MERLENG

ដាំចម្ការពោតសម្រាប់ផ្តល់ជាចំណីសត្វសេកនិងចាបជិត៣០០០ក្បាលមកសុីជារៀងរាល់ថ្ងៃអស់រយៈពេល១៧ឆ្នាំ

ឥណ្ឌា៖ លោក HarsukhBhaiDobariya រស់នៅក្នុងប្រទេសឥណ្ឌាមកពីតំបន់Gujaratដែលមានចំណង់ចំណូលចិត្តលើសត្វស្លាបបានធ្វើការលះបង់ចំការកសិកម្មរបស់គាត់សម្រាប់ផ្តល់ជាចំណីដល់សត្វសេក និងចាបប្រមាណជិត ២៥០០-៣០០០ក្បាលជារៀងរាល់ថ្ងៃដែលមកស៊ីចំណីនៅចំការរបស់គាត់។ ដោយហេតុតែស្រលាញ់សត្វ គាត់បានធ្វើបែបនេះអស់រយៈ១៧ឆ្នាំទៅហើយ ហើយចំការរបស់គាត់ក៏ក្លាយជាតំបន់សម្រាប់សត្វស្លាប ជាច្រើនក្បាលមករស់នៅ និងជាកន្លងដែលមានសុវត្ថិភាពជាងគេផងដែរ។

កាល់ពីឆ្នាំ២០០០ លោកHarsukhBhaiDobariya បានជួបគ្រោះថ្នាក់ធ្វើអោយបាក់ឆ្អឹងជើងរបស់គាត់ពេលនោះគាត់ដើរទៅណាមិនរួចចេះតែអង្គុយលេងនៅចំការ ពេលនោះគាត់ក៏សាក់ល្បងដាំពោតបួន ដប់ដើមលេងស្រាប់តែមានសត្វសេក និងចាបជាច្រើនប្រភេទមកស៊ីពោតរបស់គាត់ ចាប់តាំងពីនុងមកគាត់ចេះតែមានអារម្មណ៏ល្អនឹងពួកវា ហើយថ្ងៃទី ២ ទី៣ ទី៤ចំនួនសត្វដោយមកស៊ីចេះតែច្រើនទៅៗដោយហេតុគាត់ពុំបានធ្វើបាបពួកវា បន្ទាប់ពីនុងមកគាត់ចេះតែសង្កេត និងយល់ថាបើសិនចំការរបស់គាត់ដាំពោតច្រើនប្រហែលជាមានសត្វកាន់តែច្រើនមកស៊ីហើយ លុះគិតបែបនេះធ្វើអោយគាត់បែកគំនិតដាំពោតជាចំការតែម្តង ទើបមិនយូរប៉ុន្តែក៏ដូចការគិតរបស់គាត់គឺមានសត្វរ៉ាប់ពាន់ក្បាលមករស់នៅ និងស៊ីដំដាំរបស់គាត់តែម្តង។

ប៉ុន្តែសត្វដែលមករស់នៅ និងស៊ីពោតរបស់គាត់កាន់តែច្រើនក៏ធ្វើអោយរំខានអ្នកជិតខាងរហូតដល់ឆ្នាំ ២០១២ទើបគាត់សម្រេចចិត្តផ្លាស់ប្តូរកន្លែងចំការគាត់ដើម្បីកុំអោយមានការរំខានដល់អ្នកជីតខាងគាត់។ លុះផ្លាស់ទៅដល់កាន់ថ្មីគាត់បានសម្រេចចិត្តធ្វើជាសួនសត្វ ដែលមានជម្រកសត្វ និងដាក់ទុយោទឹកអោយសត្វអាចផឹកទឹកបាន និងផ្តល់ភាពងាយស្រួលដល់ពួកវា។

មកដល់ពេលបច្ចុប្បន្ន17ឆ្នាំសត្វជាច្រើនបានមករស់នៅកន្លែងរបស់គាត់ ដែលប្រែក្លាយទៅជាសម្រស់ធម្មជាតិដល់ល្អឯក​ដែលពោលពេញដោយសត្វសេក និងចាបមករស់នៅបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ហើយរាល់ថ្ងៃចំពោះការចំណាយទៅលើពួកវាប្រមាណជា ២ពាន់ដុល្លាជាប្រចាំ។ ប៉ុន្តែអាចប្តូរចំការរបស់គាត់ប្រែក្លាយទៅជាកន្លែងអភិរក្សសត្វស្លាបដ៏គួរអោយចាប់អារម្មណ៏ទៅវិញ។

ប្រភព :biz

Add a Comment