសៃប្រសាទ​ដែល​អាច​ជួយ​បង្កើន​សុខភាព​ភ្នែក​នៃ​គភ៌។

5. កាល់ស្យូម
ជាតិ​កាល់ស្យូម​មិន​ត្រឹមតែ​សំខាន់​ចំពោះ​សុខភាព​ម្តាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ចាំបាច់​ជួយ​ដល់​ការលូតលាស់​របស់​គភ៌​ផងដែរ។ វា​ច្រើន​សម្បូរ​នៅក្នុង​សារ៉ាយ ល្ងខ្មៅ ទឹកដោះគោ ទឹក​សណ្តែក៕