MERLENG

កាន់តែល្បីខ្លាំងហើយ ពេជ្រ ថៃ​ ត្រូវបានThe Voice Global ជ្រើសដាក់លេខរៀងទី១ក្នុងចំណោមជើងខ្លាំងThe Voice Kids៥ប្រទេស[វីដេអូ]

នៅនាទីនេះកវីតូច ពេជ្រ ថៃ កាន់តែធ្វើឲ្យទស្សនជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ថែមទៀតហើយ ពីព្រោះកម្មវិធីទូរទស្សន៍ដ៏ល្បីរបស់ពិភពលោក  The Voice Global បានជ្រើសរើសយកវីដេអូដែលគាត់បានឡើងប្រលងនៅវគ្គ Blind Audition នៅស្ថនីយ៍ទូរទស្សន៍ហង្ស មាស នាពេលថ្មីៗនេះ ដាក់ឲ្យឈរនៅលេខ រៀងទីមួយក្នុង ចំណោមជើងខ្លាំងទាំង៥ប្រទេសដែលបានចូលប្រលងក្នុងកម្មវិធី The Voice Kids នេះដូចគ្នាដែរ។ ជើងខ្លាំងទាំងប្រាំ នោះរួមមាន១. ពេជ្រ ថៃ(កម្ពុជា) ២​.​Mica Becerro(ហ្វីលីពីន) ៣. បេន គីរីហ្វងគ្រីសុខា(ថៃ ) ៤. Laura(អាឡឺម៉ង់) ៥. Ayat Shaikh (ឥណ្ឌា)។

វាពិតជារឿងដែលយើងនឹកស្មានមិនដល់មែន ថា កវី តូច ទើបតែបញ្ចេញមួយបទ និងសម្តែងលើឆាក តែម្តងសោះ ក៏អាចធ្វើឲ្យកក្រើក ពិភពលោកទៅហើយ។ ជារួមមក ពេជ្រ ថៃ ពិតជាអ្នកស្នង សិល្បៈដែលមានទេព កោសល្យ កម្ររកបានក្នុងពិភពលោកនេះមែន។ តោះទស្សនាកម្រងរូបភាព និងវីដេអូលំដាប់ថ្នាក់ពិភពលោករបស់គាត់ទាំងអស់គ្នា៕

Add a Comment