MERLENG

ដាក់​ឈ្មោះ​បែប​នេះតាម​​ពិត ពេជ្រ ថៃ មាន​ប្រវត្តិ​កម្សត់​ណាស់!

​ប្រិយមិត្ត​មួយ​ចំនួន ប្រាកដ​ជា​បាន​ឃើញ​នារី​ម្នាក់ ដែល​រិះ​គន់​បេក្ខភាព The Voice Kids Cambodia ថា​ហេតុអ្វី​បាន​ជា​ដាក់​ឈ្មោះ ពេជ្រ ថៃ មិន​ដាក់​ថា ពេជ្រ ខ្មែរ ជា​ដើម។ តាម​ពិត ដំណាល​រឿង​ពិត​ជា​កម្សត់​ណាស់ ព្រោះ ពេជ្រ ថៃ ត្រូវ​ឪពុក​ម្ដាយ​ទៅ​ធ្វើការ​​នៅ​ប្រទេស​ថៃ​ចោល​បាត់ ហើយ​ឪពុក​នោះ​មាន​ឈ្មោះ ពេជ្រ ទើប​មាន​កូន​ដាក់​ឈ្មោះ ពេជ្រ ថៃ ដើម្បី​រំឭក​ពី​ជីវិត​តស៊ូ។

លោក​យាយ ហូ ហុម ដែល​មាន​អាយុ៧៧ឆ្នាំ​ទៅ​ហើយ និង​កំពុង​រស់នៅភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្ត​បាត់​ដំបង គឺ​ជា​ជីដូន​បង្កើត​របស់​កុមារ ពេជ្រ ថៃ ហើយ​ក៏​ជា​អ្នក​ចិញ្ចឹម​បី​បាច់​ថែរក្សា​កុមារ​នេះ​ឲ្យ​ធំ​ដឹង​ក្ដី រហូត​បាន​ចូល​ប្រឡង​ចម្រៀង​កម្មវិធី​លំដាប់​ថ្នាក់​ពិភពលោក The Vocie Kids Cambodia។

លោក​យាយ​បាន ប្រាប់​ថា កូន​ស្រី​ទី២ របស់​លោក​យាយ មាន​ជីវភាព​ខ្វះ​ខាត​ខ្លាំង ត្រូវ​ពឹង​លើ​កម្លាំង​រក​ស៊ី និង​ធ្វើ​ការ​ដល់​ប្រទេស​ថៃ​ឯណោះ។ កូន​ស្រី​ទី២ របស់​លោក​យាយ​នេះ បង្កើត​បាន​កូន ២​នាក់ ដោយ​ក្នុង​នោះ​កូន​ស្រី​ច្បង​មាន​ប្ដី​ហើយ នៅ​ឡើយ ពេជ្រ ថៃ ជា​ក្មេង​រៀន​ថ្នាក់​ទី៧ ហើយ​ក៏​ជា​ក្មេង​កម្សត់ ដែល​មិន​បាន​ជួប​ឪពុក​ម្ដាយ​ច្រើន​ដូច​ក្មេង​ដទៃ​ឡើយ។

មុន​កើត ពេជ្រ ថៃ ប្ដី​ប្រពន្ធ​ដ៏​ក្រខ្សត់ បាន​នាំ​គ្នា​ផ្សង​ព្រេង​ទៅ​ធ្វើ​ការ​នៅ​ថៃ លុះ​មាន​ផ្ទៃ​ពោះ ទើប​ត្រលប់​មក​ស្រុក​វិញ។ បាន​ត្រឹម ៣​ថ្ងៃ​ប៉ុណ្ណោះ ក៏​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ប៉ុន្តែ​បំណាច់​កើត​មក​ជា​អ្នក​ក្រ ត្រូវ​ប្រឹង​ត្រដរ​ត្រលប់​ទៅ​ធ្វើ​ការ​នៅ​ថៃ​វិញ​ទាំង​កូន​ខ្ចី គឺ​ក្រោយ​បង្កើត​កូន​បាន ១០​ថ្ងៃ​ប៉ុណ្ណោះ។ ចំណែក ពេជ្រ ថៃ នៅ​ជាមួយ​ជីដូន ធំ​ធាត់​ដោយ​គុណ​ទឹក​ដោះ​គោ។

ដោយ​សារ​ជីវិត​កម្សត់ ឪពុក​ឈ្មោះ ពេជ្រ និង​រំឭក​ទៅ​ដល់​វាសនា​កម្មករ​នៅ​ថៃ ដែល​អាច​ប្រសូត​បាន​កូន​ប្រុស​ជា​តំណក់​ឈាម ទើប​គ្រួសារ​សម្រេច​ដាក់​ឈ្មោះ ពេជ្រ ថៃ។ លោក​យាយ ហូ ហុម បាន​ប្រាប់​ទៀត​ថា ចៅ​ប្រុស​របស់​លោក​យាយ លុះ​ធំ​ដឹង​ក្ដី ក៏​កើត​ការ​នឹក​រឭក​ដល់​ឪពុក​ម្ដាយ និង​ត្រាប់​សំឡេង​តាម​លោក​តា ស៊ីន ស៊ីសាមុត រហូត​ច្រៀង​បាន​យ៉ាង​កម្សត់​តាម។

ដោយ​ឃើញ​មាន​ដុង ទាំង​គ្មាន​ជាប់​សែ​ស្រឡាយ​អ្នក​សិល្បៈ​បែប​នេះ លោក​យាយ ក៏​ជម្រុញ​បន្ថែម ឲ្យ​រៀន​សូត្រ​កាន់​តែ​ខ្ពស់ ចេះ​ដឹង​ខុស​ត្រូវ ចេះ​គោរព​ចាស់​ទុំ។ ក្រោយ​មក​មាន​ការ​ប្រកាស​ប្រឡង The Vocie Kids Cambodia លោក​យាយ​ក៏​បាន​រក​អ្នក​ជួយ​ចូក​ជួយ​ចែវ ដាក់​ឈ្មោះ​ប្រឡង និង​ល្បី​ឈ្មោះ​ដូច​រាល់​ថ្ងៃ៕ ​

http://www.angkorpost.net/wp-content/uploads/2017/08/

http://www.angkorpost.net/wp-content/uploads/2017/08/

http://www.angkorpost.net/wp-content/uploads/2017/08/

http://www.angkorpost.net/wp-content/uploads/2017/07/

Add a Comment