MERLENG

តើ AI ពិតជាអាចគ្រប់គ្រងពិភពលោកនាពេលអនាគតមែនដែរឬទេ? ហើយវាមានផលប៉ះពាល់អ្វីខ្លះ?

ប្រិយមិត្តប្រហែលធ្លាប់បានឮពីបច្ចេកវិទ្យា Artificial Intelligence (ភាពវ័យឆ្លាតបែបច្នៃប្រឌិតដោយមនុស្ស) ដែលជាបច្ចេកវិទ្យាដ៏ទំនើបបំផុតលំដាប់ចុងក្រោយមួយនៃបណ្ដាញពត៌មានវិទ្យា។ ក៏មានការលើកឡើងថាប្រទេសណាដែលខ្លាំងខាង Artificial Intelligenceនេះនឹងអាចគ្រប់គ្រងពិភពលោកបានទៀតផង។

http://anarchak.com/wp-content/uploads/2017/09/

Artificial Intelligence ឬ AI ​ជា​ប្រព័ន្ធ​កុំព្យូទ័រ​មួយ​ដែល​អាច​ធ្វើ​កិច្ចការ​ទាំង​ឡាយ​​ណា​ ដែល​មនុស្ស​ត្រូវ​​ប្រើ​បញ្ញា​ដើម្បី​ធ្វើ​ទៅ​បាន។ វាអាច​មាន​លក្ខណៈ​សាមញ្ញ​ដូច​ជា​​កម្មវិធី​ (Program) ដែល​អាច​លេង​អុក​បាន​ ឬ អាច​មាន​លក្ខណៈ​ស្មុគស្មាញ​ដូច​ជា​រថយន្ត​ដែល​បើក​ដោយ​គ្មាន​មនុស្ស​បញ្ជា​។

ឧទាហរណ៍ ជា​មួយ​នឹង​ទិន្នន័យ​ដ៏សម្បូរបែបនឹងភាពវ័យឆ្លាតខ្លាំង AI អាច​​គ្រប់​គ្រង​រថយន្ត​បាន ​តាម​រយៈ​ការ​សម្រេច​ចិត្ត​ដូច​គ្នា​នឹង​ការ​សម្រេច​ចិត្ត​របស់​មនុស្ស​ ដោយ​ត្រូវ​សម្រេច​ចិត្ត​ថា​គួរ​បត់​ចង្កូត​ពេល​ណា និងបន្ថែមល្បឿន បន្ថយល្បឿនពេល​ណា​ជា​ដើម។

http://anarchak.com/wp-content/uploads/2017/09/

បច្ចេកវិទ្យានេះអាចជួយបង្កើនសមត្ថភាពប្រព័ន្ធកំព្យូទ័របាន ព្រោះទិន្នន័យ​មាន​កាន់​តែ​ច្រើន​ ប្រព័ន្ធ​កុំព្យូទ័រ​កាន់​តែ​ខ្លាំង។ បើមានទិន្នន័យ​ទាំងនេះ​គ្រប់​គ្រាន់​ កុំព្យូទ័រ​នឹង​អាច​ធ្វើ​បាន​ដូច​ជា​មនុស្ស​អ៊ីចឹង ឬអាច​ប្រសើរ​ជាង​មនុស្ស​ទៀត​ផង​​”។

ការ​វិវឌ្ឍ​ទៅ​មុខ​ខ្លាំង​បំផុត​លើ​បច្ចេកវិទ្យា​ AI ​នា​ពេល​នេះ​គឺ​ជា​ស្នាដៃ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ធំៗ​ដូច​ជា​ Google, Facebook, Amazon, Microsoft និង Apple រួម​ទាំង​ផ្នែក​យោធា​សហរដ្ឋអាមេរិក​ផង​ដែរ។

តាមពិត​មនុស្ស​ជា​ច្រើន​បាននិងកំពុងប្រើ​ប្រាស់​បច្ចេកវិទ្យា​ AI ទាំង​មិន​ដឹង​ខ្លួន។ AI មាន​នៅ​លើ​ស្មាតហ្វូន​ដូច​ជា​​ជំនួយ​ការ​សំឡេង​ Siri លើ​ iPhone ឬ Google Voice ជាដើម។ វា​ក៏​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​នាំ​ផ្លូវ GPS ​របស់​អ្នកទាំងនៅរថយន្ដនិងទូរស័ព្ទ និង​ស្ថិត​នៅ​ក្នុង​កម្មវិធី​​ដែល​អាច​បកប្រែ​ភាសា​បាន​ភ្លាមៗ​ផង​ដែរ។

នៅពេលគេប្រើវាជំនួសឱ្យមនុស្សដូចជាក្នុងវិស័យសុខាភិបាល ឬការបើកបរជាដើមវាអាចជួយកាត់បន្ថយគ្រោះថ្នាក់បានច្រើនព្រោះគ្រោះថ្នាក់ទាំងនេោះភាគច្រើនកើតពីការធ្វេសប្រហែសរបស់មនុស្ស។

ផលប៉ះពាល់របស់វា៖

http://anarchak.com/wp-content/uploads/2017/09/

ការ​រីក​ចម្រើន​​ផ្នែក​បច្ចេកវិទ្យា​ AI និង​​អាច​នឹង​ធ្វើ​ឲ្យ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​កើន​ឡើង​ខ្ពស់ ដោយ​សារ​វា​ពួក​វា​អាច​ជំនួស​មនុស្ស​បាន​សម្រាប់​កិច្ចការ​ជាច្រើនដែលត្រូវការកម្លាំង និងបញ្ញា។

មិនត្រឹមតែប៉ុណ្ណោះ AI នឹង​អាច​បំផ្លាញ​ភាព​ជា​ឯកជន​​​ តាម​រយៈ​​ការ​​ឃ្លាំ​មើល​ និង តាមដាន​ដោយ​ប្រើ​បច្ចេកវិទ្យា​ AI ពី​សំណាក់​រដ្ឋាភិបាល​ និង ក្រុមហ៊ុន​ជា​ច្រើន។

Image result for AI

ម្យ៉ាងទៀត AI អាច​នឹង​កែ​ប្រែ​ឲ្យ​មាន​ភាព​លម្អៀង​បាន ហើយ​នឹង​ត្រូវ​បាន​គេ​ប្រើក្នុងផ្លូវមិនល្អ​​​ការ​ទាមទារ​សំណង​ធានា​រ៉ាប់រង ការ​រើស​ការងារ ​ឬការ​ធ្វើ​កម្ចី ជាដើម។

តើពិភពលោកអាចនឹងស្ថិតក្រោមការគ្រប់គ្រងរបស់វាទេ?

http://anarchak.com/wp-content/uploads/2017/09/

មានការលើកឡើងខុសៗគ្នាពីមជ្ឈដ្ឋានផ្សេងៗ។ សហគ្រិន​ផ្នែក​បច្ចេកវិទ្យា និង អ្នក​វិទ្យាសាស្ត្រ​ខ្លះធ្លាប់បាន​ព្រមាន​ថា​ AI នឹង​រីក​​ធំ​លឿន​ជា​ទី​បំផុត​ និង​​អាច​ខ្លាំង​ជាង​មនុស្ស។ វា​អាច​វិវត្តន៍​ខ្លួន​ទៅ​ជា​​កំពូល​ AI ដែល​អាចវ៉ា​មនុស្ស​ជាតិ​​ក្លាយ​ជា​ភាវៈ​​រស់​មាន​បញ្ញា​លំដាប់​ទី១។

Facebook ក៏ធ្លាប់ប្រកាសអសន្នម្ដងដែរកាលពីពេលកន្លងទៅ និងបានបិទចោលប្រតិបត្តិការដ៏គ្រោះថ្នាក់នេះក្រោយវាអាចបង្កើតភាសាផ្ទាល់ខ្លួន ដែលមនុស្សមើលមិនយល់បាន។ តែយ៉ាងណាស្ថាបនិក Facebook នៅតែមានសុទិដ្ឋិនិយមជាមួយនឹងបច្ចេកវិទ្យានេះ។

http://anarchak.com/wp-content/uploads/2017/09/

មកទល់ពេលនេះប្រទេសធំៗកំពុងព្យាយាមប្រណាំងប្រជែងផ្នែក​បច្ចេកវិទ្យា​ AI ។ ខណៈ​ប្រទេស​ចិន​វិញ​ ពេល​នេះ​ក៏​បាន​​ចូល​រួម​លើ​​ការប្រណាំងប្រជែង​នេះដែរ ​ដោយ​មាន​ផែនការ​ថា​នឹង​​ធ្វើ​ជា​ប្រទេស​នាំ​មុខ​គេ​ផ្នែក​បច្ចេកវិទ្យា​ AI ​​នេះឱ្យយ​បាន​ត្រឹម​ឆ្នាំ​ ២០៣០៕ ​​​​​​​​​​​​​​