MERLENG

នារីក្រមុំអាយុ១៨ម្នាក់ព្រមរៀបការជាមួយតាចាស់អាយុ៦៨ឆ្នាំដោយសារពាក្យពាក្យមួយមាត់របស់គាត់ ចង់ដឹងពាក្យអ្វីអត់?

ថ្មីៗនេះមានស្រ្តីម្នាក់ឈ្មោះ DianaDaengNganiyang បានរៀបការជាមួយតាចាស់អាយុ៦៨ឆ្នាំម្នាក់ ឈ្មោះSulaemanDaengNgampaដែលពួកគាត់ព្រមព្រៀងគ្នាទាំងសងខាងពុំមានអ្នកណាបង្ខំអ្នកណាឡើយ តែរឿងមួយដែលធ្វើអោយគេនឹកស្មានមិនដល់នោះគឺថា មូលហេតុអ្វីបានជាស្រ្តីក្រមុំអាយុ១៨ឆ្នាំម្នាក់ព្រមរៀបការនឹងអាចាស់អាយុ៦២ឆ្នាំទៅវិញ រឿងនេះពិតជាធ្វើអោយកំលោះៗដាច់ផ្ងារ ព្រោះអ្នកខ្លះនៅកំលោះហើយមុខស្អាតតែបែរជាមិនអាចរកដៃគូបានផង តែចាស់ម្នាក់នេះបែរជាអាចធ្វើអោយនារីក្រមុំនេះសុខចាស់ទៅវិញ។

បើយោងតាមប្រភពបានបញ្ចាក់ថា តាចាស់អាយុ៦២ឆ្នាំម្នាក់នោះ មានកូនស្រី៥នាក់ និងចៅ៩នាក់ទៅហើយ តែឆ្នាំទៅប្រពន្ធរបស់គាត់បានស្លាប់ចោលគាត់ ធ្វើអោយគាត់នៅតែម្នាក់ឯង។ ដំបូងឡើយលោកតាបានទៅញុំកាហ្វេនៅហាងរបស់ស្រ្តីក្រមុំនោះ ជិតមួយឆ្នាំ លោកតាតែងតែនិយាយលួងលោមជាមួយនាង មិនយូរប៉ុន្មានធ្វើអោយនាងមានអារម្មណ៏ល្អនឹងលោកតា។ តែពាក្យមួយមាត់ដែលលោកតាអាចទទួលការស្រលាញ់ពីស្រ្តីក្រមុំនោះបានគឺ “តាមានស្នេហ៏ស្មោះចំពោះអូន” ពាក្យនេះធ្វើអោយខាងស្រីស្តាប់ហើយ ពិតជារំជួលចិត្តណាស់ ព្រោះនាងគិតថាប្រុសកំលោះៗសព្វពុំមានស្នេហ៏ស្មោះដូចាស់ៗទេ នាងបានបន្តទៀតថា ក្មេងសព្វថ្ងៃនេះ អោយតែបានប្រាណគឺរត់បាត់ តែមនុស្សចាស់គាត់មិនបោកយើងទេ។ ក្រោយពីតាចាស់ឧស្សាហ៏ប្រើពាក្យនេះទៅកាន់នាង មិនដល់មួយឆ្នាំស្រួលបួលផង នាងក៏សម្រេចចិត្តព្រមរៀបការនឹងគាត់តែម្តង។ ហើយពេលបច្ចុប្បន្នគាត់នឹងនាងរៀបការបានសម្រេច ហើយលោកតាក៏និយាយថា គាត់នៅតែអាចមានកូនជាមួយនឹងប្រពន្ធថ្មីគាត់ជាក់ជាមិនខាន។