MERLENG

បើគ្មានយុត្តិធម៌សម្រាប់នាង អាលីយ៉ា ព្រមានស្រាតតែម្តង !

ភ្នំពេញ៖ អស់រយៈពេល២ឆ្នាំមកហើយដែលតារាសម្តែងស្រីល្បីឈ្មោះកញ្ញា អាលីយ៉ា រងអំពើហិង្សាពីបុរសម្នាក់ដោយការវាយធ្វើបាបដែលពេលនេះនាងនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ តារាស្រីរូបនេះព្រមានដោះសម្លៀកបំពាក់ចេញពីខ្លួនដើម្បីទាមទាររកយុត្តិធម៌។

ដោយគ្មានក្តីសង្ឃឹម និងការរង់ចាំកាន់តែយូរដើម្បីទទួលបានយុត្តិធម៌ តារាស្រីរូបនេះហាក់អស់សង្ឃឹមក្នុងជីវិតហើយព្រលយសារឈឺចាប់ និងបំណងរបស់នាងចង់បានយុត្តិធម៌។ នាងថា”បើអត់មានយុត្តិធម៌ឲ្យយើងគឺក្រឡើងអស់ខោអាវហើយឬមួយទៀតស្រាតដើរទៅ រកយុត្តិធម៌តែម្តងទៅក្រែងគេចាប់អារម្មណ៍ព្រោះក្រអត់អីឲ្យគេ”។

នាងបន្តថា ការរង់ចាំការដោះស្រាយនោះគឺស្ទើនឹងស្លាប់ខ្លួនឯងទៅហើយ រាងកាយត្រូវគេវាយដំ ហាងត្រូវគេរំលោភយក ការងារសិល្បៈត្រូវបាត់បង់ សុខភាពមិនស្ថិតស្ថេរ ។ នាងព្រលយដែរថាប្រសិនបើនាងស្លាប់នាងនឹងទៅរកអ្នកដែលធ្វើបាបនាងមុនគេ។ នាងពោលចុងក្រោយថា “បើគេក្រគ្មានងៃបានយុត្តិធម៌មែន?” ការពោលពាក្យបែបនេះក្រោយពេលនាងហាក់គ្មានសង្ឃឹថាអ្វីដែលនាងបានបាត់បង់មិនត្រូវបានយកមកវិញបាន។

គេចាំបានថាតារាស្រីរូបនេះធ្លាប់រំលឹកថា កាលពីពីរឆ្នាំមុននាងត្រូវបានបុរសម្នាក់ជាជនជាតិខ្មែរសញ្ជាតិអាមេរិកកាំងដែលនាងសុំមិនបញ្ចេញអត្តសញ្ញាណវាយធ្វើបាប ហើយនាងបានព្យាយាមស្វែងរកផ្លូវច្បាប់ដើម្បីជួយដោះស្រាយប៉ុន្តែមិនទទួលបានលទ្ធផលព្រោះតែនាងមិនមានលុយគ្រប់គ្រាន់ឲ្យទៅមន្ត្រីដែលធ្វើការងារនេះ។

នាងនិយាយទាំងទឹកភ្នែកថានាងរស់នៅក្នុងទុក្ខវេទនានេះរយៈពេលពីរឆ្នាំហើយដែលមានទាំងការឈឺចាប់ រោគផ្លូវចិត្ត ការសង្ស័យ ទាំងការខ្វះខាតចំណីអាហារ ។ នាងបន្តថាក្រៅពីរងអំពើហិង្សា បានធ្វើឲ្យនាងបាត់បង់មុខរបរគ្រាដែលអ្នកបង្កមានសេរីភាពនិងមានឱកាសឌឺដងផ្លែផ្កាឲ្យនាងផងដែរ។ នាងថាកន្លងមានការមិនទម្លាយរឿងរ៉ាវឈឺចាប់នេះព្រោះតែនាងមិនចង់ឲ្យក្រុមគ្រួសារលំបាកដោយសារនាងព្រោះតែនាងជ្រើសរើសមនុស្សប្រុសម្នាកដោយខ្លួនឯង។

ប៉ុន្តែអ្វីដែលនាងចង់បានគឺចង់ឲ្យបញ្ចប់ការមាក់ងាយច្បាប់នៅកម្ពុជាពីសំណាក់បុរសម្នាក់នោះ ហើយអ្វីដែលនាងកាន់តែពិបាកទទួលយកបានគ្រាដែលរងហិង្សា បាត់បង់ទ្រព្យសម្បត្តិពីខ្លួនអស់រលីងហើយបែជាត្រូវរងការគាបសង្កត់ទាមទារលុយដើម្បីបន្តនិតិវិធីប្តឹង។ តារាស្រី រូបនេះលើកឡើងដែរថា នាងបានប្តឹងទៅកាន់មន្ត្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជារួចរាល់ហើយប៉ុន្តែអ្វីដែលនៅរងចាំអស់រយៈពេលជាយូគឺការមិនជំរុញឲ្យដំណើរនិតិវិធីរបស់មន្ត្រីក្នុងស្រុក៕

http://www.vow-news.com/wp-content/uploads/2017/08/

http://www.vow-news.com/wp-content/uploads/2017/08/

http://www.vow-news.com/wp-content/uploads/2017/08/

http://www.vow-news.com/wp-content/uploads/2017/08/

http://www.vow-news.com/wp-content/uploads/2017/08/

Add a Comment