MERLENG

ចៅសង្កាត់​ទំនប់ទឹកត្រូវពលរដ្ឋទាមទារ​ឲ្យ​ ផ្ដល់​លុយ​១០​ដុល្លារ​ និង​៥០​ម៉ឺន​ដុល្លារតាម​ការសន្យា[វីដេអូ]

ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋ​ជាច្រើន​សិប​នាក់ បាន​នាំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​ ចៅសង្កាត់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP ) ផ្តល់​ថវិកា​១០​ដុល្លារ ដល់​មនុស្ស ចាស់​អាយុ​៦៥​ឆ្នាំ​​ និង​ថវិកា​ចំនួន​៥០​ម៉ឺន​ដុល្លារ យក​មក ​អភិវឌ្ឍ​មូលដ្ឋាន របស់​ពួកគាត់ តាម​ការ​សន្យា​កាលពី​មុន​ពេល​បោះឆ្នោត។

ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ ចំការមន នេះ​ បាន​ធ្វើឡើង ក្នុង​វេទិកា​​សាធារណៈ កាលពី ព្រឹក​ថ្ងៃ​ទី​៧ ​ខែ​សីហា ឆ្នាំ​២០១៧ នៅ​ក្នុង​សាលាសង្កាត់ ទំនប់​ទឹក ដោយមាន​ការចូលរួម​ពី​ ប្រជាពលរដ្ឋ​ចាស់ជរា ប្រមាណ​ជា​៥០​នាក់។ នៅ​ក្នុង​វេទិកា​ សាធារណៈ​នោះ ស្ត្រី​ឈ្មោះ អ៊ឹម ស៊ី​ប៉ូ​រ៉ានី អាយុ ៦៥​ឆ្នាំ រស់នៅ​ភូមិ ផ្អេ​រ សង្កាត់ ទំនប់ទឹក ខណ្ឌ​ចំការមន ​ជា​ប្រជាពលរដ្ឋ ដែល​បាន​ទៅ​ចូលរួម បាន​ថ្លែង​ក្នុង​វេទិកា​​សាធារណៈ​ នោះ​ថា ចៅសង្កាត់​មកពី គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ស៊ី​ណាត ប្រកាន់​បក្សពួក មិនដែល​គិតគូរ អភិវឌ្ឈ​ ប្រជាពលរដ្ឋ​នៅ​ភូមិ​ផ្អេ​រ ដូច​អ្វី​សន្យា នៅពេល​បោះឆ្នោត ឡើយ។

នៅក្នុង​​​ឱកាស​នោះ លោកយាយ ក៏ដូចជា ប្រជាពលរដ្ឋ បាន ឡើង ទាមទារ​ឲ្យ ចៅសង្កាត់​មកពី​គណបក្ស សង្គ្រោះ​ជាតិ គោរព ការសន្យា ដែល​ថា​ពេល​ឈ្នះឆ្នោត ឲ្យ​មនុស្ស​ចាស់ អាយុ​៦៥ ឆ្នាំ មួយម្នាក់​មួយ​ខែ ១០​ដុល្លារ ហេតុអ្វី ឈ្នះ ឆ្នោត ហើយ មិន​ឲ្យ ពួកគាត់​ដែលមាន​អាយុ​៦៥ ឆ្នាំ ? ។​ស្ត្រី​រូប​នោះ បាន​បន្តថា នៅ​ពេល​ពួកគាត់​មក​សួរ ​​លោក ចៅសង្កាត់ មក ពី​គណបក្ស​សង្គ្រោះ​ជាតិ បែរ​ជា​​ឆ្លើយ​ថា​ទាល់តែ​ឈ្នះ នៅ​ឆ្នាំ​២០១៨ ។ ការនិយាយ​បែបនេះ​បានធ្វើ​ឲ្យ ប្រជាពលរដ្ឋ ក្តៅក្រហាយ និយាយ​និង​ចោទ ប្រកាន់​ចៅសង្កាត់​ថា គណបក្ស​សង្គ្រោះ​ជាតិ ភូត កុហក បោកប្រាស់​ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោក យាយ ​ក៏​ដូចជា​ប្រជាពលរដ្ឋ ដទៃទៀត​បាន ទាមទារ​ឲ្យ​លោក​ចៅ សង្កាត់​យក​លុយ ៥០​ម៉ឺន​ដុល្លារ ដែល​បាន សន្យា​មុន​ពេល​បោះឆ្នោត មក​ជួយ អភិវឌ្ឈ​​ ភូមិ​ផ្អេ​រ របស់​ពួកគាត់​ផង ព្រោះ ភូមិ​គាត់​តាំងពី លោក​ចៅសង្កាត់​ចូល​មក​កាន់​តំណែង អត់​ដែល​ឃើញ​មុខ​ទៅ​អើតមើល ប្រជាពលរដ្ឋ​នៅ​ភូមិ​ផ្អេ​រ​ម្តង​នៅឡើយ​ទេ​។​

លោកយាយ​បញ្ជាក់ថា បើ​ដល់​ឆ្នាំ​២០១៨ ឈ្នះឆ្នោត​បាន​ឲ្យ ១០​ដុល្លារ​មែន​នោះ ពួកគាត់ ស្លាប់​អស់​មិនទាន់បាន​លុយ ១០ ដុល្លារ នឹង​ចាយ​ផង ដូច្នេះ​សូម​សំណូ​ម​ពរ​ឲ្យ ថ្នាក់ដឹកនាំ គ​ណបក្ស​សង្គ្រោះ​ជាតិ កុំ​ឲ្យ​ដើរ​សន្យា ចោល​ចឹ​ង ទៀត បើ​ហ៊ាន​សន្យា ត្រូវ ធ្វើ​ឲ្យ​បាន ពួកគាត់​លែង​ជឿ ហើយ បក្ស បោកប្រាស់​រាស្ត្រ។

ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​របស់ ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​លុយ​១០​ដុល្លារ​ ដែល​សន្យា ថា ឲ្យ​មនុស្ស អាយុ​ចាប់ពី​៦៥​ឆ្នាំ​ឡើង និង​លុយ​៥០​ម៉ឺន​ដុល្លារ អភិវឌ្ឈ​​ មូលដ្ឋាន លោក ចៅសង្កាត់ ទំនប់ទឹក ឈ្មោះ អ៊ុក ស៊ី​ណាត បាន​ឆ្លើយ​ថា ការផ្តល់​ថវិកា​ឲ្យ​ដល់​មនុស្ស​ចាស់ជរា​មាន​អាយុ ចាប់ពី​៦៥​ឆ្នាំ​ឡើង​ទៅ​ម្នាក់ ១០​ដុល្លារ និង​លុយ​៥០​ម៉ឺន​ដុល្លារ ការផ្តល់ជូន លុះត្រាតែ គណបក្ស សង្គ្រោះ​ជាតិ ឈ្នះឆ្នោត ដឹកនាំ​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៨​ខាងមុខ ទើប អនុវត្ត​ជូន​បាន។​

ប្រជាពលរដ្ឋ​បាន​លើកឡើងថា ​សង្កាត់​គឺជា​ម៉ែឪ​របស់​ពលរដ្ឋ​រឿង​អី​ដែល​និយាយ​ដោះសា​ ​ជាប់ឆ្នោត​ក្រុមប្រឹក្សា​ឃុំ នឹង​ដោះស្រាយ​គ្រប់យ៉ាង​ជូន​ពលរដ្ឋ តែ​ឥឡូវ​បែរជា​និយាយ​ថា​ទាល់តែ​បក្ស​ខ្លួន​ឈ្នះ​ឆ្នោត​ថ្នាក់​ជាតិ​ ទើប​ដោះស្រាយ​បាន៕

ប្រភពៈkampucheathmey.com

Add a Comment