MERLENG

កន្លែង​សោកនាដកម្ម​ ព្រៃអត្តឃាត សម្រាប់អ្នកមានវិបត្តិ! ដ៏គួរឲ្យព្រឺក្បាល​បំផុត!

យើងធ្លាប់បានដឹង និងបានឮរួចមកហើយ ចំពោះករណីធ្វើអត្តឃាតជាច្រើន នៅជុំវិញពិភពលោក មិនថាអ្នកមាន ឬអ្នកក្រនោះទេ ពេលណាមានវិបត្តិស្មុគ្រស្មាញ ដោះស្រាយមិនចេញ គឺពួកគេបានជ្រើសរើសយក ការធ្វើអត្តឃាតផ្សេងៗគ្នា ដោយអ្នកខ្លះ ចង.ក អ្នកខ្លះលោតពីលើផ្ទះ ឬអគារ, អ្នកខ្លះបាញ់សម្លាប់ខ្លួន អ្នកខ្លះលោតទឹក និងមានវិធីជាច្រើនទៀត ដែលមនុស្សនៅជុំវិញពិភពលោក ជ្រើសរើសយកដើម្បីបញ្ចប់វិបត្តិរបស់ខ្លួន។

ទោះជាយ៉ាងណា យើងសូមលើកយកព្រៃមួយ នៅប្រទេសជប៉ុន ដែលត្រូវបានគេដាក់ រហ័សនាមឲ្យថា “ព្រៃអត្តឃាត”។ យើងប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាប្រជាជនជប៉ុន ដាក់ឈ្មោះនេះជាព្រៃអត្តឃាត? មូលហេតុគឺដោយសារតែ មានមនុស្សប្រុសស្រី ក្មេងចាស់ជាច្រើននាក់ បានចូលទៅក្នុងព្រៃមួយនេះ ហើយបានបញ្ចប់ជីវិតរបស់ខ្លួន នៅក្នុងព្រៃនេះតែម្តង ដោយខ្លះមានវិបត្តិដោះស្រាយមិនចេញ ចំណែកខ្លះទៀត មិនត្រូវបានគេដឹងពីមូលហេតុ នៃការធ្វើអត្តឃាតនោះឡើយ ដោយស្ថិតនៅក្នុងភាពអាថ៌កំបាំង រហូតមកដល់ពេលនេះ ។

ការដាក់ឈ្មោះនេះ ជាព្រៃអត្តឃាត គឺមិនមែនមានន័យថា ព្រៃនេះជាកន្លែង ដែលបង្កើតឡើងសម្រាប់ អ្នកដែលមានវិបត្តិ ចូលទៅសម្លាប់ខ្លួននោះទេ តែវាជារឿងមួយ ដែលទាក់ទងនិងអបិយជំនឿ ដួងវិញ្ញាណព្រាយបិសាច នៅក្នុងព្រៃមួយនោះ ដែលប្រជាជនជប៉ុនភាគច្រើន បានជឿថា អ្នកដែលចូលទៅក្នុងព្រៃនោះ គឺមានភាគតិចណាស់ ដែលបានចេញមកវិញ ដោយសុខសប្បាយគ្មានរឿងអ្វីកើតឡើង ។

បើតាមការឲ្យដឹងខ្លះៗ ពីអ្នកស្រុកនៅទីនោះ បានប្រាប់ថា ព្រៃមួយនេះគួរឲ្យខ្លាចជាទីបំផុត បើមានអ្នកណាចូលទៅហើយ គឺមិនដែលសូវឃើញ ចេញមកវិញនោះឡើយ ហើយភាគច្រើនអ្នកដែល ហ៊ានចូលទៅក្នុងព្រៃនោះ គឺសុទ្ធតែជាមនុស្សដែលមាន វិបត្តិក្នុងចិត្តផ្សេងៗ ដោះស្រាយមិនចេញ ក៏សម្រេចចិត្តសម្លាប់ខ្លួន នៅក្នុងព្រៃនោះតែម្តង។ ហើយអ្នកដែលរស់នៅទីនោះ តែងតែឮសម្លេងស្រែក ថ្ងួចថ្ងូរ យំសោក ទ្រហឹងអឺងកងចេញពីព្រៃអត្តឃាតនេះ គួរឲ្យព្រឺឆ្អឹងខ្នង និងញាក់សាច់គ្រប់គ្នា ។

គួរបញ្ជាក់ផងដែរថា ព្រៃអត្តឃាតមួយនេះ ត្រូវបានក្រុមហ៊ុនភាពយន្តហូលីវូដ ចងក្រងថតជាខ្សែភាពយន្តផងដែរ ដោយបានរៀបរាប់ពីនារីម្នាក់ បានធ្វើដំណើរពីប្រទេសអឺរ៉ុប ទៅស្វែងរកប្អូនស្រីរបស់ខ្លួន ដែលបានមកទេសចរ ហើយបាត់ខ្លួននៅក្នុងព្រៃនេះ មិនឃើញត្រលប់ទៅវិញ ទីបំផុតនាងបានជួបនិងរឿង ដ៏គួរឲ្យភ័យខ្លាចបំផុតក្នុងជីវិតនាង នៅក្នុងព្រៃនោះ ហើយមិនអាចចេញពីក្នុងព្រៃនោះបានឡើយ ៕