MERLENG

ចំណេះជិះកឯង !​ ករណីពុលអាហារនៅវៀតណាម «កើនឡើងទ្វេដងនៅទូទាំងប្រទេស» នាំឲ្យមនុស្សស្លាប់ និងដេកពេទ្យរាប់ពាន់នាក់!

(ហូជីមិញ)៖ ក្នុងរយៈពេលចន្លោះខែមករា​ដល់ខែសីហា ឆ្នាំ២០១៧នេះ វៀតណាម​បានជួបប្រទះការពុល​ចំណីអាហារ​ចំនួន ៧៧ករណី ដែលបានបង្ក​ឲ្យមនុស្ស​​ចំនួន ២,២១៤នាក់ ធ្លាក់ខ្លួនឈឺធ្ងន់ និងផ្តាច់ជីវិត ១៧នាក់ផ្សេងទៀត ស្របពេល​ដែលប្រជាជាតិ​អាស៊ានមួយនេះ កំពុងតែប្រឈមមុខនឹងបញ្ហាម្ហូបអាហារ មានផ្ទុក​សារធាតុគីមី​ដ៏ច្រើន​លើសលប់។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០១៧។

ស្របពេលដែល​ខ្លួនបាន និងកំពុងចំណាយ​ប្រាក់យ៉ាងច្រើន​លើការនាំចូលបន្លែ ក៏ដូចជាផ្លែឈើ​ដ៏ច្រើនសន្ធឹកសន្ធាប់​ពី​បរទេស​ជាពិសេសចិន និង​ថៃដោយ​សារតែ​ប្រជាពលរដ្ឋ​ចាប់ផ្តើមបាត់​បង់ទំនុកចិត្ត លើ​ផលិត​ផល​​បន្លែ-ផ្លែឈើ​ក៏ដូចជាសាច់ នៅក្នុងប្រទេស​របស់​ខ្លួន ព្រោះតែការប្រើប្រាស់​សារធាតុ គីមី​គ្រោះ​ថ្នាក់​ក្នុង​​កម្រិតដ៏ច្រើន​លើសលប់ រហូតអាចបង្ក​ផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់សុខភាព​អ្នកបរិ​ភោគ​នោះ ​វៀតណាម​ក៏បានចាប់ផ្តើម​រៀបចំ​​ផែន​ការ​សំ​ដៅ​ធ្វើ​យ៉ាង​ណា​ធានា​​​ការ​ផ្គត់​ផ្គង់នៃបន្លែ និងសាច់នៅក្នុង​ស្រុក​​​ដែល​​មាន​​​សុវត្ថិ​ភាព​​សម្រាប់​ប្រជាជន​របស់ខ្លួន។

គួរបញ្ជាក់ថា ប្រទេសវៀតណាម​កាន់តែ​​ចំណាយលុយ​ច្រើនឡើងៗ​​បន្ថែមទៀត ពោលគឺ​ដល់​ទៅចំនួន​​ប្រហែល ១៦៤លាន​ដុល្លារអាមេរិក​​ ទៅលើ​បន្លែ​​​ និង​ផ្លែ​ឈើ​​ដែល​ធ្វើ​ការនាំចូល​ពី​ក្រៅប្រទេស​​នៅក្នុងរយៈពេល​តែពីរ​ខែដំបូង​​នៃឆ្នាំ២០១៧​នេះ​ប៉ុណ្ណោះ ហើយចំនួននេះ​​​បានកើនឡើង​​​​ដល់ទៅ​ ​៥៥ភាគរយ បើធៀប​នឹង​ពេលដូចគ្នា​​នៅឆ្នាំ២០១៦។ គេសង្កេតឃើញថា​ ប្រជាជនវៀតណាម​​​ពីមួយឆ្នាំទៅ​មួយឆ្នាំ​​កាន់តែមាន​​ទំនោរ​​ទៅរកបន្លែ-ផ្លែឈើ​​ដែលនាំចូល​ពីបរទេស​​ ជា​ពិសេសចិន​ និងថៃតែម្តង​​ជាជាង​ការទិញ​ផលិត​ក្នុង​ស្រុក​របស់ខ្លួន​ពីព្រោះតែ​​បញ្ហា​នៃការ​ប្រើប្រាស់​ថ្នាំគីមី​​ ច្រើនលើស​លប់​ហួស​កំណត់ ដោយ​ហេតុ​តែ​ចង់​បាន​ផលចំណេញ​​ច្រើន ​​​រហូត​ភ្លេច​គិតគូរ​ពីផល​ប៉ះ​ពាល់ដល់​​​សុខភាព​​​អ្នក​​បរិភោគ៕

ប្រភពៈfreshnewsasia

http://image.freshnewsasia.com/2017/113/

http://image.freshnewsasia.com/2017/113/

http://image.freshnewsasia.com/2017/113/

http://image.freshnewsasia.com/2017/113/