MERLENG

ក្មេងថ្នាក់ទី៦សោះ ហ៊ានជំរិតទារប្រាក់ ពីអង្គរក្ស​​​ ហ៊ុន សែ​ន ដោយសារតែ…

នាពេល​កន្លងទៅនេះ មាន​ផ្ទុះ​ករណី​មួយ​ដ៏​កក្រើក ដោយមាន​ក្រុម​ជនអនាមិក បាន​ប្រើ Facebook ធ្វើការ​ជំរិត​ទារប្រាក់ ប្រាក់ ១​ម៉ឺន​ដុល្លារ​អាមេរិក ពីរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ម្នាក់​ដែលជា​អង្គរក្ស​ផ្ទាល់​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ។ ដែល​នៅក្នុង​សារ​នោះបាន​លើកឡើងថា​ប្រសិនបើ​លោក ណាំ ភិ​រុណ (​អង្គរក្ស លោកនាយក​រដ្ឋមន្ត្រី ) មិន​ប្រគល់​ប្រាក់​ឲ្យ​គេ​ទេ គេ​នឹង​រក​វិធី ដើម្បី​បំបែកបំបាក់ និង​ញុះញង់ មិន​ឲ្យ​មានការ​ទុកចិត្ត​គ្នា​នៅក្នុង​កង​អង្គរក្ស​របស់លោក ហើយ​ថែមទាំង​គំរាម​យកឈ្មោះ​ថ្នាក់ដឹកនាំ​កំពូល​ទៅ​បញ្ឈប់​ការងារ​របស់លោក ថែម​ទៀតផង​។​

 

​មិន​ត្រឹមតែ​គំរាម​ជំរិត​ទារប្រាក់​ប៉ុណ្ណោះ​ទេ ជនអនាមិក​នេះ ថែមទាំង​បាន​គំរាម​ធ្វើបាប​កូនស្រី​របស់លោក ណាំ ភិ​រុណ និង​ក្រុមគ្រួសារ​ថែម​ទៀតផង​។ ការ​គំរាម​នេះ កំពុង​ធ្វើ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ណាំ ភិ​រុណ និង​ក្រុមគ្រួសារ​បារម្ភ​ពី​សុវត្ថិភាព​កូនស្រី និង ក្រុមគ្រួសារ​ជា ខ្លាំង​។​

​ថ្មីៗ​នេះ ដោយ​យោងតាម​ការចុះផ្សាយ​របស់​ហ្វេ​ស​ញូ​វ បាន​ឲ្យ​ដឹងថា ឡូ​វ​នេះ​រកឃើញ​ការពិត និង​រកឃើញ​អ្នកប្រើប្រាស់ Facebook ជំរិត​ទារប្រាក់​នោះ​ហើយ គឺជា​សិស្សសាលា​ឯកជន​ថ្នាក់​ទី​៦​ម្នាក់ ឈ្មោះ សៀក ជី​មី​។​

​កុមារា អាយុ​១៤​ឆ្នាំ ឈ្មោះ សៀក ជី​មី ដែល​បច្ចុប្បន្នកំពុង​សិក្សារ​នៅឡើយ​នោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ ដែល​កុមារា​រូបនេះ ជាប់ចោទ​ពីបទ​ក្លែងបន្លំ​ឈ្មោះ​ក្នុង​គណនេយ្យ បណ្តាញ​ទំនាក់ទំនង​សង្គម FaceBook ដើម្បី​ជំរិត​ទា​ប្រាក់ ជា​ថ្នូរ​នឹង​ការដក​មុខតំណែង​លោក ណាំ ភិ​រុណ ពី​ឧ​ត្ត​ម​មន្ត្រី​របស់​រដ្ឋាភិបាល​។​

​ភ្លាមៗ​នោះ អាណាព្យាបាល​របស់​កុមារា សៀក ជី​មី គឺ​លោក កែ ចាន់​សុខ អាយុ​៤១​ឆ្នាំ ត្រូវជា​ឪពុក អ្នកស្រី សួន សុ​ផា ត្រូវជា​ម្តាយ បាន​តក់ស្លុត​ជាខ្លាំង ចំពោះ​ហេតុការណ៍​នេះ ហើយ​បាន​ប្រញាប់ប្រញាល់ ចេញមុខ​សុំ​ការ​អភ័យទោស និង​ក្តី​មេត្តាធម៌ ដោយ​សណ្តោស​ប្រណី ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ណាំ ភិ​រុណ តាមរយៈ​កា​រស​សេរ​លិខិត​សុំ​អភ័យទោស ត្រា​ប្រណី ដោយ​ក្តី​ករុណា​៕

ព័ត៌មានមុន

អង្គរក្ស​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបានជំរិតទារប្រាក់ ១ ម៊ឺនដុល្លា តាម FaceBook

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ណាំ ភិ​រុណ អង្គរក្ស​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​ជនអនាមិក ប្រើ Facebook ជំរិត​ទារប្រាក់ ១​ម៉ឺន​ដុល្លារ​អាមេរិក ព្រមទាំង​គំរាម​បញ្ឈប់​ការងារ និង​ចាប់​កូនស្រី​របស់ខ្លួន​ថែម​ទៀតផង​។​

 

ឧ​ត្ត​ម​សេនីយ៍​ទោ ណាំ ភិ​រុណ បាន​បង្ហោះ​នៅលើ​ទំព័រ Facebook របស់លោក​ថា ជន​ដែល​ផ្ញើ​សារ​គំរាម​ជំរិត​ទារប្រាក់ និង​គំរាម​ពី​សុវត្ថិភាព​របស់​ក្រុមគ្រួសារ​របស់លោក​នេះ ប្រើ​គណនេយ្យ Facebook ឈ្មោះ «​ស៊ីន សារ៉េត​» «SOK KHON» និង «​កម្ពុជា​កម្ពុជា​»​។ លោក ណាំ ភិ​រុណ បាន​រៀបរាប់​បន្តថា ជន​ដែល​យក​គណនេយ្យ Facebook ខាងលើ បាន​ជំរិត​ទារប្រាក់​ពី​រូបលោក​ម្តង ៥០០០​ដុល្លារ និង​ម្តង ទៀត ១​ម៉ឺន​ដុល្លារ​។​

 

ជន​ដែល​ជំរិត​ទារប្រាក់ បាន​គំរាមថា ប្រសិនបើ​លោក ណាំ ភិ​រុណ មិន​ប្រគល់​ប្រាក់​ឲ្យ​គេ​ទេ គេ​នឹង​រក​វិធី ដើម្បី​បំបែកបំបាក់ និង​ញុះញង់ មិន​ឲ្យ​មានការ​ទុកចិត្ត​គ្នា​នៅក្នុង​កង​អង្គរក្ស​របស់លោក ហើយ​ថែមទាំង​គំរាម​យកឈ្មោះ​ថ្នាក់ដឹកនាំ​កំពូល​ទៅ​បញ្ឈប់​ការងារ​របស់លោក ថែម​ទៀតផង​។​

មិន​ត្រឹមតែ​គំរាម​ជំរិត​ទារប្រាក់​ប៉ុណ្ណោះ​ទេ ជនអនាមិក​នេះ ថែមទាំង​បាន​គំរាម​ធ្វើបាប​កូនស្រី​របស់លោក ណាំ ភិ​រុណ និង​ក្រុមគ្រួសារ​ថែម​ទៀតផង​។ ការ​គំរាម​នេះ កំពុង​ធ្វើ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ណាំ ភិ​រុណ និង​ក្រុមគ្រួសារ​បារម្ភ​ពី​សុវត្ថិភាព​កូនស្រី និង ក្រុមគ្រួសារ​ជា ខ្លាំង​។​

លោក ណាំ ភិ​រុណ បាន​ស្នើសុំ​សមត្ថកិច្ច​ជំនាញ និង​ពាក់ព័ន្ធ​មេត្តា​តាម​វែកមុខ​ជន ដែល​ប្រើប្រាស់​គណនេយ្យ Facebook ខាងលើនេះ មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់ ក៏ដូចជា​ដើម្បី​ទំនុកចិត្ត​លើ​សុវត្ថិភាព​ក្រុមគ្រួសារ​របស់លោក​ផងដែរ​។​

សូមបញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ណាំ ភិ​រុណ គឺជា​អង្គរក្ស​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​គេ​តែង​បានឃើញ​រូបលោក រួម​និង​មិត្ត​រួម​ក្រុម តែងតែបាន​ដើរ​ការពារ​ជាប់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន រាល់ពេល​សម្តេច​អញ្ជើញ​ចូលរួម​កម្មវិធី​ផ្សេងៗ​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

គេ​ពុំទាន់​ឃើញ​មានការ​អះអាង​ពី​អាជ្ញាធរ​សមត្ថកិច្ច​យ៉ាងណាទេ​ពិសេស​ខាង​ក្រសួងមហាផ្ទៃ​។ គួររំឭកថា​អំពើ​គំរាម និង​ការបោក​បញ្ឆោត​តាម​ទូរស័ព្ទ និង​សារ​ហ្វេ​ស​ប៊ុ​ក​គេ​ឃើញ​កំពុង​កើត​ខ្លាំង​នៅ​កម្ពុជា ប៉ុន្តែ​ពុំទាន់​មានការ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​យ៉ាង​ណ​ពី​អាជ្ញាធរ​ទេ​។ ក្រៅពី​ការ​គំរាម​តាម​សារ​ដែល​ផ្តោតលើ​អ្នកដឹកនាំ​កំពូលៗ គឺ​សមត្ថកិច្ច​ប្រើពេល​ពុំបាន​ប៉ុន្មាន​ម៉ោង សមត្ថកិច្ច​ចាប់បាន​ភ្លាម តែ​សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​មិនមាន​ការចាប់​ឧក្រិដ្ឋជន​បាន​ងាយ​នោះទេ​។ ការ​គំរាម​នេះ​ហាក់ដូចជា​ធ្វើឡើង​ពុំ​សូវ​រើសមុខ​នោះទេ ក្នុងនោះ​អ្នក​គួរ​ភ័យខ្លាច​ជាងគេ ប្រជាពលរដ្ឋ​តូចតាច​ដែល​លំបាក​ពឹងពាក់​លើផ្លូវ​ច្បាប់​៕​