MERLENG

ត្រូវបែកធ្លាយដោយប្រើល្បិចនឹកស្មានមិនដល់មួយក្រោយរំលោភកូនចុងបានសម្រេចជិតកន្លះឆ្នាំ

ខេត្តរតនគិរី ៖ បុរស​ចំណាស់​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់​ហើយ ក្រោយ​ពេល​សាច់ញាតិ​ខាង​ប្រ​ព​ន្ឋ​ដឹង​រឿង​បាន​ដាក់​ពាក្យ​ប្តឹង​ពី​បទ​ចាប់រំលោភ​កូនស្រី​ចុង របស់​ខ្លួន​អាយុ​១៧​ឆ្នាំ ។

បុរស​ជាប់ចោទ​ឈ្មោះ ពូ​ សាយ អាយុ​៦៤​ឆ្នាំ ជនជាតិ​ច្រា​យ រស់នៅ​ក្នុងភូមិ​គងធំ ឃុំ​ប៉ា​តេ ស្រុក​អូ​រយ៉ា​ដាវ មានមុខរ​បរជា​គ្រូ​ផ្សំ​ថ្នាំបុរាណ​និង​គ្រូស្នេហ៍​។​ប៉ូលិស​មូលដ្ឋាន​បានឲ្យ​ដឹង​ថា ករណី​ចាប់រំលោភ​កូនស្រី​ចុង​ដែល​រស់នៅ​ជាមួយ​គ្នា​នេះ គឺ​ជនជាប់ចោទ​បាន​ប្រើ​ល្បិចបញ្ឆោត​ជន​រង​គ្រោះ (​កូនចុង​) ឲ្យ​ទៅ​រៀន​ផ្សំ​ថ្នាំបុរាណ​នៅ​ក្នុង​ព្រៃ​ស្ងាត់​វេលា​ម៉ោង​៨​យប់ រួច​ហើយ​បង្ខំ​ចាប់រំលោភ​រាល់ថ្ងៃ​តែ​ម្តង​និង​មាន​រយៈពេល​៦​ខែ​មក​ហើយ​ដែរ។

ប៉ុន្តែ​ការ​ចាប់រំលោភ​និង​គំរាម​សម្លាប់​លើក​ដំបូង គឺ​ជនជាប់ចោទ​បាន​បញ្ឆោត​កូនស្រី​ចុង​ថា​ជ្រុះ​បាត់​កូនសោរ​ម៉ូតូ​ក្នុង​ព្រៃ​ឲ្យ​ទៅ​ជួយ​ដើរ​រក ពេលក្មេងស្រីកំពុងតែរកសោរម៉ូតូតាចាស់លោ្មមកាមម្នាក់នេះក៏ចាប់ផ្តើមធ្វើសកម្មរំលោភបានសម្រេច ហើយថែមទាំងគំរាមបើប្រាប់អ្នកណាគាត់ច្បាស់ជាសម្លាប់ចោលជាមិនខាន។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ដោយ​មានការ​សង្ស័យ​ក្រុម​គ្រួសា​រថាហេតុអ្វីជារឿយកូនស្រីតែងតែចេញពីនៅម៉ោងយប់ស្មាននឹងទៅហើយ ហើយពេលមកវិញមានសភាពភិតភ័យ ស្លេកៗនឹងហត់់ ក៍​សួរនាំ​ជន​រង​គ្រោះ ទើប​ឈាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អង្គការ​អា​ដ​ហុ​ក និង​ប៉ូលិស​មូលដ្ឋាន ប៉ុន្តែ​ដោយ​ដឹងខ្លួន​មុន បុរស​ចំណាស់​កំហូច​បាន​រត់គេច​ខ្លួន​បាត់ ហើយ​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ ។

ចូរបងប្អូនទាំងអស់គ្នាត្រូវមានការប្រុងប្រយត្ន័ចំពោះកូនៗរបស់យើងផង ព្រោះមនុស្សសម័យឥឡូវនេះគឺពិបាកនឹងជឿរទុកចិត្តណាស់ សំបកក្រៅមិនអាចវាយតំលៃមនុស្សបានឡើយ។ ដូចលោកតាខាងលើនេះអញ្ចឹង គាត់ចាស់ហើយ គួរតែធ្វើទង្វើឲ្យក្មេងជំនាន់ក្រោយគោរពតែផ្ទុយទៅវិញគាត់បន្សល់ទុកនៅរឿងយ៉ាងអាក្រក់ឃោឃៅនៅក្នុងឆាកជីវិតរបស់ប្អូនស្រីទៅវិញ។ Shareចែករំលែកពត៍មានទៅកាន់អ្នកដទៃទៀតផង ដើម្បីឲ្យមានការប្រុងប្រយត្ន័ទាំងអស់គ្នា!

ការពារសុវត្ថិភាពរបស់កូនៗលោកអ្នកប្រសើរជាង ករណីចាប់ក្មេងត្រូវបានស្ងប់ស្ងាត់ ប៉ុន្តែករណីរំលោភក្មេងដូចជាឧស្សាហ៏ឃើ្ញញជាញឹកញាប់។ ហើយក៏សូមអំពាវដល់លោកពូ អ៊ុំចាស់ៗសូមមេត្តាកុំប្រព្រឹត្តអំពើបែបនេះ ព្រោះវាសាហាវជាងសត្វតិរិច្ជានទៅទៀត។ លោកអ្នកសប្បាយមួយគ្រា គ្នាកើតទុក្ខមួយជីវិត។

Image result for rape in the forest

Image result for rape in the forest

Add a Comment