MERLENG

ថោកទាបណាស់បុរសក្បាលកញ្ចាស់ល្បួងក្មេងស្រីអាយុ៦ឆ្នាំទៅរំលោភ!

កំពង់ស្ពឺ៖បុរសនៅក្នុងរូបខាងលេីម្នាក់នេះត្រូវបានអ្នកភូមិនិងប្រជាការពារដេញកំពុងតាមចាប់ខ្លួនខណៈរូបគេបានល្បួងក្មេងស្រីម្នាក់ទើបមានអាយុ ៦ឆ្នាំក្នុងបំណងរំលោភសេពសន្នវៈ តែមិនបានសម្រេចក៏ដូនក្មេងស្រីមកទាន់ ។

/

ករណីនេៈកើតហេតុ កាលពីវេលារសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ដោយផ្អើលឆោឡោមានករណីចាប់រំលោភក្មេងស្រី នៅចំណុច ចំការស្វាយរបស់ ឈ្មោៈ តាដូង នៅខាងក្រោយផ្ទះជនរងគ្រោះ ៣០០ម៉ែត្រក្នុងភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ជនល្មើសឈ្មោះស្រេង ដេត ភេទប្រុសអាយុ៤៨ ឆ្នាំមុខរបរធ្វេីស្រែ រស់នៅភូមិឃុំខាងលើ ។ ក្មេងស្រីរងគ្រោះឈ្មោះ ចិន ស្រីនិចភេទស្រីអាយុ ៦ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា ។បើតាមជីដូនបានរៀបរាប់ថា នៅពេលដែលឪពុកម្ដាយមិននៅផ្ទះនិងរូបគាត់រវល់ដាំស្ល ជនល្មើសខាងលើបានមកលួងលោមនាងទៅចាប់កង្កែប(ចម្លើយក្មេងស្រីរងគ្រោៈ) ពេលដើរទៅដល់កន្លែងកេីតហេតុជនល្មេីសបានធ្វេីសកម្មភាពចាប់រំលោភតែមិនទានបានសម្រេចឡើយ ដោយគាប់ជួនពេលនេាះ រូបគាត់(ជីដូន)បានបាត់ចៅក៍ដើរកហើយស្រែកហៅទៅព្រៃខាងក្រោយផ្ទះក៍ស្រាប់បានឃើញឈ្មោះ​ស្រេង ដេត កំពុងធ្វើសកម្មភាពចាប់ចៅគាត់ប៉ងរំលោភ ពេលនោះគាត់ក៍ស្រែកឆោឡោឲ្យគេជួយ ហើយជនល្មើសភ័យបានរត់គេច់ខ្លួនទៅទិសខាងជើងបាត់តែម្តង។

សមត្ថកិច្ចការសន្និដ្ឋានជនល្មេីសពិតជាបានធ្វេីសកម្មភាពពិតប្រាកដមែនតែមិនទាន់សម្រេច ។ ហេតុដូច្នេះសូមបងប្អូនមេត្តាជួយស៊ែរម្នាក់មួយដេីម្បីស្វែងរកចាប់ជនល្មេីសយកមកផ្តន់ទាទោសផង សូមអគុណ!!