MERLENG

ក្នុង​ករណី​ឡាវ​មិន​ដក​ទ័ព កម្ពុជា​ត្រៀម​មេ​ទ័ព និង​សព្វាវុធ​រួច​រាល់ដើម្បី…

ក្រៅ​ពី​ដាក់​ឱសានវាទ ៦ថ្ងៃ ឲ្យ​នាយករដ្ឋមន្ត្រី​ឡាវ ដក​កង​ទ័ព​ចេញ​ពី​ដែន​អធិបតេយ្យ​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ដែរ​ថា ត្រៀម​មេទ័ព​រួច​រាល់​ក្នុង​ការ​បណ្ដេញ​អ្នក​ឈ្លាន​ពាន​នោះ​ចេញ ប្រសិន​​បើ​នៅ​តែ​រឹង​ទទឹង។

http://www.angkorpost.net/wp-content/uploads/2017/08/

សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​មិញ​ថា សម្ដេច​អត់​ធ្មត់​លែង​បាន​ហើយ បន្ទាប់​ពី​សំបុត្រ​របស់​សម្ដេច​ផ្ញើ​ទៅ​នាយក​រដ្ឋមន្ត្រី​ឡាវ គ្មាន​ការ​ឆ្លើយតប។ សម្តេច​បាន​បញ្ជាក់​បន្ថែម​ថា កម្ពុជា​មិនមែនប្រកាសសង្រ្គាមជាមួយឡាវ​នោះទេ ប៉ុន្តែ​ក៏​មិន​អាច​សំងំ​ឲ្យ​គេ​មក​ដណ្ដើម​យក​ទឹក​ដី​កម្ពុជា​បាន​ដែរ។ លើស​ពី​នេះ សម្ដេច​បាន​ថ្លែង​ថា នឹង​ជិះ​យន្តហោះ​ទៅ​ឡាវ​ដោយ​ផ្ទាល់ ដើម្បី​ចរចា​ពី​រឿង​ដក​ទ័ព​នេះ និង​បបួល​ភាគី​ឡាវ​​ប្ដឹង​ទៅ​តុលាការ​ក្រុង​ឡាអេ​ផង​ដែរ។

ក្រៅ​ពី​ចំណាត់​ការ​ត្រជាក់ សម្ដេច​ហ៊ុន សែន បាន​ប្រកាស​ថា សម្ដេច​បាន​ត្រៀម​មេទ័ព សម្រាប់​បណ្ដេញ​អ្នក​ឈ្លាន​ពាន​ចេញ​ពី​ដែន​អធិបតេយ្យ​កម្ពុជា ហើយ​ក៏​ត្រៀម​ចល័ត​រថក្រោះ​ទៅ​កាន់​ខេត្ត​ស្ទឹង​ត្រែង​ផង​ដែរ។ សម្ដេច​បាន​បន្ថែម​ទៀត​ថា ​បើ​មាន​ការ​ចល័ត​រថក្រោះ កុំ​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​ការ​ចល័ត​នោះ គឺ​មាន​ទិស​ដៅ​ទៅ​ខេត្ត​ស្ទឹង​ត្រែង។

http://www.angkorpost.net/wp-content/uploads/2017/08/

ការ​ថ្លែង​ឡើង​បែប​នេះ បន្ទាប់​ពី​មាន​ភាព​តាន​តឹង​នៅ​តាម​ព្រំ​ដែន​ខេត្ត​ស្ទឹងត្រែង ជាមួយ​កង​ទ័ព​ឡាវ ដែល​រារាំង​កម្លាំង​កង​វិស្វកម្ម​ដំណើរការ​ឈូស​ឆាយ​ស្ថាបនា​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា ខណៈ​ដែល​ផែន​ការ​នោះ​ស្ថិត​នៅ​លើ​ដែន​អធិបតេយ្យ​កម្ពុជា​ទាំង​ស្រុង៕

Add a Comment