MERLENG

ចំនុចពិសេសនៃរថយន្ត​របស់​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump​ ដែលយើងមិននឹកស្មានដល់(មានវីដេអូ)

កាល​ដើម​សប្ដាហ៍​​ប្រិយមិត្ត​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ក្រោយ​ដឹង​ពី​សមត្ថភាព​ដ៏​ខ្លាំង​ក្លា​​នៃ​កាំភ្លើង​របស់​អង្គរក្ស​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump។ ថ្ងៃ​នេះ​មក​ដឹង​ពី​ការ​ពិត​ដ៏​អស្ចារ្យ​ ៩ ចំណុច​ទៀត​ពី​រថយន្ត​​ដឹក​ប្រធានាធិបតី​ថ្មី​រូប​នេះ​ ដែល​អាច​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​ពេល​ដឹង​រួច។

https://1.bp.blogspot.com/-u0rsXUHf0n4/WbOzaXljFvI/AAAAAAAADb0/ds6KFGx7ByE3wAoqcltC4oPoG0d7f-0mQCLcBGAs/s1600/

១. តម្លៃ​​ចំណាយ​លើ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​

រថយន្ត​ដែល​ប្រើ​សម្រាប់​ថ្ងៃ​ឡើង​កាន់​តំណែង​របស់​លោក​ Donald Trump បាន​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​អស់​រាប់​ឆ្នាំ​មក​ហើយ។ រយៈពេល​កន្លង​មក​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​​ក្រុមហ៊ុន​ General Motor បាន​ចំណាយ​​ប្រមាណ​ ១៥ លាន​ដុល្លារ​ទៅ​លើ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​តែ​មួយ​មុខ​ ដើម្បី​បង្កើន​ភាព​ខ្លាំង​របស់​រថយន្ត។​​

https://4.bp.blogspot.com/-QY5uOpv0cFc/WbOzTbHGUMI/AAAAAAAADbU/pGgE-u_qiKQ-TzaEU6dDtVlW6wMfZB6OQCEwYBhgL/s1600/

២. រថយន្ត​ដែល​ដូច​ជា​រថក្រោះ​

ការ​ចំណាយ​រាប់​លាន​ដុល្លារ​លើ​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ធ្វើ​ឲ្យ​គេ​ផលិត​បាន​រថយន្ត​ដែល​រឹងមាំ​ដូច​ជា​រថក្រោះ​​ដោយ​​ទ្វារ​រថយន្ត​មាន​កម្រាស់​​ដល់​ ២០ ស.ម, កញ្ចក់​ដែល​អាច​បញ្ឈប់​គ្រាប់​កាំភ្លើង A.44 Magmum, តួ​ខ្លួន​ពាស​ដែក​​កម្រាស់​ ១២,៧ ស.ម និង​ បាត​រថយន្ត​ពាស​ដែក​ដែល​អាច​ការពារ​ប្រធានាធិបតី​ពី​គ្រាប់​បែក​ដៃ​ និង គ្រាប់​បែក​ដែល​បោះ​ចូល​​ក្រោម​រថយន្ត​បាន។ មិន​តែ​ប៉ុណ្ណោះ​ធុង​ផ្ទុក​ប្រេង​ឥន្ធនៈ​ក៏​ពាស​ដែក​ដែរ​ ដោយ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ហ្វូម​ពិសេស​​ ប្រសិន​បើ​​ធ្លុះ​ធ្លាយ​កន្លែង​ណា​ហ្វូម​នឹង​ទៅ​ផ្ចិត​រន្ធ​នោះ​ភ្លាម។ ​​​​

https://3.bp.blogspot.com/-A4kdEu2oxXM/WbOzUsdxr6I/AAAAAAAADbY/CBL-Ol7xY1oUOaKg4y763Ki4NhxPvyRbgCEwYBhgL/s1600/

៣. តម្លៃ​

ដោយ​សារ​ភាព​ខ្លាំង​ទាំង​ប៉ុន្មាន​ខាង​លើ​ធ្វើ​ឲ្យ​រថយន្ត​​នីមួយៗ​របស់​ប្រធានាធិបតី​ត្រូវ​ចំណាយ​ ១,៥ លាន​ដុល្លារ​ដើម្បី​ផលិត​ឡើង។ តម្លៃ​ថ្លៃ​ហើយ​សូម្បី​តែ​ប្រេង​ឥន្ធនៈ​ក៏​ស៊ី​ច្រើន​ដែរ​ដោយ​ ១០០ គីឡូម៉ែត្រ​ចំណាយ​ប្រេង​ឥន្ធនៈ​អស់​ ៥៨,៨ លីត្រ​ឯណោះ។

៤. ល្បឿន​

រថយន្ត​ដឹក​ប្រធានាធិបតី​​ដើម្បី​បង្កើន​សន្ទុះ​ដល់​ ១០០ គ.ម/ម៉​ បាន​ត្រូវ​ប្រើ​ពេល​ ១៥ វិនាទី​ឯណោះ។ ត្បិត​ថា​រថយន្ត​អាច​បង្កើន​សន្ទុះ​យឺត​​ ប៉ុន្តែ​​​​អ្នក​​បើកបរ​​ដែល​​ជា​ភ្នាក់ងារ​សម្ងាត់​ទទួល​បាន​ការ​ហ្វឹកហាត់​ដ៏​ពិសេស​អាច​ធ្វើ​ឲ្យ​រថយន្ត​ដ៏​ធ្ងន់​នេះ​បើក​ដូច​ជា​រថយន្ត​ Ferrari យ៉ាង​អ៊ីចឹង។ វគ្គ​បើកបរ​ពិសេស​ដែល​តៃកុង​បាន​ឆ្លង​កាត់​​នឹង​ធានា​ថា​គេ​អាច​​បញ្ជា​រថយន្ត​ចេញ​ពី​ស្ថានភាព​គ្រោះ​ថ្នាក់​បាន​គ្រប់​ពេល។​​​​​

https://1.bp.blogspot.com/-upCJZOnSWiA/WbOzUjwMupI/AAAAAAAADbc/dntPk93lbFwBAs_8dcjYrtBQ-b3s7GrdACEwYBhgL/s1600/

៥. មិន​មែន​មាន​តែ​មួយ

នៅ​ក្នុង​ក្បួន​ដង្ហែ​​នីមួយៗ​អ្នក​អាច​នឹង​ឃើញ​ថា​មាន​រថយន្ត​​​ម៉ូដែល​ Limousineនេះ​​ប្រហែល​ ២-៣ គ្រឿង​បាន​​បង្ហាញ​ខ្លួន ដោយ​គេ​ប្រើ​វា​សម្រាប់​​ដឹក​​បុគ្គល​សំខាន់ៗ ហើយ​អ្វី​ដែល​សំខាន់​ប្រើ​ជា​នុយ។ ពេល​ដែល​រថយន្ត​ដូច​គ្នា​បង្ហាញ​ខ្លួន​ក្នុង​ពេល​តែ​មួយ​ នោះ​ឃាតក​​មិន​អាច​កំណត់​បាន​ទេ​ថា​រថយន្ត​មួយ​ណា​ដែល​ដឹក​ប្រធានាធិបតី​នោះ។​​

https://3.bp.blogspot.com/-8jN1YxJlpoc/WbOzVH2-ueI/AAAAAAAADbg/eeIk3SqspugDM3c9OM7t4f1TCql4Yiu_gCEwYBhgL/s1600/

៦. តែង​ដឹក​ទៅ​មុន

ពេល​ដែល​ប្រធានាធិបតី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ណា​មួយ​ ​គេ​តែង​ប្រើ​យន្តហោះ​ចម្បាំង​របស់​កងទ័ព​អាមេរិក​ដើម្បី​ដឹក​រថយន្ត​​​ទៅ​ដល់​គោល​ដៅ​មុន​ ដើម្បី​ត្រៀម​សម្រាប់​ការ​មក​ដល់​របស់​ប្រធានាធិបតី។

https://3.bp.blogspot.com/-7zkKTz9a-uA/WbOzWsHsJbI/AAAAAAAADbk/nMnikG64Pyk92tHxFjOnN8wuNnHgqGmWwCEwYBhgL/s1600/

៧. ក្បួន​ដង្ហែ​មិន​តូច​ឡើយ

តាម​ការ​ឲ្យ​ដឹង​របស់​អតីត​ភ្នាក់ងារ​​ឲ្យ​ដឹង​ថា​ក្បួន​ដង្ហែ​ប្រធានាធិបតី​អាមេរិក​​​តែង​មាន​ការ​ចូល​រួម​ពី​រថយន្ត​យ៉ាង​តិច​បំផុត​ ១០ គ្រឿង​ដើម្បី​ធានា​​ឲ្យ​បាន​សុវត្ថិភាព​ខ្ពស់។ ប្រសិន​បើ​ស្ថិត​នៅ​តំបន់​ដែល​គេ​យល់​ថា​មាន​គ្រោះ​ថ្នាក់​ខ្ពស់​នោះ​ក្បួន​ដង្ហែ​កាន់​តែ​ធំ​ដោយ​អាច​មាន​ការ​ចូលរួម​ពី​រថយន្ត​ ៤០ គ្រឿង​ បូក​រួម​​នឹង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ទៀត។

https://2.bp.blogspot.com/-Gn177eIqf3s/WbOzWuVo1FI/AAAAAAAADbo/DuLiEm0dPnMl9s2EI-ChVAkXTZax2PPaQCEwYBhgL/s1600/

​​ ៨. អង្កេត​ជាប់​ជានិច្ច

ក្រៅ​ពី​អង្កេត​មើល​មនុស្ស​ស្ថានភាព​នៅ​ជុំវិញ​ដោយ​មិន​ងាយ​នឹង​ប៉ប្រិច​ភ្នែក​ហើយ​ ភ្នាក់ងារ​ពិសេស​ទាំង​អស់​ថែម​ទាំង​​ស្ដាប់​​​រលក​សញ្ញា​​ដែល​អាច​ផ្ដល់​ជា​ការ​គំរាម​កំហែង​ដល់​ប្រធានាធិបតី​ទៀត​ផង។​​​

https://4.bp.blogspot.com/-AFoI5mR4vwI/WbOzYkdVrpI/AAAAAAAADbs/vagru6b531ElfzBEovwjDmP0QaGhLQdoQCEwYBhgL/s1600/

៩. មុខងារ​ការពារ​ពិសេស​​មិន​ចាញ់​រថយន្ត​ក្នុង​រឿង​ 007

មុខងារ​ពិសេស​ៗ​និង​ទំនើបៗ​រួម​មាន​ កាមេរ៉ា​សម្រាប់​មើល​ពេល​យប់, គ្រាប់​បែក​ទឹក​ភ្នែក, ឧបករណ៍​ពន្លត់​អគ្គីភ័យ និង អាច​​​ទប់​ទល់​នឹង​ការ​វាយ​លុក​ដោយ​សារធាតុ​គីមី​ជា​ដើម៕​​​ ​​

https://4.bp.blogspot.com/-U44aC4ZbLZA/WbOzZV1uxNI/AAAAAAAADbw/x95Dlp1wt1UAcXlD7Sa6b0gK6M1SbNW7wCEwYBhgL/s1600/

https://1.bp.blogspot.com/-PDisb0uthZI/WbOza92KdxI/AAAAAAAADb4/gijmIwoqBSQeMLJ1VAsBB_Dh5sj88tbHQCEwYBhgL/s1600/