MERLENG

ចាន់ហើយចាន់មិនចេះប្រកុយ ជាសម្តីរបស់សុវណ្ណ មករា ឌឺដងដាក់ ចន ច័ន្ទ​លក្ខិណា

(ភ្នំពេញ)៖ អាយ៉ៃឆ្លើយឆ្លងគ្នារវាង ស្វាមី ឈិន សុធារី គឺលោក សុវណ្ណ មករា ជាមួយនឹងអ្នកនាង ចន ច័ន្ទលក្ខិណា ហាក់បីដូចជាមិនទាន់បញ្ចប់នៅឡើយទេ ពោលគឺកំពុងតែមានភាពក្ដៅគគុកតែម្ដង ដោយអ្នកទាំងពីរបានឆ្លើយឆ្លងគ្នា តាមរយៈសង្គមហ្វេសប៊ុកទៅវិញទៅមក បានធ្វើឲ្យមហាជនមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង
ជាពិសេសនោះ គឺប្រៀបដូចនឹងរឿងភាគ ដែលធ្វើឲ្យមហាជនរងចាំតាមដានអ៊ីចឹង ពោលគឺមិនដឹងថា ថ្ងៃណាចប់នោះទេ។ ថ្មីៗនេះលោក សវណ្ណ មករា បានទម្លាយសារឌឺដង អ្នកនាង ចន ច័ន្ទលក្ខិណា ប៉ុន្មានឃ្លាទៀត ដែលម្ដងនេះ ហាក់លេងឈឺៗតែម្ដង។

លោក សុវណ្ណ មករា បានសរសេរថា «ចាន់អើយចាន់ ជាចាន់ដែលមិនចេះប្រកុយ ពេលបានមកជួបនឹង ឡុង សារ័ត្ន ទើបដឹងថា…….រវល់តែ កំណាព្យ ភ្លេចបកស្រាយ នឹងសំណួរ លោកស្រីប្រធាន ហ៊ានថាខ្ញុំនឹង រៀបការ ជាមួយម្ដាយ ហើយបែរជាមកមានស្នេហ៍ជាមួយកូនស្រីគេទៅវិញ ហើយថែមទាំង ជាប់គុកនៅ សហរដ្ធ ទៀត ហាសហា ចង់តែ សើច ទេ សមយ័នេះគេអាចឆែកមើលបានថា តើខ្ញុំនហ្នឹង ពិតជាជាប់គុកនៅស្រុក គេមែនឬមិនមែន លោកស្រីប្រធានប្រហែលជា ងប់នឹងប្រុសកំពូលស្នេហ៍ពេក រហូតដល់ថ្នាក់ និយាយលេងដឹងខុសត្រូវហើយ មួយទៀតដូចជាមិនទាន់បកស្រាយ ឲ្យនាក់ សិល្បៈដឹងផង ថាតើប្រាក់ របស់សមាគម ដែលបាត់អស់នោះ តើបាត់ដោយសារអី ឥឡូវឮគេថា វីឡា យ៉ាងប្រណិតរបស់ប្រុសកំពូលស្នេហ៍របស់នាក់នឹង ធ្វើជិតរួចហើយ ព្រមទាំងការាស់ ឡាន ថ្មី មួយទៀតផង ប្រយ៉ែងខ្លួនអាត់ ប្រយ័ត្នខ្លួនឯង»។

តាមរយៈសារដែល លោក សុវណ្ណ មករា បានបង្ហាញនេះ ហាក់បីដូចជាកំណាព្យ ដែលបង្កប់ដោយអត្ថន័យ ផ្លែផ្កា ឌឺដងធ្ងន់ៗ ធ្វើឲ្យចាក់ដោតអារម្មណ៍មិត្តៗ អ្នកលេងបណ្ដាញសង្គម ដែលបានមើលឃើញហើយ មិនចាប់អារម្មណ៍ មិនតាមដានបន្ដមិនបាន។ តែទោះបីជាយ៉ាងណាមិញ អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់ដូចជាមិនសូវរវល់ នឹងសម្ដឺឌឺដងទាំងនេះឡើយ
ទោះបីជានាងបានតបសារ កន្លងមក ប៉ុន្ដែនាងមិនមានប្រតិកម្មខ្លាំងក្លានោះទេ។ ចំណែកឯសាររបស់ លោក សុវណ្ណ មករាមួយនេះ នាងមិនទាន់ឆ្លើយតបនៅឡើយទេ ហើយទស្សនិកជន ក៏កំពុងតាមដានប្រតិកម្មរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ដែរថា តើនាងតបវិញបែបណា?