MERLENG

បន្ទាប់ពី​បាន​ដឹង​រឿង​ទាំងនេះអ្នក​នឹង​លែង​ចង់​មើល​រឿង​សិច​ភ្លាម !

មិន​ថា​ញៀន​នឹង​អ្វី​មួយ​ទេ តែងតែ​ជា​រឿង​មិន​ល្អ ជាពិសេស​ញៀន​មើល​រឿងសិច​ដែល​មនុស្ស​កំពុងតែ​ទទួល​រងគ្រោះ។ មាន​ហេតុផល​ខ្លះៗ​ដែល​មនុស្ស​គួរតែ​ឈប់​មើល​រឿងសិច​ទៀត។ ខាងក្រោម​នេះ​នឹង​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​ការញៀន​មើល​រឿង​សិច។

អសមត្ថភាព​ផ្លូវភេទ
អសមត្ថភាព​ផ្លូវភេទ ជា​បញ្ហា​ទូទៅ​បំផុត​ដែល​បុរស​គ្រប់រូប​កំពុង​ជួបប្រទះ​សព្វថ្ងៃ។ ដំណើរការ​របស់​ខួរក្បាល​ពេល​ញៀន​នឹង​រឿងសិច ការសម្រេច​ទឹកកាម​ដោយ​ខ្លួនឯង អាច​បញ្ឈប់ ឬ​រារាំង​ជីវិត​ផ្លូវភេទ​របស់​មនុស្ស។ តែ​បើ​អ្នក​ឈប់​មើល​រឿង​សិច វា​អាច​បញ្ឈប់​បញ្ហា​សុខភាព​ខាងលើ​នេះ​បាន។

ថាមពល​ខ្លាំងក្លា

អ្នក​នឹង​លែង​ចង់​មើល​រឿង​សិច​ភ្លាម បន្ទាប់ពី​បាន​ដឹង​រឿង​ទាំងនេះ!!!

ពេល​មនុស្ស​មើល​រឿង​សិច​ច្រើន គាត់​សម្រេច​ទឹកកាម​ខ្លួនឯង​ច្រើន​បណ្តាល​ឱ្យ​អស់​កម្លាំង​ថាមពល​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ។ បើ​គេ​ឈប់​មើល​រឿងសិច​ទៀត គេ​នឹង​អាច​ដឹងពី​លទ្ធផល។

ស្នេហា​យូរអង្វែង
រឿងសិច​ទាំងអស់​សុទ្ធតែ​សម្តែង​បំផ្លើស​ទាំង​ភាពរ៉ូមែនទិច ឬ​រឿង​លើ​គ្រែ។ មនុស្ស​ញៀន​នឹង​វា​ធ្វើឱ្យ​ចិត្ត​គំនិត និង​ក្តីរំពឹងទុក​ពី​គូស្នេហ៍​ដូចគ្នា​ទៅតាម​វា​ដែរ ទើប​បង្ក​ឱ្យ​ស្នេហា​មាន​បញ្ហា។ បោះបង់​រឿងសិច​ចោល​នឹង​មិន​ត្រឹមតែ​អាច​ជួយ​ឱ្យ​ស្នេហា​មាន​ភាពស្និតស្នាល​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើឱ្យ​អ្នក​ចេះ​គោរព​ដល់​ដៃគូ​ផងដែរ។

បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង

អ្នក​នឹង​លែង​ចង់​មើល​រឿង​សិច​ភ្លាម បន្ទាប់ពី​បាន​ដឹង​រឿង​ទាំងនេះ!!!

​                                              អ្នក​នឹង​លែង​ចង់​មើល​រឿង​សិច​ភ្លាម បន្ទាប់ពី​បាន​ដឹង​រឿង​ទាំងនេះ!!!
ជាទូទៅ​អ្នក​ដែល​ញៀន​រឿង​សិច និង​សម្រេច​ទឹកកាម​ខ្លួនឯង​តែងតែ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​តិច។ មើល​រឿងសិច​ញឹកញាប់​ជា​មូលហេតុ​ធ្វើឱ្យ​គេ​គ្មាន​ក្តីសុខ ព្រោះ​មិន​អាច​បញ្ឈប់​ទម្លាប់​នេះ​បាន។ ពេល​អ្នក​អាច​បញ្ឈប់​វា​បាន អ្នក​នឹង​កាន់តែ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង។

នឹង​មាន​អារម្មណ៍​ថា​ខ្លួនឯង​លែង​មាន​កំហុស
បញ្ហា​ញៀន​នឹង​រឿង​សិច ជាទូទៅ​យើង​មិន​និយាយ​ចេញ​ជា​សាធារណៈ ឬ​ឱ្យ​អ្នកណា​ម្នាក់​បាន​ដឹង​ឡើយ។ អ្នក​នៅតែ​រក្សា​រឿង​នេះ​ជា​អាថ៌កំបាំង​ជាមួយ​គូស្នេហ៍ ហើយ​ធ្វើឱ្យ​ក្នុង​ចិត្ត​គិត​ថា​ខ្លួនឯង​មាន​កំហុស និង​ខ្មាស់​ខ្លួនឯង។

គ្រប់គ្រង​លើ​ខ្លួនឯង​បាន

អ្នក​នឹង​លែង​ចង់​មើល​រឿង​សិច​ភ្លាម បន្ទាប់ពី​បាន​ដឹង​រឿង​ទាំងនេះ!!!

បើ​អ្នក​អាច​យក​ឈ្នះ​លើ​រឿង​សិច​បាន អ្នក​នឹង​អាច​គ្រប់គ្រង​លើ​ខ្លួនឯង​បាន ពេល​ជួបនឹង​ចំណង់​តណ្ហា​ណាមួយ។ ពេល​អ្នក​ឈប់​មើល​រឿង​សិច វា​មិន​ត្រឹមតែ​ជួយ​បង្កើន​ភាពជឿជាក់​លើ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹង​ធ្វើឱ្យ​អ្នក​សម្លឹង​ឃើញ​ជីវិត​នៃ​សម្រស់ និង​ស្នេហា​របស់​អ្នក៕