MERLENG

តោះជួយប្រាប់វិធីព្យាបាល ដើម្បីជួយជីវិតអ៊ុំស្រីម្នាក់នេះផង[មានវីដេអូ]

បាត់កូនសិស្ស3ថ្ងៃ បានទៅសួរបងគាត់ដែលរៀនថ្នាក់ទី5 នាងបានប្រាប់ថាម្តាយត្រូវពស់ចឹក។នៅពេលនោះ គ្រូនៅសាលារៀនជាមួយក៏បានចុះទៅសួរសុខទុក្ខ តែមិននឹកស្មានថាធ្ងន់ធ្ងរ។


តាមសម្តី មីង ទាវ ឆាយ ដែលត្រូវពស់ចឹក បានប្រាប់ថា នៅថ្ងៃទី20/7/2017 គាត់ទៅចំការក្នុងព្រៃ ក្រោយភូមិតាឡែកចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក កំពង់ធំ ​កំពុងជំរះជើងស្រូវ ត្រូវបានពស់ ពព្លាក់ ចឹក ម៉ោងប្រមាណ1:30 គាត់បានវិលមកផ្ទះ ហើយបានទៅចាក់ថ្នាំដែរ តែមិននឹកថាធ្ងន់ធ្ងរបែបនេះ។ឥលូវដោយសារតែ ជីវភាព មិនសូវធូរធា គាត់មានតែសម្រាក ឱ្យគ្រូខ្មែរមើលនៅផ្ទះសិន។ជួយ​ share លើកទឹកចិត្តគាត់ផង ជូនពរមីងឆាប់ធូរស្បើយ។