MERLENG

តើជាការពិតទេ​ ដែលថាមនុស្សស្រីមានឬកពាបញ្ជាក់ថា​នាងចង់​រួមភេទ​ជាមួយ​អ្នកខ្លាំង!

តើ​សកម្ម​ភាព ឬ​ក៏​ឬកពា​មនុស្ស​ស្រី​បែប​ណា​ទើប​អាច​បញ្ជក់​ថា នាង​ពេញ​ចិត្ត​នឹង​រឿង​លើ​គ្រែ​របស់​បុរស? ពេល​ដែល​មនុស្ស​ស្រី យំ ឬក៏​សើច​ក្រោយ​ពេល​រួម ​សប្បាយ​ជា​មួយ​នឹង​អ្នក កុំ​ច្រ​ឡំ​ថា​នាង​មាន​រឿង​អ្វី​ខុស​ប្រ​ក្រ​តី​ឲ្យ​សោះ តាម​ពិត​នេះគឺ​ជា​សញ្ញា​ដែល​បញ្ជាក់​ពីភាព​ពេញ​ចិត្ត​នឹង​ការ​រួ​មភេទ​របស់។ មិន​តែ​ប៉ុណ្ណោះ នៅ​មាន​ចំណុច​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​អាច​បញ្ជាក់​ពី ឬក​ពា​ពេញ​ចិត្ត​របស់​មនុស្ស​ស្រី។

យំបន្ទាប់ពី (ដល់​កំពូល)

មាន​មនុស្ស​ជា​ច្រើន ដែល​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ជា​ខ្លាំង នៅ​ពេល​ដែលមិត្ត​ស្រី​របស់​ពួកគេ​យំ បន្ទាប់​ពី​បាន​សប្បាយ​រីក​រាយ​ជាមួយ​គ្នា​ត្រូវបាន​បញ្ចប់។ ជា​ការ​ពិត​ណា​សម្រាប់​ស្ត្រី​ដែល​ឈាន​ដល់​ចំណុច​កំពូល ពេល​ខ្លះមាន​អារម្មណ៍​ថា ដូច​ជាមាន​រលក​សញ្ញា​ដែល​បង្ខំ​ឲ្យ​ពួកគេ​យំ ឬក៏​ខឹង។ បើ​សិន​ជា​មិត្ត​ស្រី​របស់​អ្នក​មាន​អាការៈ​បែប​នេះ អ្នក​មិន​បាច់​បារម្ភទេ ព្រោះ​នាង​ត្រូវ​មាន​អារម្មណ៍​ល្អ​ឡើង​វិញដោយ​ខ្លួន​ឯង។

មិន​ព្រម​គេង បន្ទាប់​ពី​សប្បាយ​រួ​មគ្នា

ជា​ធម្មតា​ទាំង​​បុរស​តែង​តែ​មាន​ការ​អស់​កំលាំង​ជាង​មនុស្ស​ស្រី បន្ទាប់​បី​បានប្រព្រឹត្ត​រឿង​សប្បាយៗ​ជា​​មួយ​គ្នា ហើយ​ពួ​កគេត្រូវការ​សម្រាក​ដើម្បី​បំពេញ​ការ​អស់​កំលាំង។ ប៉ុន្តែ​ប្រសិ​នបើ​នាង បាន​ប្រែ​ក្លាយ​ជា​ប្រឆាំង​នឹង​អ្នក​ភ្លាមៗ ហើយ​ដើរ​តួជា​រំខាន កុំ​គិត​ថា​នាង​មើល​ងាយ​អ្នក។ ផ្ទុយ​ទៅ​វិញ​អ្នក​ត្រូវ​ឱបនាង ហើយ​ផ្តល់​នូវ​ការ​វិកា​ស្រឡាញ់​ដល់​នាង។

ចង់​ឱ​ប​អ្នក​ឲ្យ​តឹង​ណែន

នេះ​គឺ​ជា ឬកពា​មួយ​ដែល​បង្ហាញ​ថា​មនុស្ស​ស្រីពេញ​ចិត្តនឹង​អ្នក បន្ទាប់​ពី​ឈាន​ដល់​ (ចំណុចកំពូល)។ នាង​ចង់​ឱប​អ្នក​ឲ្យ​តឹង​ណែន ឬ​ក៏​សង្ងំ​នៅ​លើ​ដើម​ទ្រូង​របស់អ្នក នេះ​ជា​សញ្ញា​មួយ​ប្រាប់​ថា នាង​ចូល​ចិត្ត​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ។

មិន​ទាន់​ចង់​ក្រោក​ពី​គ្រែ​ភ្លាមៗ

បន្ទាប់ពី (ភាព​សប្បាយ​រីក​រាយ) មនុស្ស​ស្រីតែង​តែ​ក្រោក​ចេញ​ពី​លើ​គ្រែ ដើម្បី​រៀប​ចំអាហារ​សម្រន់​សម្រាប់​អ្នក។ ទោះ​ជា​យ៉ាង​ណា បើ​នាង​មិន​គ្រោក​ចេញ​ភ្លាមៗ គឺ​ដោយ​សារតែ​ភាព​ញាប់​ញ័រ​របស់​នាង​មិន​ទាន់​បញ្ចប់។ ប្រសិន​បើ​នាង​ត្រូវការ​ពេល​វេលា​ពីរ​ទៅបី​នាទី មុ​ន​ពេល​អ្នក​ងូត​ទឹក និង​រៀប​ចំនំ​ខ្លះ ពេល​នោះអ្នក​អាច​និយាយ​ប្រាប់​ថា អ្នក​ត្រូវការ​សម្រាក​ជាង ពេល​លឺ​បែបនេះ​នាង​កាន់តែ​សប្បាយ​ចិត្ត។

មិន​ចង់​ឈប់​និយាយ​ពី​ (រឿង​ផ្លូវ​ភេទ)

បន្ទាប់ពី​ការ​រួម​ភេទ​កន្លង​ផុត​ទៅ នាង​តែង​តែ​ចង់​និយាយ​រឿង​ដែល​ពាក់​ព័ន្ធ​ជាមួយ​នឹង​ (សេច​ក្តី​ស្នេហា) ដែល​អ្នក​បាន​ធ្វើ​រួចហើយ ជា​ពិសេស​គឺ​និយាយ​ដដែលៗ បន្ទាប់​មក​គឺ​បញ្ឆិត​បញ្ឆៀង​ទៅ​រក​​សមត្ថភាព អាអូន​តូច របស់​អ្នក។

សើច​បែប​លលៀម

នេះ​គឺ​ជា​ចំណុច​មួយ​ដែល​គួរឲ្យ​ត្រេក​អ​បំផុត​សម្រាប់​អ្នក ព្រោះនាង​មាង​អារម្មណ៍​ថា​អ្វី​ៗ​ពិត​ជា​អស្ចារ្យសម្រាប់​នាង ទើប​បញ្ចេញ​សំឡេង​សើច​នេះ​ឡើង។ ផ្តល់​នូវ​ស្នាមថើប​ជា​កំលាំង​ចិត្ត​ដល់​នាង ដើម្បី​បង្ហាញ​ថា​អ្នក​ពិត​ជា​ចង់​ផ្តល់​នូវ​សេច​ក្តី​ស្រឡាញ់​ដល់​នាង៕

Add a Comment