MERLENG

ញឹក ប៊ុនឆៃ អតីតឧបនាយករដ្ឋមន្ត្រីត្រូវបានចាប់ខ្លួន ពីបទពាក់ព័ន្ធជាមួយករណី ផលិតគ្រឿងញៀន នៅខេត្តកំពង់ស្ពឺ

អតីតឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ និងបច្ចុប្បន្នជា ប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ដោយមានការពាក់ព័ន្ធ ជាមួយករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០១២ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

https://kbnlive.files.wordpress.com/2017/08/

ប្រភព័ត៌មាន បានឱ្យដឹងថា កម្លាំងនគរបាលរាជធានីភ្នំពេញ បានអនុវត្តតាមដីការបស់តុលាការ ដើម្បីនាំខ្លួនលោក ញឹក ប៊ុនឆៃ មកសាកសួរនាំនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយពាក់ព័ន្ធជាមួយករណីផលិតគ្រឿងញៀន ដែលមានទីតាំងស្ថិតនៅ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណុចគីឡូម៉ែត្រលេខ៨១-៨២ ។

https://kbnlive.files.wordpress.com/2017/08/

កាលពីឆ្នាំ ២០១២ សមត្ថកិច្ច បានចុះបង្រាបទីតាំងខាងលើ ដោយដឹងថា ម្ចាស់ទីតាំងផលិតគ្រឿងញៀនដ៏ធំនោះមានឈ្មោះ ជា ជុង ដែលគេស្គាល់ច្បាស់ថា ជាទីប្រឹក្សារបស់លោកឧបនាយករដ្ឋមន្ត្រីញឹក ប៊ុនឆៃ ។
កន្លងមកគេធ្លាប់បានឃើញលោក ញឹក ប៊ុនឆៃ និង ឈ្មោះ ជា ជុង ចេញចូលទីតាំងខាងលើជាញឹកញាប់ រួមជាមួយជនជាតិ ចិន២នាក់ ជនជាតិថៃម្នាក់ ដែលជាអ្នកបច្ចេកទេសក្នុងការលាយថ្នាំសំរាប់ផលិតគ្រឿងញៀន ។

https://kbnlive.files.wordpress.com/2017/08/

គួរបញ្ជាក់ថា បច្ចុប្បន្នឈ្មោះ ជា ជុង កំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃ ក្នុងបទល្មើសផលិតគ្រឿងញៀន ចំណែកលោក ញឹក ប៊ុនឆៃ កំពុងធ្វើការឃាត់ខ្លួន ដើម្បីសាកសួរ ៕

Add a Comment