MERLENG

ជីវិតគូរបស់តារាកំប្លែង នីឡា ដល់ផ្លូវបំបែកហើយ​ តើមានរឿងអ្វីទៅ?

​តារាកំប្លែងកញ្ញា វ៉ាន់ នីឡា កូនស្រីរបស់លោក សុវណ្ណ រិទ្ធី ហៅលោកតាវិចទ័រ បានភ្ជាប់ពាក្យ តាមប្រពៃណីខ្មែររួចមកហើយ កាលពីឆ្នាំ២០១៦កន្លងទៅ ជាមួយនឹងលោក ផន រង្សី វ័យ២៤ឆ្នាំ ដែលត្រូវជាកូនប្រុសក្នុងត្រកូលគ្រួសារថៅកែល្ខោនបាសាក់វង់ ភី សុគន្ធធី ដោយឡែកកាលពីមួយម៉ោងមុននេះមិនដឹងមានរឿងអ្វីកើតឡើងទេ បានជាធ្វើឲ្យកញ្ញា នីឡា និយាយពាក្យមួយឃ្លានេះចេញមក។
Image may contain: 1 person

​បើយោងតាមគណនីហ្វេសប៊ុករបស់កញ្ញា នីឡា បានសរសេររៀបរាប់ថា «គ្រប់យ៉ាងគឺចប់ សុំទោសដែលមិនអាចកាន់ដៃអ្នកបន្តទៅមុខទៀត អរគុណគ្រប់យ៉ាងដែលបានផ្ដល់អោយ សំណាងល្អណា៎ Reng Sey»។ ​នេះបញ្ជាក់ថាស្នេហារបស់អ្នកទាំងពីរ កំពុងតែជួបបញ្ហាចំណែកឯនៅហ្វេសប៊ុករបស់លោក ផន រង្សី ដែលជាគូដណ្តឹងកញ្ញា វ៉ាន់ នីឡា ក៏បានស៊ែរ និងសរសេរសាររៀបរាប់មួយចំនួនដូច្នេះថា៖«មិនបាច់សុំទោសទេអូន។ អ្វីដែលអូនធ្វើ គឺត្រឹមត្រូវហើយ ជិតបីឆ្នាំហើយ ដែលយើងស្រឡាញ់គ្នាដោយមិនមានការបង្ខិតបង្ខំពីចាស់ទុំឡើយ ហើយបងក៏មិននឹកស្មានថាមានរឿងបែបនេះចូលមកក្នុងជីវិតបងដែរ។ បងមិនខឹងនឹងអូនទេ ព្រោះបងតែងគិតថាបងមិនសាកសមនឹងអូននោះទេ ទាំងរូបរាងទាំងការងារ។ បងត្រឹមជាមនុស្សប្រុសធម្មតាម្នាក់ រូបរាងក៏មិនស្អាត មិនទាន់សម័យ អត់ចេះ sweet អីដូចគេនោះទេ។ 

ត្រឹមជានាក់រកស៊ីធម្មតាម្នាក់ ទំរាំបានលុយគេ អត់ងងុយ ស្អុយភ្នែក ញើសហូរដាបខ្លួនមិនសាកសមអីនឹងអូនជាតារាល្បី ស្អាត មានគេស្រឡាញ់គាំទ្រច្រើន។ អូនដឹងហើយតាំងពីភ្ជាប់ពាក្យមកទល់នឹងពេលនេះ បងតែងតែត្រូវគេរិះគន់ប្រមាថតិះដៀលថាបងចេះថាបងចុះ តែបងមិនដែលខ្វល់ទេ ព្រោះវាមិនមែនជាការពិត។ បងតែងតែខំប្រឹងប្រែងរកស៊ីទាំងឈឺទាំងជា ព្រោះចង់សំរេចគោលដៅមុនពេលយើងរៀបការ។ 

តែគ្រប់យ៉ាងវារលាយអស់ហើយ។ ពេលអត់ពីបងត្រូវធ្វើជាក្មេងល្អណា ក្មេងក្បាលរឹងជូនពរឱ្យអូនជួបមនុស្សល្អ និងសាកសមនឹងអូន។ ធ្វើមិចបើនិស្ស័យពួកយើង បានត្រឹមគូដណ្តឹង»
Image may contain: 1 person, smiling, selfie and close-up
Image may contain: 2 people, close-up
Image may contain: 2 people, people smiling, people standing, wedding and outdoor
Image may contain: 2 people, people sitting and indoor